Author: Nen Sreymom

ហូបឆ្អែតតែគ្មានជីវជាតិ

(ក្រចេះ)៖ សាម៉ុត អេង អាយុ៧១ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន អេង មានជំងឺរលាកសួត, រលាកក្រពះ, ឈឺខ្នង និងស្រវាំងភ្នែក។ នៅឆ្នាំ១៩៧០ លន់​ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង ហើយឡើងគ្រប់គ្រងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧១ នៅក្នុងតំបន់ដែល អេង...

គ្មានការគោរពប្រពៃណី

(កំពង់ធំ)៖ អ៊ូ ឌី អាយុ៦២ឆ្នាំ​ រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃ គាត់មានជំងឺសន្លាក់ដៃ-ជើង និងលើសសម្ពាធឈាម។ នៅឆ្នាំ១៩៧៥ ឌី រស់នៅក្នុងសហករណ៍រួមជាមួយនឹងប្រជាជនដទៃ ដោយធ្វើការងារដូចជា ដកសំណាប ស្ទូងស្រូវ ធ្វើប្រព័ន្ធភ្លឺស្រែ រែកដី និងលើកទំនប់។ តាមរយៈការសង្កេតរបស់ ឌី នៅក្នុងរបបខ្មែរក្រហម មានការបែងចែកប្រជាជនឱ្យរស់នៅដោយឡែកពីគ្នា ដោយប្រជាជនមូលដ្ឋានរស់នៅផ្សេង...

ជំងឺអត់ឃ្លាន

(ក្រចេះ)៖ «នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានជំងឺម្យ៉ាងហៅថាជំងឺអត់ឃ្លាន។» រ័ត្ន វ៉ាន់ស៊ីនបានលើកឡើង។ វ៉ាន់ស៊ីន មានអាយុ៧១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ វ៉ាន់ស៊ីន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់មានដើមកំណើតនៅទីក្រុងភ្នំពេញ។ គាត់និយាយថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គាត់ឃើញមានទង់ជ័យពណ៌សនៅស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុង។ អ្នកទីក្រុងភ្នំពេញសង្ឃឹមថាប្រទេសជាតិនឹងលែងមានសង្រ្គាមបន្តទៀត។ ការពិតជាក់ស្តែងគឺផ្ទុយស្រឡះពីក្ដីសង្ឃឹមរបស់ប្រជាជន។ នៅម៉ោង៩ព្រឹកថ្ងៃដដែល យោធាខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញ ហើយចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុង។ ផ្ទះរបស់ វ៉ាន់ស៊ីន...

ចាប់ដៃទាំងគ្មានចិត្តស្រឡាញ់

(កំពង់ចាម)៖ អង្គការការបានបង្ខំឱ្យ កន ចាប់ដៃរៀបអាពាហ៍ពិពាហ៍ជាមួយប្ដីរបស់គាត់ ។ គាត់បានចែករំលែកថា ចំពោះអាពាហ៍ពិពាហ៍មួយដែលគូស្វាមី-ភរិយា គ្មានចិត្តស្រឡាញ់គ្នាតាំងពីថ្ងៃរៀបការ ជីវិតគូនោះ គឺងាយនឹងបែកបាក់គ្នា ដោយសារបញ្ហា សូម្បីតែបញ្ហាបន្តិចបន្តួចក៏ដោយ។ ហម កន អាយុ៦៨ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កន មានឪពុកឈ្មោះ ប៉ែន ហម និងម្ដាយឈ្មោះ ឃឹម...

អ្នកដាំបាយ និងមើលថែទាំកុមារ

(ស្ទឹងត្រែង)៖ គង ណារី អាយុ៥៨ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ណារី មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។ នៅក្នុងរបប លន់ នល់ ឪពុករបស់ណារី បានបាត់បង់ជីវិត ដូច្នេះ គាត់និងម្ដាយ បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅទីក្រុងភ្នំពេញ។ គាត់បានបញ្ជាក់ថា ឪពុករបស់គាត់មានតួនាទីជាទាហាននៅពេលនោះ។ គាត់រស់នៅទីក្រុងភ្នំពេញបានជិតប្រាំឆ្នាំ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញ។ ណារី...

ជ្រើសការស្លាប់ គេចពីការសម្លាប់

(កណ្ដាល)៖ ចន្ថា បាននិយាយថា ដោយប្រព្រឹត្តខុសសីលធម៌ជាមួយបុរស ស្រ្តីម្នាក់ឈ្មោះ ណន  ត្រូវឈ្លបចាប់ខ្លួនទៅណែនាំ។ ពេលត្រឡប់មកវិញ ស្រ្តីម្នាក់នោះបានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះគាត់គិតថាប្រសិនជាគាត់មិនសម្លាប់ខ្លួនឯងទេ គាត់គង់តែនឹងត្រូវអង្គការយកទៅសម្លាប់ចោលដដែរ។ សូត្រ ចន្ថា អាយុ៦៩ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅក្នុងរបបខ្មែរក្រហម ចន្ថា ស្នាក់នៅជាមួយប្ដីឈ្មោះ ទូច សាមិត្ត។ ចន្ថា និងប្ដី...

យកកម្លាំងមនុស្សធ្វើការ

(កំពង់ចាម)៖ នួន សឿន អាយុ៦១ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សឿន មានបងប្អូនប្រុសចំនួន៤នាក់ និងស្រីម្នាក។ នៅក្នុងរបបខ្មែរក្រហម សឿន កើតជំងឺកញ្ជ្រឹល និងក្ដៅខ្លួនជាប្រចាំ។ គាត់បាននិយាយថា នៅក្នុងរបបនោះមិនសូវសម្បូរគ្រូពេទ្យដូចពេលបច្ចុប្បន្នទេ ហើយគ្រូពេទ្យក៏មិនមានចំណេះដឹងផ្នែកព្យាបាលជំងឺច្បាស់លាស់ដែរ។ គ្រូពេទ្យនៅអំឡុងពេលនោះ គឺសុទ្ធតែត្រូវអង្គការចាត់តាំងឱ្យទៅរៀន រយៈពេលត្រឹមតែ៣ ទៅ៦ខែប៉ុណ្ណោះ។ បន្ទាប់ពីចប់រយៈពេល៦ខែនោះ គ្រូពេទ្យទាំងអស់ ត្រូវអនុវត្តការព្យាបាលជំងឺដោយផ្ទាល់។...

ឪពុកជាគិញវៀតណាម

(ព្រៃវែង)៖ នៅ ស៊ីន មានអាយុ៥៩ឆ្នាំ រស់នៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ សព្វថ្ងៃគាត់មានជំងឺ សន្លាក់ដៃ-ជើង និងស្ពោតឆ្អឹង ដែលបង្កឱ្យគាត់មានអាការឈឺចុកចាប់ជាប្រចាំ។ នៅឆ្នាំ១៩៧០ ឈានចូលដល់របប លន់ នល់ បន្ទាប់ពីមានការទម្លាក់គ្រាប់បែក ស៊ីន និងគ្រួសារបានរត់ភៀសខ្លួនចេញទៅកន្លែងមានសុវត្ថិភាព។ ស៊ីន និយាយថា ស្ថិតក្នុងពេលភៀសខ្លួន គាត់ជួបផលលំបាកជាច្រើន ព្រោះត្រូវចាកចេញពីផ្ទះសំបែង ដែលធ្លាប់ជាទីជម្រកដ៏កក់ក្ដៅ...

អណ្ដូងសាកសព

(កំពង់ចាម)៖ នួន ធីម អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ធីម មានឪពុកឈ្មោះ នួន និងម្ដាយឈ្មោះ ធួន។ ធីម បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានជម្លៀសឱ្យទៅធ្វើការនៅតំបន់អូរដា។ ទៅដល់ទីនោះ គាត់ទទួលបានការចាត់តាំងពីខ្មែរក្រហម​ឱ្យលើកប្រព័ន្ធភ្លឺស្រែ, ដកសំណាប, ស្ទូងស្រូវ, ជីកប្រឡាយ និងបំពេញការងារបន្ទាប់បន្សំជាច្រើនទៀត។...

រក្សាចំណងកណ្ដាប់

(ក្រចេះ)៖ ញាន នួន អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នួន មានទីកន្លែងកំណើតនៅក្នុងខេត្តតាកែវ ហើយគាត់បានផ្លាស់ប្ដូរទីលំនៅមកខេត្តក្រចេះ តាំងពីឆ្នាំ១៩៦៩មកម្ល៉េះ។ បច្ចុប្បន្ន នួន មានជំងឺសន្លាក់ដៃ-ជើង, ឈឺចង្កេះ និងងងឹតភ្នែក។ នៅក្នុងរបបខ្មែរក្រហម នួន ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងកងចល័ត។ នៅពេលនោះគាត់ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ការងារដែល នួន...

ខោអាវខ្មៅដូចសត្វក្អែក

(ស្ទឹងត្រែង)៖ មើយ ថង អាយុ៧២ឆ្នាំ មានទីលំនៅ ភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ថង ឈឺសន្លាក់ដៃជើង ដោយអាការទាំងនេះចាប់ផ្ដើមឈឺខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានចូលគ្រប់គ្រង នៅក្នុងតំបន់ដែល ថង រស់នៅ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ ត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយប្រជាជនណាដែលទទួលបានសម្លៀកបំពាក់ក្រៅពីពណ៌ខ្មៅ ត្រូវយកសម្លៀកបំពាក់ទាំងនោះទៅជ្រលក់ឱ្យទៅជាពណ៌ខ្មៅ។ ថង បាននិយាយថា...

Solverwp- WordPress Theme and Plugin