មិនបានរៀនតាំងពីសម័យទម្លាក់គ្រាប់
(ក្រចេះ)៖ អ៊ន មុំ អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិកំបោរ ឃុំគោលាប់ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ននេះ មុំ មានជំងឺដូចជា ឈឺសន្លាក់ដៃ-ជើង, ងងឹតភ្នែក និងឧស្សាហ៍ឈឺក្បាលវិលមុខ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់, នៅពេលនោះមានការទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់មុំ...
ជាប់គុកកន្លះខែនៅខេត្តក្រចេះ
(ក្រចេះ)៖ លេង ស្រេង អាយុ៧២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ ស្រេង ឧស្សាហ៍វិលមុខ, ចុកក, ស្រវាំងភ្នែក និងឈឺចង្កេះ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, លន់ នល់ បានឡើងដឹកនាំប្រទេសបន្ត។ នៅពេលនោះមានជ្រើសរើសយុវជនធ្វើជាទាហាន ដើម្បីគេចពីការធ្វើទាហាន ស្រេង បានរត់ចូលទៅរស់នៅក្នុងព្រៃ។...
សម្រាក១៥នាទី
(ស្ទឹងត្រែង)៖ ឈៀង ឆាត អាយុ៦៦ឆ្នាំ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឆាត មានជំងឺសន្លាក់ដៃជើង និងធ្លាប់មានជំងឺស្លាប់មួយចំហៀងខ្លួន ហើយបានទៅសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាមរយៈពេលមួយខែ ទើបបានធូរស្បើយអាចដើរបានវិញ ប៉ុន្តែមិនអាចដូចដើមនោះទេ។ នៅឆ្នាំ១៩៧០ ឆាត រស់នៅស្រុកកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ នៅពេលនោះគាត់រៀននៅថ្នាក់បឋមសិក្សា ប៉ុន្តែគាត់ត្រូវឈប់រៀន ព្រោះមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ...
ឈប់រៀនព្រោះការទម្លាក់គ្រាប់បែក
(ស្ទឹងត្រែង)៖ ប្រាំង ខាំភៀង អាយុ៧២ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ខាំភៀង មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។ នៅដើមឆ្នាំ១៩៧០ មុនពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ខាំភៀង និងសិស្សដទៃទៀតនៅរៀនតាមធម្មតា ប៉ុន្តែនៅពេលដែលមានរដ្ឋប្រហារកើតឡើង សាលានៅក្នុងតំបន់ដែលគាត់រស់នៅត្រូវបិទទ្វារ ដូច្នេះហើយត្រូវសម្រេចចិត្តឈប់សិក្សា និងនៅផ្ទះជួយធ្វើការងារគ្រួសារ។ ក្រោយមកស្ថានភាពនៅក្នុងភូមិមានភាពចលាចល ដោយសារតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥...
វត្តអារាមគ្មានព្រះសង្ឃ
(ក្រចេះ)៖ របបខ្មែរក្រហម វត្តអារាមគ្មានព្រះសង្ឃ, មិនមានការគោរពប្រណិប័តន៍សាសនា, ទីធ្លាវត្តអារាមជាទីកន្លែងសក្ការបូជា ត្រូវផ្លាស់ប្ដូរទៅជាកន្លែងប្រជុំ, ជាឃ្លាំងផ្ទុកសម្ភារ និងជាទីកន្លែងចិញ្ចឹមសត្វ។ ចំណែករូបសំណាក់បដិមាត្រូវវាយទម្លាក់ទឹកស្រះ។ អ៊ី អ៊ុក អាយុ៦៧ឆ្នាំ រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានជំងឺលើសឈាម និងឈឺសន្លាក់ដៃជើង។ នៅឆ្នាំ១៩៧០ នៅក្នុងតំបន់របស់ អ៊ុក មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។ នៅឆ្នាំ១៩៧២...
ភ័យខ្លាចទូកលិចទឹក
(ក្រចេះ)៖ ឪ លេខ ឈ្មោះហៅក្រៅ ម៉ាប់ មានអាយុ៧២ឆ្នាំ រស់នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ននេះ លេខ តែងតែឈឺក្បាល វិលមុខ និងឈឺក្រពះជាប្រចាំ។ នៅឆ្នាំ១៩៧០ ប្រជាជននៅក្នុងភូមិ និងគ្រួសាររបស់លេខ ត្រូវភៀសខ្លួនចេញពីភូមិ ព្រោះតែការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពរបស់សត្រូវ។ ការភៀសខ្លួនពីការទម្លាក់គ្រាប់បែក លេខ បានជួបប្រទះទុក្ខលំបាកជាច្រើន, គាត់ភៀសខ្លួនទៅស្រុកសំបូរ ជាមួយកូនៗរបស់គាត់...
អតីតគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម
(កំពង់ចាម)៖ អុន សុខុន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សុខុន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ គាត់គឺជាកូនទី៤នៅក្នុងចំណោមបងប្អូនទាំងអស់។ នៅឆ្នាំ១៩៧០ សុខុន មានអាយុ១៤ឆ្នាំ។ នៅពេលនោះគាត់ស្នាក់នៅ និងធ្វើចម្ការជាមួយឪពុកម្ដាយរបស់គាត់។ នៅពេលមានការទម្លាក់គ្រាប់បែក នៅក្នុងភូមិរបស់គាត់មិនមានការប៉ះពាល់ផ្ទាល់ឡើយ ប៉ុន្តែភូមិរបស់គាត់គឺនៅជិតជាមួយនឹងកន្លែងទម្លាក់គ្រាប់បែក ប៉ះពាល់ដោយសំឡេង។ ឪពុករបស់ សុខុន បាននាំសមាជិកគ្រួសារទាំងអស់រត់ចូលក្នុងលេណដ្ឋានដើម្បីសុវត្ថិភាព។...
ប្អូនស្រីម្នាក់បាត់ខ្លួនក្នុងរបបខ្មែរក្រហម
(កំពង់ចាម)៖ យូ ប៊ុនគី អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប៊ុនគី មានបងប្អូនសរុបចំនួន៩នាក់ (ស្រីចំនួន៧នាក់)។ បច្ចុប្បន្នគាត់ប្រកបរបរធ្វើស្រែចម្ការ។ ប៊ុនគី មានបញ្ហាចង្កេះដែលបន្សល់តាំងពីរបបខ្មែរក្រហម។ នៅពេលមានការទម្លាក់គ្រាប់បែក ស្ថានភាពនៅក្នុងភូមិគឺមានភាពចលាចល ព្រោះប្រជាជនភ័យខ្លាចសំឡេងយន្តហោះ និងខ្លាចយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ ប៉ុន្តែនៅអំឡុងពេលនោះយន្តហោះទម្លាក់គ្រាប់នៅតាមព្រៃ និងជួរមាត់ទន្លេ មិនប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាជនឡើយ។ ថ្វីត្បិតតែមិនមានគ្រាប់បែកទម្លាក់នៅក្នុងភូមិយ៉ាងណាក្ដី នៅតាមផ្ទះរបស់ប្រជាជនគឺមានលេណដ្ឋានមួយ សម្រាប់ចូលលាក់ខ្លួន។...
អតីតយោធាខ្មែរក្រហម
(កំពង់ចាម)៖ វ៉ែន មុត អាយុ៧៥ឆ្នាំ ប្រពន្ធឈ្មោះ យ៉ែម យឹម មានកូនចំនួន៥នាក់ (ស្រីចំនួន២នាក់)។ មុត មានស្រុកកំណើតនៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧២ មុត ចូលធ្វើជាយោធាខ្មែរក្រហមនៅតំបន់វាលវង់ ក្នុងខេត្តកំពង់ចាម។ នៅអំឡុងឆ្នាំ១៩៧៤ គាត់ត្រូវចាត់តាំងឱ្យទៅសមរភូមិនៅខេត្តកំពង់ធំ ហើយទទួលបានជ័យជម្នះនៅទីនោះ។...
រៀបការក្នុងរបបខ្មែរក្រហម
(កំពង់ចាម)៖ អុន ខុម អាយុ៧២ឆ្នាំ រស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តតាកែវ។ ខុម មានបងប្អូនចំនួន៥នាក់។ នៅពេលខ្មែរក្រហមចូលកាន់អំណាច នៅក្នុងភូមិរបស់គាត់មានឈ្លបខ្មែរក្រហម ដើរប្រមូលយុវជន-យុវនារី នៅក្នុងភូមិឱ្យទៅធ្វើការងារនៅ បែកអន្លូង។ ខុម ធ្វើដំណើរដោយថ្មើរជើងទៅជាមួយឈ្លប។ គាត់ស្នាក់នៅបែកអន្លូងបានរយៈពេលមួយយប់ ឈ្លបបានបញ្ជូនគាត់បន្តទៅតំបន់១៣០ អូរទឹកថ្លា។ ទៅដល់ទីនោះ ខ្មែរក្រហមបានចាត់តាំងឱ្យ ខុម ជីកប្រឡាយ, ប្រឡាយនោះជ្រៅខ្លាំង...
ធ្មេញឡើងកំបោរ
(កំពង់ចាម)៖ នៅក្នុងរបបខ្មែរក្រហម គ្មានថ្នាំដុសធ្មេញសម្រាប់សម្អាតធ្មេញឡើយ។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ ប្រជាជនទាំងអស់មិនថាក្មេង ឬចាស់ គឺរស់នៅដោយមិនដុសធ្មេញ។ ខាន បាននិយាយថាធ្មេញរបស់គាត់ឡើងកំបោរ និងមានពណ៌ខ្មៅ។ អុន ខាន អាយុ៦៧ឆ្នាំ កើតនៅឆ្នាំ១៩៥៨ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ននេះ ខាន មានបញ្ហាវិលមុខ និងឈឺក្បាលជាប្រចាំ...

