ខ្ញុំអន់ចិត្តចំពោះការចាត់តាំង
ឯកសារចម្លើយសារភាព លេខ D០២៦៨៤ សរសេរដោយដៃ ចំនួន៣៩ទំព័រ របស់ឈ្មោះ ម៉ើ ម៉ាត់ ហៅ ម៉ើ រ៉េត។ ចម្លើយសារភាពរបស់ ម៉ើ ម៉ាត់ បាននិយាយអំពីបំណងចង់រត់ទៅប្រទេសវៀតណាម តាមការអូសទាញរបស់ សាវី (ធ្វើការនៅក្នុងអង្គភាព កងវរសេនាធំលេខ១៦០) នៅក្រោមមូលហេតុ ការអន់ចិត្តចំពោះអង្គការ ដែលមិនដំឡើងមុខមាត់តួនាទី ឋានន្តរសក្តិឲ្យខ្លួន។ ប៉ុន្តែមិនទាន់បានរត់ចេញទេ ក៏ត្រូវបានអង្គការចាប់ខ្លួនបាននៅខែមករា...
ភាពខុសគ្នារវាងអ្នកជំងឺនៅទីក្រុង និងជនបទនៅក្នុងរបបខ្មែរក្រហម
អ្នកជំងឺនៅក្នុងរបបខ្មែរក្រហម មានភាពខុសគ្នារវាងនៅភ្នំពេញ និងនៅតាមជនបទ។ អ្នកជំងឺដែលទទួលបានការព្យាបាលនៅទីក្រុងភ្នំពេញពេលនោះភាគច្រើនគឺជាអ្នកដែលមានឋានៈតួនាទីធំៗនៅក្នុងរបបខ្មែរក្រហម យោធា និងកងទ័ព និងមានតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះ។ ប្រសិនជាយើងនិយាយពីការព្យាបាលជំងឺ គឺមានស្តង់ដា និងមានការប្រើប្រាស់ថ្នាំត្រឹមត្រូវ។ ចំណែកឯអ្នកជំងឺនៅតាមបណ្ដាខេត្ត គឺជាប្រជាជនធម្មតា ហើយចំពោះការព្យាបាលវិញ គ្រូពេទ្យមិនសូវយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺត្រឹមត្រូវតាមស្តង់ដាឡើយ។ ខាងក្រោមនេះគឺជាការរៀបរាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិត ដែលមានតួនាទីជាគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម។ ញ៉ែម ខាន់[1] ហៅ ធឿន ភេទស្រី អាយុ៤១ឆ្នាំ (២០០៣) មានទីលំនៅ នៅភូមិត្រពាំងព្រីង...
ស៊ីស្តូសូម៉ាមេគង្គី (Schistosomiasis Mekongi)
ស៊ីស្តូសូម៉ាមេគង្គី (Schistosomiasis Mekongi) វាធ្វើឲ្យមានបញ្ហាប៉ះពាល់សុខភាពជាសាធារណៈ ដល់ប្រជាជននៅក្នុងសហគមន៍ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា និងប្រទេសឡាវ[1] ។ នៅប្រទេសកម្ពុជា ត្រូវបានរកឃើញនៅភាគឦសានតាមដងទន្លេមេគង្គ (ខេត្តក្រចេះ និងស្ទឹងត្រែង)។ ពពួកប៉ារ៉ាស៊ីត trematode genus Schistosoma ធ្វើឲ្យមនុស្សជាង ៨០០ លាននាក់នៅក្នុងតំបន់ត្រូពិចរបស់ពិភពលោក ប្រឈមនឹងហានិភ័យ ដោយឆ្លងមួយភាគបីនៃពួកគេ។ ប្រភេទ Schistosoma ប្រាំមួយប្រភេទផ្សេងគ្នាអាចឆ្លងដល់មនុស្ស ដោយនីមួយៗអាស្រ័យលើប្រភេទខ្យងជាក់លាក់ដែលដើរតួជាម្ចាស់ផ្ទះកម្រិតមធ្យម។...
ប៊ី សេងហ៊ាង៖ យោធាពាណិជ្ជកម្មរដ្ឋ និងជាអតីតអ្នកទោសនៅ ម-៨៧០
នៅក្នុងឆ្នាំ១៩៧៦ សេងហ៊ាង ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការជាយោធាពាណិជ្ជកម្ម ជាអ្នកកាន់ផ្នែកបញ្ជីសម្ភារ នៅឃ្លាំងពាណិជ្ជកម្មរដ្ឋមួយកន្លែងនៅទីក្រុងភ្នំពេញ។ មិនបានប៉ុន្មាន គាត់ត្រូវបានខ្មែរក្រហមចាប់ខ្លួន យកទៅដាក់នៅគុក ម-៨៧០ ដោយចោទប្រកាន់ថាជាប់និន្នាការនយោបាយ។ ប៊ី សេងហ៊ាង[1] ភេទស្រី អាយុ៥២ឆ្នាំ កើតនៅឆ្នាំ១៩៥៤ នៅភូមិសាលាដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នគាត់រស់នៅភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុករបស់ សេងហ៊ាង...
ឈួន ឈុំ៖ ពិការជើងម្ខាងក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម
ឈួន ឈុំ[1] ភេទប្រុស អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ឈុំ រស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈុំ បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ដោយសារប្រទេសរបស់យើងមានសង្គ្រាម។ ខ្ញុំបានរស់នៅក្នុងភូមិកំណើតរបស់ខ្លួន។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានរស់នៅតាមសហករណ៍ និងរស់នៅជាមួយប្រជាជនផ្សេងៗទៀត។ ខ្ញុំបានធ្វើការងារប្រចាំថ្ងៃដូចជាជញ្ជូនសំណាប និងស្ទូងស្រូវ។ រហូតដល់ឆ្នាំ១៩៨៤ ខ្ញុំបានស្ម័គ្រចិត្ដចូលបម្រើកងទ័ពខ្មែរក្រហម ដោយសារតែមូលហេតុពីរយ៉ាង។...
កុមារកងទ័ព
កុមារាកុមារី ឬយុទ្ធជនយុទ្ធនារី ភាគច្រើនបានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ខ្មែរក្រហម នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ និងមួយចំនួនទៀតត្រូវចាប់បង្ខំឲ្យចូលបដិវត្តន៍ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥។ សៀង ថាន[1] ភេទប្រុស អាយុ៣៨ឆ្នាំ (២០០១) មានទីលំនៅ នៅភូមិក្រាំងស្វាយ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថាន បានចូលបម្រើបដិវត្តន៍នៅឆ្នាំ១៩៧៣ ហើយរឿងរ៉ាវដែលគាត់ចងចាំជាងគេពីបទពិសោធន៍ធ្លាប់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម គឺការធ្វើទារុណកម្មពីសំណាក់កងឈ្លបខ្មែរក្រហម មកលើប្រជាជនស្លូតត្រង់។ នៅឆ្នាំ១៩៧៣ ពេលប្រទេសជាតិកំពុងស្ថិតនៅក្នុងសង្រ្គាមស៊ីវិល ថាន...
ប្អូនប្រុសដែលត្រូវបានខ្មែរក្រហមចាប់ទៅមន្ទីរស-២១
សៀង ហ៊ុន[1] កើតនៅក្នុងឆ្នាំ ១៩៣៥ នៅក្នុងភូមិព្រែន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហ៊ុន មានប្តីឈ្មោះ ប៊ូ ហ៊ន ប៉ុន្តែត្រូវបានស្លាប់នៅក្នុងឆ្នាំ១៩៨៣ ដោយសារជំងឺបូសថ្លើម។ សៀង ហ៊ុន មានឪពុកឈ្មោះ កែវ សៀង និងម្តាយមានឈ្មោះ អ៊ុច ទូច និងមានបងប្អូនប្រុសស្រី សរុបចំនួន ៨នាក់...
មូលហេតុអ្វីបានរបបខ្មែរដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩?
បើយើងមើលត្រឡប់ទៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាកាលពី៤៦ឆ្នាំមុន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលរបបប្រល័យពូជសាស្ត្រខ្មែរក្រហមបានដួលរលំ និងបានសង្គ្រោះអាយុជីវិតប្រជាជនប្រមាណ៥លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងមានឱកាសកសាងប្រទេសជាតិពីបាតដៃទទេ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យរបបខ្មែរដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩? យោងតាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ – ១៩៧៩) បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ ត្រង់ជំពូកទី១២[1] បាននិយាយថា មានមូលហេតុយ៉ាងតិចមានចំនួន៣ចំណុច ដែលបណ្តាលឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ បន្ទាប់ពីបានដឹកនាំប្រទេសអស់រយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃដូចខាងក្រោម៖ ចំណុចទី១៖ ការដែលខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការងារពលកម្មតាមទីវាល...
វេជ្ជបណ្ឌិតនៅពេទ្យរុស្សី
សៀង ហឺ[1] ភេទប្រុស អាយុ៣៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាតដំបង។ ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៣ ហឺ បានចូលរៀននៅបឋមសិក្សាកំពង់ព្រះ។ ហឺ ក៏បានផ្លាស់មករៀននៅអនុវិទ្យាល័យបាត់ដំបងរហូតដល់ឆ្នាំ១៩៥៩ ទើបផ្លាស់ទៅរៀននៅវិទ្យាល័យស៊ីសុវត្ថិក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ១៩៦០ ហឺ បានទៅរៀនពេទ្យនៅ មហាវិទ្យាល័យ វេជ្ជសាស្រ្ត(ភ្នំពេញ)។ រហូតដល់ឆ្នាំ១៩៦១ ហឺ បានចូលនៅក្នុងសមាគមន៍ និស្សិតពេទ្យ ដោយមានឈ្មោះ...
កងដឹកជញ្ជូនខេត្តតាកែវ
នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិទទឹងថ្ងៃ ទៅរស់នៅឃុំកៀនស្វាយ ដើម្បីធ្វើការងារនៅក្នុងកងដឹកជញ្ជូនស្រូវ និងពោត។ ឡេង អឿក[1] ភេទប្រុសអាយុ ៩១ឆ្នាំ បច្ចុប្បន្ននេះរស់នៅភូមិនមោ ឃុំជាងទោង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានស្រុកកំណើតនៅក្នុងភូមិទទឹងថ្ងៃ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ឡេង ផៃ(ស្លាប់) ម្ដាយឈ្មោះ ជាវ ស៊ីវ(ស្លាប់) ។ ខ្ញុំមានបងប្អូនចំនួន១១នាក់...
ផ្លាស់ប្ដូរទីលំនៅដោយសាររបបខ្មែរក្រហម
អ៊ុំ ទូច ភេទស្រី អាយុ ៥៣ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញម្តុំផ្សារស៊ីឡឹប តែទៅរស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ។ ទូច បានរៀបការជាមួយ សៅ ស៊ីណេន នៅទីក្រុងភ្នំពេញ តែនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ ទូច និង ស៊ីណេន ក៏បែកគ្នារហូត ដោយសារ...

