ឧស្សាធ្វើពុតជាឈឺ និងរត់ទៅរកម្ដាយនៅផ្ទះ
អង្គការវាយធ្វើបាបខ្ញុំណាស់ និងបញ្ជូនខ្ញុំឲ្យចេញពីសហករណ៍ ព្រោះជាញឹកញាប់ខ្ញុំបានធ្វើពុតជាឈឺ និងគេចពីការងារទៅរកម្ដាយនៅផ្ទះ។ នៅពេលរត់ទៅផ្ទះ អង្គការបានធ្វើការកសាងម្ដាយរបស់ខ្ញុំជាច្រើនដង ប៉ុន្តែម្ដាយរបស់ខ្ញុំតែងតែកាន់ជើងកូន និងស្ដីបន្ទោសទៅកាន់ប្រធានកងដែលវាយធ្វើបាបខ្ញុំ។ ទី គិន[1] អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង គិន បានរៀនត្រឹមថ្នាក់ទី១០(បច្ចុប្បន្នថ្នាក់ទី៣) និងចេះអានអក្សរបន្តិចបន្តួច។ គិន មានបងប្អូន៥នាក់ ក្នុងនោះគាត់គឺជាកូនទី៣។ បងប្អូនរបស់គិន ត្រូវបានអង្គការបញ្ជូនទៅក្នុងកងនារី, កងយុវជន...
ទូច ឃីម៖ ធ្វើការក្នុងក្រុមយុវជនប្រមូលផ្ដុំ
ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលបានឃើញកងឈ្លបចំនួន១២នាក់ដែលមានកាំភ្លើងគ្រប់ដៃចាប់យុវជនម្នាក់បិទមុខ និងចងដៃបត់ទៅក្រោយ ហើយប្រកាសកុំឲ្យប្រជាជនធ្វើដូចមនុស្សម្នាក់នោះដែលហ៊ានលួចរត់ទៅប្រទេសវៀតណាម។ នៅពេលប្រកាសរួច អង្គការបានយកកាំភ្លើងបាញ់ចំសៀតផ្កា រួចអូសយកសាកសពទៅក្នុងព្រៃដើម្បីវះពោះ និងកាត់ប្រមាត់យកមកបង្ហាញមនុស្សទាំងអស់នៅក្នុងអង្គប្រជុំ។ ទូច ឃីម អាយុ៦៦ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ឃីម មានអាយុ១៩ឆ្នាំ។ ឃីម ត្រូវបានអង្គការបញ្ជូនទៅក្នុងក្រុមប្រមូលផ្ដុំជាមួយយុវជនជាច្រើននាក់ទៀត ដើម្បីចេញទៅធ្វើការងារកាត់ស្លឹកត្នោត និងដេកស្លឹកសម្រាប់ប្រក់ផ្ទះ ឬរោង រួចបន្តទៅធាក់រហាត់ទឹកធ្វើស្រែប្រាំង។ នៅឆ្នាំ១៩៧៦...
ចងចាំការអត់ឃ្លាន និងឈឺគ្មានថ្នាំព្យាបាល
រឿងរ៉ាវដែលខ្ញុំមិនអាចបំភ្លេចបានគឺ អង្គការបានដាំបបរមួយខ្ទះធំដោយដាក់អង្ករចំនួន៧កំប៉ុងប៉ុណ្ណោះសម្រាប់ចែកឲ្យប្រជាជនហូបរួមគ្នាក្នុងសហករណ៍។ ដោយសារតែការអត់ឃ្លាន ប្រជាជនជាច្រើននាក់រួមទាំងគ្រួសារខ្ញុំបានកើតជំងឺក្ដៅខ្លួនខ្លាំង និងហើម ហើយប្រធានសហករណ៍បានរកថ្មាំខ្មែរមកដាំឲ្យផឹក។ ជាអកុសល ប្រជាជនជាច្រើននាក់ រួមទាំងប្ដីរបស់ខ្ញុំ និងកូនបានស្លាប់ដោយសារជំងឺនោះ។ អ៊ួង ស៊ីម អាយុ៧០ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ស៊ីម បានរៀបការនៅក្នុងសម័យ លន់ នល់ ប៉ុន្តែនៅក្នុងភូមិដែលគាត់រស់នៅគឺគ្រប់គ្រងដោយក្រុមរំដោះ ស្រោចស្រង់ជាតិ។ អំឡុងពេល ស៊ីម...
សួន ផា៖ ប្រជាជនក្នុងភូមិសឹង្ហ ស្លាប់រាប់រយនាក់
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានឃើញអង្គការបណ្ដើរប្រជាជនថ្មី និងប្រជាជនមូលដ្ឋានយកទៅសម្លាប់ទាំងខ្សែៗប្រមាណ៥០០ទៅ៦០០នាក់ ដោយប្រើដងចប គល់ឫស្សី និងភ្លៅរទេះ។ ចំណែកក្មេងតូចៗអង្គការបានបោះឡើងលើ រួចយកជំពុសទុងជាប់ជាមួយកាំភ្លើងចាក់ពីក្រោម។ ក្រៅពីនេះ ប្រជាជនជាច្រើននាក់បានស្លាប់ដោយសារអត់អាហារ ធ្វើការងារធ្ងន់ៗ និងឈឺគ្មានថ្នាំព្យាបាល។ សួន ផា អាយុ៦២ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងភូមិសឹង្ហ អង្គការបានគ្រប់គ្រងប្រជាជន តាំងពីឆ្នាំ១៩៧៣ ដោយមុនដំបូងប្រជាជនត្រូវបានរៀបចំឲ្យធ្វើស្រែប្រវាស់ដៃ។ បន្ទាប់មក អង្គការចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិទាំងអស់ដាក់ជារបស់រួម...
ខ្ញុំ និងសមាជិកក្រុមត្រូវលើកទំនប់ប្រវែង ១៩ ម៉ែត្រ ក្នុង១ថ្ងៃ
(ខេត្តស្វាយរៀង) អ៊ុក សុខុម ភេទស្រី មានអាយុ ៧០ ឆ្នាំ និងមានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សុខុម មានឪពុកឈ្មោះ ម៉ាន់ វ៉ា និងម្តាយឈ្មោះ ងួន សី ហើយគាត់ជាកូនទី៧ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៨ នាក់ ក្នុងនោះស្រី ១ នាក់...
ខ្ញុំ និងសមាជិក១៥នាក់ ត្រូវស្ទូងស្រូវទំហំដី ២ ទៅ ៣ ហិកតាក្នុងមួយថ្ងៃ
(ខេត្តស្វាយរៀង) ទិត ហាន អាយុ ៧១ ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហាន មានឪពុកឈ្មោះ ទិត វ៉ាន់ និងម្តាយឈ្មោះ ប៉ុល ហា ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥ នាក់ ក្នុងនោះស្រី ៣ នាក់។ កាលពីកុមារភាព ហាន...
អង្គការកំណត់ឱ្យក្រុមខ្ញុំស្ទូងស្រូវឱ្យបានដីស្រែទំហំ ១ហិកតា ក្នុង១ថ្ងៃ
(ខេត្តស្វាយរៀង) កុយ ធី អាយុ ៦៤ ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធី មានឪពុកឈ្មោះ កុយ ហ៊ាង និងម្តាយឈ្មោះ ឡាយ ឡូ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧ នាក់ ក្នុងនោះស្រី ៣ នាក់។ កាលពីកុមារភាព...
កងកុមាររបបខ្មែរក្រហម
(ខេត្តស្វាយរៀង) ភឹម យ៉ែម អាយុ ៥៧ ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យ៉ែម មានឪពុកឈ្មោះ ស្រី យន្ត និងម្តាយឈ្មោះ សុខ យឺយ ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤ នាក់ ក្នុងនោះស្រី ៣ នាក់។ កាលពីកុមារភាព យ៉ែម...
កងកុមារឃ្វាលគោក្របីសម័យខ្មែរក្រហម
ខេត្តស្វាយរៀង៖ ឡឹក វណ្ណា មានអាយុ ៥៧ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិស្វាយប៉ោ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ វណ្ណា មានឪពុកឈ្មោះ ឡឹក ឃ្លោក និងម្តាយឈ្មោះ ភោគ សួន ហើយគាត់ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៣ នាក់។ កាលពីកុមារភាព វណ្ណា រៀនសូត្របានត្រឹមថ្នាក់ទី២...
ឡាយ ខុន៖ ធ្វើការក្នុងកងចល័តក្បែរសហករណ៍
(តាកែវ) ឡាយ ខុន អាយុ៧៦ឆ្នាំ រស់នៅភូមិអង្គគគីរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខុន មានបងប្អូនចំនួន៤នាក់ ក្នុងនោះគាត់គឺជាកូនទី៣។ ខុន បានបាត់បង់ម្ដាយនៅក្នុងសម័យ លន់ នល់ ហើយបងប្រុសឈ្មោះ ម៉ែន នៅក្នុងសម័យខ្មែរក្រហម។ បងរបស់ខុន គឺជាប្រជាជនថ្មី និងត្រូវបានអង្គការហៅទៅសួរប្រវត្តិរូបដោយសន្យាថាឲ្យចូលទៅធ្វើការងារដូចមុនវិញ។ ប៉ុន្តែនៅដែលបងរបស់គាត់ ឆ្លើយតាមត្រង់ថាជាគ្រូបង្រៀន អង្គការបានមកហៅបងរបស់ខុន ទៅប្រជុំ...
ប៉ែន ស៊ីថា៖ ធ្វើការនៅក្នុងកងចល័តឃុំ
(តាកែវ) ប៉ែន ស៊ីថា អាយុ៥៧ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំពោធិអង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅក្នុងសម័យខ្មែរក្រហម ស៊ីថា មានអាយុជាង១០ឆ្នាំ។ ស៊ីថា ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងចល័ត ដើម្បីធ្វើការរែកដីដំបូក លើកទំនប់ ស្ទូងដក រែកកណ្ដាប់ ច្រូតស្រូវ និងដាំដំឡូង។ ជាញឹកញាប់ ក្រុមរបស់ស៊ីថា ដែលមានសមាជិកប្រមាណ១៥ ទៅ២០នាក់ ត្រូវផ្លាស់ទីទៅធ្វើការនៅ វាលផល...

