បបរមួយឆ្នាំង មានគ្រាប់អង្ករចំនួនពីរវែក
(តាកែវ)៖ ពុំ វណ្ណា មានអាយុ៧៣ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សព្វថ្ងៃ វណ្ណា មានជំងឺប្រចាំកាយជាច្រើនមុខដូចជា សួត លើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងឈឺជើង។ វណ្ណា ជួបប្រទះការលំបាកខ្លាំងតាំងពី របប លន់ នល់។ ក្នុងពេលនោះ ការទម្លាក់គ្រាប់បែកបានធ្វើឱ្យ...
កុមារក្នុងរបបខ្មែរក្រហម
(តាកែវ)៖ យឿង សារុន មានអាយុ៥៨ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ស្ថានភាពសុខភាព សារុន មានជំងឺប្រចាំកាយពីរមុខសំខាន់គឺជំងឺសើស្បែក និងជំងឺលើសឈាម។ អាការជំងឺទាំងពីរមុខនេះមិនមានសភាពធ្ងន់ធ្ងរដែលគួរឱ្យកត់សម្គាល់នោះទេ។ ជំងឺទាំងនេះបានកើតមានមកយូរឆ្នាំណាស់មកហើយ ពិសេសជំងឺសើស្បែកបានកើតមានតាំងពីគាត់ស្ថិតក្នុងវ័យកុមារភាពមកម្ល៉េះ។ សារុន បាននិយាយតាមការបញ្ជាក់របស់គ្រួសារគាត់បានប្រាប់មកកាន់គាត់ថា នៅក្នុងឆ្នាំ១៩៧០ សារុន មានអាយុប្រហែល៤ឆ្នាំប៉ុណ្ណោះ ស្ថានភាពស្រុកទេសមិនមានភាពស្ងប់ស្ងាត់ឡើយ។ សារុន មិនបានរស់នៅជួបជុំគ្រួសារ...
របបខ្មែរក្រហមកម្រនឹងមានបាយហូបណាស់
(តាកែវ)៖ ខាត់ សៀង អាយុ៨១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សៀង ឈឺសាច់ដុំ និងមានបញ្ហាខួរក្បាលដែលកើតឡើងពីការដួលបោកក្បាលខាងក្រោយ ហើយមានជំងឺក្រពះពោះវៀន។ នៅក្នុងរបប លន់ នល់ ការរស់នៅមានភាពភ័យខ្លាច ត្រូវរត់គេចពីគ្រាប់បែក គ្រាប់ប្លោង និងរត់គេចពីការចាប់យកទៅធ្វើជាទាហាន។ នៅរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ សៀង ជីកប្រឡាយ...
សមាជិកកងកុមារ
ភិន សារឹត មានអាយុ ៦០ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងត្បាល់ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ ភិន ផាន និងម្ដាយឈ្មោះ សូ ណៃ ហើយជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៧ នាក់។ កាលពីវ័យកុមារ គាត់បានរៀនសូត្រត្រឹមថ្នាក់អក្ខរកម្មប៉ុណ្ណោះ។...
រៀបការនៅក្នុងរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) ប្រឹង សាវ៉ាត មានអាយុ ៦៧ ឆ្នាំ និងមានស្រុកកំណើត និងរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុករបស់សាវ៉ាតឈ្មោះ ប្រឹង ផៃ និងម្តាយឈ្មោះ ទេព ទឹម ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨ នាក់។ កាលពីកុមារភាព សាវ៉ាត រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។ រឿងរ៉ាវដែល...
ខ្មែរក្រហមបង្ខំព្រះសង្ឃឱ្យលាចាកសិក្ខាបទ
(ខេត្តស្វាយរៀង) ទេព វន មានអាយុ ៦៣ ឆ្នាំ និងមានស្រុកកំណើតនៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុករបស់គាត់ឈ្មោះ ទេព និងម្តាយឈ្មោះ អ៊ូ ផាប់។ គាត់គឺជាកូនពៅ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៨ នាក់។ កាលពីកុមារភាព គាត់បានរៀនសូត្រត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ រឿងរ៉ាវដែល វន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម...
ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំពីមួយកន្លែងទៅមួយកន្លែង
កុយ សុផាត មានអាយុ ៦០ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុផាតមានឪពុកឈ្មោះ កុយ ឆាន់ និងម្តាយឈ្មោះ កុយ ញាតិ ហើយគាត់ជាកូនទី២ ក្នុងគ្រួសារ ដែលមានបងប្អូនសរុបចំនួន ៤ នាក់។ រឿងរ៉ាវដែល សុផាត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការជម្លៀសគាត់...
ក្រឹង គន៖ កងនារីមូលដ្ឋាន
(តាកែវ)ក្រឹង គន[1] អាយុ៦០ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលក្រុមខ្មែរក្រហមគ្រប់គ្រងដំបូង គន បានចូលទៅក្នុងកងកុមារ ដើម្បីធ្វើការងារបោចស្មៅ និងលាយជីលាមកយកទៅដាក់ស្រែ។ នៅឆ្នាំ១៩៧៦ គន បានចូលទៅធ្វើការងារក្នុងកងចល័តនារី តាមការចាត់តាំងរបស់អង្គការដើម្បីធ្វើការបោចព្រៃ ឬកន្ទ្រាំង ធ្វើស្រែស្ទូង ដក ច្រូត នៅរដូវវស្សា និងប្រាំង និងធាក់រហាត់ទឹកបញ្ជូលស្រែប្រាំងនៅភ្នំបូរី។ នៅកន្លែងធ្វើការ គន...
ការរស់នៅរបស់ហ៊ីម នៅក្នុងភូមិត្រពាំងសោម
ម៉ៅ ហ៊ីម[1] អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ ហ៊ីម មានឪពុកឈ្មោះ ម៉ៅ មាន ស្លាប់នៅក្នុងជំនាន់សម្ដេចតាដោយសារជំងឺគ្រុនចាញ់ ហើយម្ដាយឈ្មោះ ម៉ម ហាន់ ស្លាប់ដោយសារជំងឺគ្រុនចាញ់នៅពេលភៀសខ្លួនលើភ្នំនាដើមឆ្នាំ១៩៧៩។ ហ៊ីម មានបងប្អូនជាច្រើននាក់ ដោយក្នុងចំណោមនោះមានឈ្មោះ ហ៊ីម(ឈ្មោះរបស់គាត់ផ្ទាល់), ហឿន, ហន និងប្រុសពៅម្នាក់ឈ្មោះ ចាន់រ៉ា។ ហ៊ីម...
ចាន់ លាក់៖ មាននាទីជាប្រធានកង
(តាកែវ)ចាន់ លាក់ អាយុ៧៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លាក់ បានរៀបការកាលពីសង្គមចាស់ ហើយប្រពន្ធរបស់គាត់មានទម្ងន់កូនម្នាក់ក្នុងរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម លាក់ មាននាទីជាប្រធានកង ចាត់ចែងការងារឲ្យប្រជាជនធ្វើ។ ជាញឹកញាប់ លាក់ បានទៅទទួលការងារពីកម្មាភិបាលខាងលើ រួចយកទៅបែងចែកឲ្យសមាជិកក្រុមធ្វើ និងនៅមើលការខុសត្រូវនៅកន្លែងធ្វើការ។ ចំពោះ លាក់ មិនអាចធ្វើការងារធ្ងន់ៗនោះទេ ព្រោះគាត់មានជំងឺហឺតហត់ប្រចាំកាយ។ ប៉ុន្តែ លាក់...
ពីរឆ្នាំក្នុងគុកវាលតាប្រុញ
(ស្វាយរៀង)៖ រិន មុន្នី មានអាយុ៧១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ប៉ាក រិន និងម្ដាយឈ្មោះ អ៊ិន យន។ មុន្នី មានបងប្អូនចំនួន៤នាក់ (ស្រី២នាក់)។ កាលពីកុមារភាព មុន្នី រៀនបានត្រឹមថ្នាក់ទី៧។ នៅឆ្នាំ១៩៧០...

