បាត់ដំណឹងសមាជិកគ្រួសារចំនួន៤នាក់
(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម សុគន្ធ បាត់បង់សមាជិកគ្រួសារចំនួន៤នាក់ មានដូចជា ឪពុក-ម្ដាយ, ប្អូនម្នាក់ និងបងស្រីម្នាក់ ដោយមិនទទួលបានដំណឹងអ្វីសោះឡើយ។ ទិត សុគន្ធ ហៅ ជ្រុយ មានអាយុ៧២ឆ្នាំ រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សុគន្ធ ជាមនុស្សម្នាក់ដែលមានសុខភាពខ្សោយតាំងពីកុមារ ក្រៅពីនោះគាត់មានជំងឺថ្លើម ព្រមទាំងដុះសាច់ច្រមុះ ប៉ុន្តែបច្ចុប្បន្នព្យាបាលជា ហើយជំងឺដែលធ្វើទុក្ខមកដល់សព្វថ្ងៃគឺក្រពះពោះវៀន។ នៅក្នុងឆ្នាំ១៩៧០...
អតីតប្រធានក្រុមរែកដី
(កណ្ដាល)៖ ស៊ឹប គី អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ គី មានបងប្អូនសរុបចំនួន៧នាក់ (ស្រីចំនួន២នាក់)។ នៅវ័យកុមារភាព គី រៀនបានត្រឹមថ្នាក់ទី២ គ្រូបង្រៀនឈ្មោះ សយ នៅក្នុងសាលាវត្តខ្ពក។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស។ ខ្មែរក្រហម បានជម្លៀស គី ពីខេត្តកណ្ដាលទៅខេត្តបាត់ដំបង។ ទៅដល់ខេត្តបាត់ដំបង...
ស្ទើរតែស្លាប់ដោយសារជក់បារី
(កណ្ដាល)៖ សែ សៀប អាយុ៧០ឆ្នាំ រស់នៅភូមិក្ដីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ សៀប មានបងប្អូនសរុបចំនួន៥នាក់ (ស្រីចំនួន២នាក់)។ សៀប បាននិយាយថា នៅអំឡុងឆ្នាំ១៩៧៣ មានយោធារបស់ខ្មែរក្រហមបានចាប់ខ្លួនគាត់ទៅតំបន់បាក់ដាវ ចំនួន៣យប់ ហើយពេលនោះមានយន្តហោះទម្លាក់គ្រាប់បែកនៅទីនោះ គាត់ត្រូវបានបញ្ជូនបន្តទៅស្វាយគល់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាប់អំណាចបានទូទាំងប្រទេស សៀប ត្រូវបានជម្លៀសទៅខេត្តព្រៃវែង។ នៅពេលនោះ សៀប មានអាយុជាង១៥ឆ្នាំ...
ធ្វើការងារទាំងស្លៀកស្បង់
(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម ព្រះសង្ឃនៅតំបន់មួយចំនួនត្រូវចាប់ផ្សឹកឱ្យទៅធ្វើការងារ ចំណែកមួយចំនួនទៀតទៅធ្វើការងារទាំងគ្រងស្បង់ចីពរ។ ស ពាវ អាយុ៧២ មានទីកន្លែងកំណើតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧៤ ចាប់ផ្ដើមមានចលនាខ្មែរក្រហមនៅក្នុងភូមិឃុំរបស់គាត់។ នៅពេលនោះខ្មែរក្រហម ចាប់ផ្ដើមប្រមូលយុវជន-យុវនារី ចេញពីភូមិ យកទៅដាក់នៅក្នុងអង្គភាពស្រុក។ ពាវ ជាយុវជនម្នាក់ដែលត្រូវបានជម្លៀសចេញពីគ្រួសារទៅរស់នៅក្នុងអង្គភាព និងចាត់តាំងឱ្យធ្វើការងារនៅក្នុងកង។ ការងារដែលខ្មែរក្រហមចាត់តាំងឱ្យគាត់ធ្វើគឺ...
អង្គការបង្ខំឱ្យរៀបការ
(ភ្នំពេញ)៖ ប៉េ ប៉ាក់ អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ប៉ាក់ មានជំងឺសន្លាក់ និងលើសជាតិស្ករ។ នៅឆ្នាំ១៩៧០ ចាប់តាំងពីកើតមានរដ្ឋប្រហារ ភាពចលាចលនៅក្នុងទីក្រុងចាប់ផ្ដើមកើតមាន ប្រជាជនបានចាកចេញពីផ្ទះសំបែង បោះបង់ចោលទ្រព្យសម្បត្តិ ព្រោះតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់ ប៉ាក់ បានភៀសខ្លួនទៅច្បារអំពៅ...
ភៀសខ្លួនព្រោះខ្លាចគ្រាប់បែក
(ក្រចេះ)៖ សំ នី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នី មានជំងឺលើសឈាម, ក្រពះ-ពោះវៀន និងឈឺក្បាលរ៉ាំរ៉ៃ។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅតាមព្រៃ មិនបណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជននៅក្នុងភូមិឡើយ ហើយគោលដៅនៃការទម្លាក់គ្រាប់បែកនោះគឺសំដៅទៅលើទាហានវៀតណាម។ ថ្វីត្បិតតែការទម្លាក់គ្រាប់បែកនោះមិនប៉ះពាល់ដល់ប្រជាជននៅក្នុងភូមិយ៉ាងណាក្ដី ប៉ុន្តែប្រជាជននៅតែមានភាពភ័យខ្លាចអំពីអាយុជីវិតរបស់គាត់ទាំងអស់គ្នា, ប្រជាជនបាននាំគ្នាភៀសខ្លួនចេញពីផ្ទះសំបែង រត់ទៅរកតំបន់ដែលមានសុវត្ថិភាព។ នៅឆ្នាំ១៩៧៥...
សត្វគោមួយក្បាលដូរបានអង្ករ៣តៅ
(ត្បូងឃ្មុំ)៖ អោក វ៉ា អាយុ ៧២ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិនាងហ៊ីង ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបរាប់ពីជីវិតលំបាកនៅចុងសម័យលន់ នល់។ នៅពេលនោះ វ៉ា ចិញ្ចឹមគោ ៣០ ក្បាល។ ពេលខ្មែរក្រហមចាប់ផ្តើមគ្រប់គ្រងតំបន់ និងមានការទម្លាក់គ្រាប់បែកនៅតំបន់ចំការលើ គាត់បានភៀសខ្លួនទៅភូមិបុសខ្នុរ។ នៅ...
ប៉ាខ្ញុំជារដ្ឋការរបបចាស់
(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម អង្គការមិនអនុញ្ញាតឱ្យឪពុករបស់ ម៉ាច រស់នៅក្នុងភូមិជាមួយនឹងប្រជាជនដទៃនោះទេ ព្រោះឪពុករបស់គាត់ធ្លាប់ធ្វើជារដ្ឋការ[ទាហាន] នៅក្នុងរបបសង្គមរាស្រ្តនិយម បន្តរហូតមកដល់របប លន់ នល់។ មាស ម៉ាច អាយុ៥៨ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ម៉ាច មានជំងឺលើសឈាម, ទឹកនោមផ្អែម និងបេះដូង។ ជារៀងរាល់ថ្ងៃតែងតែមានអាការធ្វើទុក្ខដូចជា វិលមុខ,...
កូនប្រុស២នាក់ ស្លាប់ក្នុងរបបខ្មែរក្រហម
(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម កូនប្រុសរបស់គាត់ចំនួន២នាក់ បាត់បង់ជីវិតដោយសារលង់ទឹកម្នាក់ និងម្នាក់ទៀតឈឺគ្មានថ្នាំព្យាបាល។ លីង សំ មានអាយុ៧៧ឆ្នាំ និងរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ របបខ្មែរក្រហម បានបន្សល់ទុកនូវជំងឺប្រចាំកាយជាប់មកជានិច្ចនោះគឺឈឺសន្លាក់ និងជំងឺលើសសម្ពាធឈាមដែលគាត់ឈឺប្រមាណជារយៈពេល១០ឆ្នាំក្រោយមកនេះ។ នៅឆ្នាំ១៩៧៣ សំ រស់នៅតំបន់ព្រែកឯង។ នៅតំបន់នោះមានការទម្លាក់គ្រាប់បែក សំ និងគ្រួសារបានរត់ភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ទៅតំបន់មានសុវត្ថិភាពនៅតំបន់ជ្រោយអំពិល។ ការទម្លាក់គ្រាប់បែកនៅពេលនោះ គឺមានជាប់ជានិច្ចឥតស្រាកស្រាន្ត ប្រជាជនត្រូវរត់ភៀសខ្លួនស្ទើរតែរាល់ថ្ងៃ។ ប្រជាជនមួយចំនួនរត់ទៅតំបន់ឆ្ងាយ...
កិច្ចសន្យាចេញពីគ្រួសារ
(ភ្នំពេញ)៖ នៅឆ្នាំ១៩៧៧ ឈ្លបខ្មែរក្រហមបានឲ្យ គឹមហេង ធ្វើកិច្ចសន្យាចាកចេញពីគ្រួសារ ដោយសារតែគាត់លួចកាប់អំពៅហូប។ កង គឹមហេង អាយុ៦០ឆ្នាំ មានដើមកំណើតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គឹមហេង កើតមានជំងឺលើសសម្ពាធឈាម, លើសជាតិខ្លាញ់, ជំងឺក្រពះពោះវៀន និងជំងឺបេះដូងដែលធ្វើទុកយូរៗម្ដង។ នៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម...
អតីតគ្រូកុមារ
(កំពង់ចាម)៖ ខ្មែរក្រហម បានចាត់តាំងឱ្យ ស៊ាងហួរ បង្រៀនអក្សរដល់កុមារតូចៗនៅក្នុងកង ដែលមានអាយុចាប់ពី៧ ទៅ១២ឆ្នាំ។ នៅក្នុងមួយសប្ដាហ៍គាត់ចំណាយរយៈពេល៣ថ្ងៃ សម្រាប់បង្រៀនអក្សរ និង៤ថ្ងៃទៀតដឹកនាំកុមារទាំងនោះធ្វើការងារដូចជា ច្រូតស្រូវ, ប្រមូលអាចម៍គោ, កាប់ទន្រ្ទានខេត្ត និងមានការងារផ្សេងៗទៀត។ អ៊ីវ ស៊ាងហួរ អាយុ៦៨ឆ្នាំ កើតនៅឆ្នាំ១៩៥៦ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស...

