អ្នកអូសរទេះដឹកសាកសព
(ភ្នំពេញ)៖ អូន ម៉េត អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសេរីភាព ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្ន ម៉េត រស់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម៉េត មានជំងឺប្រចាំកាយរួមមាន៖ ក្រពះ សួត និងឈឺសន្លាក់ដៃជើង។ អាការជំងឺក្រពះ និងសួតរបស់គាត់តែងតែចុកអួលតិចៗ តែដោយសារគាត់លេបថ្នាំផ្សំពីមន្ទីរពេទ្យទើបបានធូរស្រាលវិញ។ បច្ចុប្បន្ន ម៉េត នៅសល់តែបញ្ហាជាតិខ្លាញ់ឡើងតាមសរសៃកដែលត្រូវបន្តការព្យាបាលរហូតមកដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៧០...
ខ្ញុំមានជំនឿថាវត្តជាកន្លែងមានសុវត្ថិភាព
(ត្បូងឃ្មុំ)៖ ប៉ាត ថន មានឈ្មោះហៅក្រៅថា យាយជ្រូក មានអាយុ៥៨ កើតនៅឆ្នាំ១៩៦៦ ក្នុងឃុំមេមង ស្រុកមេមត់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នស្ថិតក្នុងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ប៉ាត ថន រស់នៅភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងអំឡុងដើមឆ្នាំ១៩៧០ ភូមិកំណើតរបស់ ថន ជួបប្រទះនូវការបាញ់គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាពីលើយន្តហោះ។ ស្ថានភាពនាពេលនោះបង្ខំឱ្យ ថន...
បបរមួយវែកមានអង្ករមួយស្លាបព្រា
(ភ្នំពេញ)៖ ហ៊ុយ ចាន់ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិរបោះអង្កាញ់ ឃុំព្រែកឯង ខណ្ឌច្បារអំពៅ និងមានទីលំនៅបច្ចុប្បន្ននៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧០ ក្រោយមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវក្នុងតំបន់ដែល ចាន់ រស់នៅ បានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសំបែងយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យប្រជាជនប្រមាណ៨០ភាគរយរត់ភៀសខ្លួន និងប្រជាជនមួយចំនួនទៀតត្រូវបានខ្មែរក្រហមកេណ្ឌចូលធ្វើជាយោធា។ ក្រោយមក ចាន់ បានបួសជាព្រះសង្ឃគង់នៅវត្តច្បារអំពៅ។...
ម៉ោងប្រាំល្ងាចចេញដំណើរ
(ភ្នំពេញ)៖ ជួង ថៃ អាយុ៦៥ឆ្នាំ មានស្វាមីឈ្មោះ ផេង អេងហោ។ ថៃ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ថៃ មានជំងឺក្រពះពោះវៀន ឈឺសន្លាក់ដៃជើង និងសម្រាន្តមិនលក់។ កាលពីឆ្នាំ១៩៧០ ថៃ ស្ថិតក្នុងវ័យកុមារកំពុងសិក្សាថ្នាក់បឋម និងរស់នៅជាមួយឪពុកម្ដាយ ហេតុនេះទើបមិនសូវចងចាំពីព្រឹត្តិការណ៍នៅក្នុងរបប លន់ នល់។...
ពេលពិបាកមិនឈឺ មកឈឺពេលស្រណុក
(ក្រចេះ)៖ ពៅ មុំ អាយុ ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងបច្ចុប្បន្នរស់នៅភូមិស្រែស្ដៅ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ មុំ និងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ មុំ បានរៀបរាប់ថា ពេលនោះគាត់រត់ទាំងមិនដឹងទិសដៅច្បាស់លាស់ឡើយ ពោលគឺដឹងត្រឹមតែថាត្រូវព្យាយាមរត់ឱ្យផុតពីគ្រាប់បែកតែប៉ុណ្ណោះ។ លុះរត់បានមួយរយៈ ក៏មានប្រជាជនប្រាប់ឱ្យគ្រួសារគាត់ត្រឡប់ទៅផ្ទះវិញ។ ទោះបីជាមានការស្ទាក់ស្ទើរ និងភ័យខ្លាចយ៉ាងណាក្ដី...
សុខចិត្តរែកដី ព្រោះមិនចេះស្ទូង
(ភ្នំពេញ)៖ គង់ សុគុណ បច្ចុប្បន្នមានអាយុ៧១ឆ្នាំ (យោងតាមឆ្នាំកំណើតពិត ប៉ុន្តែក្នុងអត្តសញ្ញាណប័ណ្ណគឺ៦៧ឆ្នាំ) មានស្រុកកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នគាត់រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅឆ្នាំ១៩៧០ ក្នុងអំឡុងពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងការទម្លាក់គ្រាប់បែក អំបែងគ្រាប់បែកបានខ្ទាតចូលក្នុងផ្ទះ បណ្ដាលឱ្យត្រូវជើងម្ដាយរបស់ សុគុណ រងរបួសស្រាល។ ក្រៅពីការរងរបួសរបស់ម្ដាយ ផ្ទះសំបែង និងដំណាំដាំដុះជុំវិញផ្ទះរបស់គាត់បានខូចខាតយ៉ាងដំណំ។...
ភាពអត់ឃ្លាន និងការភ័យខ្លាច
(ព្រៃវែង)៖ ស អុល មានអាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិទួលពពេល ឃុំគោកកង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ លោកតាកំពុងរ៉ងទង្គិចនឹងជំងឺលើសសម្ពាធឈាម និងជំងឺកៀបសរសៃ ដែលជាផលវិបាកបន្សល់ទុកពីការធ្វើការងារធ្ងន់ហួសកម្លាំងក្នុងរបបខ្មែរក្រហម។ អុល បានរំឮកថា ចាប់តាំងពីឆ្នាំ ១៩៦៩ ភូមិឋានដែលគាត់រស់នៅបានទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា។ ទោះបីជាផ្ទះរបស់គាត់មិនត្រូវបានកម្ទេចដោយផ្ទាល់ ប៉ុន្តែសមាជិកគ្រួសារទាំងអស់រស់ក្នុងភាពភ័យខ្លាចជាខ្លាំង ដោយត្រូវរត់ចូលលាក់ខ្លួនក្នុងលេណដ្ឋានរាល់ពេលឮសម្លេងយន្តហោះ។ អុល បន្តថាផ្ទះប្រជាជនដែលសង់នៅជាប់មាត់ទន្លេ និងក្បែរព្រៃ បានរងការខូចខាតយ៉ាងដំណំ...
គ្នាឯងសម្លាប់គ្នាឯង
(ក្រចេះ)៖ យាយ ឡី មានអាយុ៩៣ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ឡី មានបញ្ហាសុខភាពមួយចំនួនដូចជា ធ្ងន់ត្រចៀក, ឈឺក្បាលវិលមុខ, លើសឈាម និងងងឹតភ្នែក។ ឡី បានរៀបការតាំងពីសម័យសង្គមរាស្ត្រនិយម និងទទួលបានចំណងដៃកូនប្រុសស្រីចំនួន៨នាក់។ សព្វថ្ងៃ កូនរបស់គាត់នៅរស់រានមានជីវិតត្រឹមតែ៤នាក់ប៉ុណ្ណោះ ចំណែក៤នាក់ទៀតបានបាត់បង់ជីវិត (២នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និង២នាក់ទៀតស្លាប់ដោយសារជំងឺក្រោយរបបខ្មែរក្រហមដួលរលំ)។ នៅក្នុងឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម...
គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ អោក សាវី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មពូន ឃុំ កញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បច្ចុប្បន្មរស់នៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ បច្ចុប្បន្ននេះមានជំងឺលើសសម្ពាធឈាម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលរំដោះទីក្រុងភ្នំពេញ និងកាន់កាប់អំណាចបានទូទាំងប្រទេស។ ខ្មែរក្រហម បានចាត់តាំងឱ្យ សាវី ធ្វើការងារនៅក្នុងមន្ទីរពេទ្យឃុំបេង មានសមាជិកចំនួន១៥នាក់ ប្រធានក្រុមឈ្មោះ ជិន (ស្លាប់)...
កុមារលះបង់
(ព្រះវិហារ)៖ ហ៊ុន បង់ អាយុ៦៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្នមានជំងឺក្រពះ-ពោះវៀន, ឈឺសន្លាក់ដៃ-ជើង និងធ្លាប់ម៉ូតូបុកបណ្ដាលឱ្យបាក់ឆ្អឹងជំនីរខាងឆ្វេង។ ម្ដាយរបស់ បង់ បានបាត់បង់ជីវិតតាំងពីឆ្នាំ១៩៦៩ ដោយសារជំងឺ ព្រោះនៅពេលនោះម្ដាយរបស់គាត់ទើបតែសម្រាលកូន«ចាស់ៗតែងដំណាលថាទាស់សរសៃ»។ បន្ទាប់ពីម្ដាយរបស់គាត់បាត់បង់ជីវិត បង់ ជាអ្នកមើលថែប្អូន, ឪពុកចាស់ជរា ចំណែកបងប្អូនដទៃទៀតគឺរស់នៅផ្សេងគ្នា។ គាត់មានបងប្អូនសរុបទាំងអស់៦នាក់។ នៅឆ្នាំ១៩៧០ បង់...
កាំបិតចំពុះទង់
(ព្រះវិហារ)៖ នៅក្នុងរបបខ្មែរក្រហម ផេត មានអ៊ំប្រុសម្នាក់ត្រូវខ្មែរក្រហមសម្លាប់ដោយយកកាំបិតចំពុះទង់ចាក់។ ហៀប ផេត ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងបច្ចុប្បន្នរស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន៤នាក់ (ស្រីចំនួន៣នាក់) មានឈ្មោះដូចជា ហៀន ផេត ភេទស្រី (ម្ចាស់សាច់រឿង), ហៀប ភឿន ភេទស្រី,...

