បែកព្រោះមិនបានស្រឡាញ់
(បាត់ដំបង)៖ ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើននាក់ ត្រូវបានអង្គការចាប់បង្ខំឲ្យរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនដែលបានឆ្លងកាត់ការរៀបការដោយបង្ខំ បានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ដោយសារតែគាត់មិនបានស្រឡាញ់ពេញចិត្តនឹងគ្នា។ ភុន សារឿន ហៅ ម៉ុល ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន សារឿន តាំងទីលំនៅ នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅដើមឆ្នាំ១៩៧០...
វត្តអារាមត្រូវបានលុបបំបាត់
(កណ្ដាល)៖ ខ្មែរក្រហម បានលុបបំបាត់វត្តអារាម មិនឲ្យប្រជាជនគោរពប្រណិប័តន៍សាសនាឡើយ។ សូត្រ សម្បត្តិ ភេទស្រី កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៥១ មានអាយុ៧៣ឆ្នាំ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅឃុំលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅអំឡុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥ សម្បត្តិ មានអាយុ២៥ឆ្នាំ។ ពេលនោះ សម្បត្តិ នៅលីវ គាត់ត្រូវបានអង្គការចាត់តាំងឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី។...
ការសម្លាប់មនុស្សគឺជាដំណោះស្រាយ
(កណ្ដាល)៖ នៅក្នុងរបបខ្មែរក្រហម គ្មានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវឡើយ។ វិធីដែលអាចដោះស្រាយបញ្ហាបាន គឺការសម្លាប់។ ទូច សាមិត ឈ្មោះបដិវត្តន៍ អន មិត ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅ នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សាមិត បានរៀបការជាមួយនឹងភរិយា នៅឆ្នាំ១៩៧៤ ក្នុងទីក្រុងភ្នំពេញ។ ឈានចូលរបបខ្មែរក្រហមឆ្នាំ១៩៧៥ គាត់ត្រូវបានបែកពីគ្រួសារ ចេញទៅរស់នៅតែ២នាក់ប្ដី-ប្រពន្ធ។ សាមិត...
គ្រូពេទ្យគ្មានជំនាញ
(បាត់ដំបង)៖ គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនមូលដ្ឋាន ដែលអង្គការ ចាត់តាំងឲ្យធ្វើការងារជាគ្រូពេទ្យ។ ប្រជាជនដែលត្រូវចាត់តាំងគឺមានរយៈពេលរៀនជំនាញព្យាបាលយ៉ាងយូរត្រឹមតែ៦ខែប៉ុណ្ណោះ រួចត្រូវចេញអនុវត្តព្យាបាលអ្នកជំងឺជាក់ស្តែងបន្ទាប់ពីរៀនចប់។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងខេត្តបាត់ដំបង។ ទួន ធឿប ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ ធឿប និងគ្រួសារ មានផលលំបាកខ្លាំងព្រោះនៅពេលនោះមានការទម្លាក់គ្រាប់បែក។ ទ្រព្យសម្បត្តិ និងរចនាសម្ព័ន្ធផ្សេងៗត្រូវបំផ្លាញដោយសារគ្រាប់បែក ព្រមទាំងបានសម្លាប់ជីវិតប្រជាជនជាច្រើន។ ឆ្នាំ១៩៧៥ ធឿប...
កុមារក្នុងរបបខ្មែរក្រហម
ចំណាំ៖ ដោយសារ ស៊ីណាង មានវ័យក្មេងខ្លាំងក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលគាត់ចែករំលែកដល់អ្នកស្ម័គ្រចិត្តកម្ពុជា គឺតាមការដំណាលរបស់លោកយាយរបស់គាត់។ (ក្រចេះ)៖ កុមារនៅក្នុងរបបខ្មែរក្រហម មិនមានអ្វីធ្វើច្រើននោះទេ។ ការងារភាគច្រើនដែលកុមារតែងតែធ្វើ គឺកាប់ទន្ទ្រានខេត្ត, ប្រមូលដីឥដ្ឋ និងរើសអាចម៍គោ សម្រាប់លាយធ្វើជាជី។ កុមារមួយចំនួនទៀត អាយុក្រោម៥ឆ្នាំ ត្រូវរស់នៅក្នុងមណ្ឌលកុមារ ដែលមានស្រ្តីវ័យចំណាស់មើលការខុសត្រូវ។ ឪពុកម្ដាយរបស់កុមារទាំងនោះ នៅរៀងរាល់ពេលព្រឹក ត្រូវយកកូនទៅផ្ញើជាមួយនឹងចាស់ៗ ឲ្យគាត់មើលថែទាំជំនួស ព្រោះឪពុកម្ដាយទាំងអស់ត្រូវមានតួនាទីធ្វើការនៅក្នុងសហករណ៍ ហើយត្រូវត្រឡប់ទៅយកកូនវិញនៅពេលល្ងាច។ ទុយ...
ប្រាំមួយគូក្នុងពេលតែមួយ
(ក្រចេះ)៖ សំ បុណ្ណ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បុណ្ណ បានរៀបរាប់អំពីភាពលំបាករបស់គាត់ ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបនោះ គាត់ពិតជាជួបផលលំបាកជាច្រើន ដោយសារខ្មែរក្រហមបានជម្លៀសគាត់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយគ្មានគោលដៅច្បាស់លាស់។ ខ្មែរក្រហម បានធ្វើបាបប្រជាជនសព្វគ្រប់បែបយ៉ាង ដោយរួមទាំងបង្អត់អាហារ, បង្ខំឲ្យធ្វើការងារ, វាយធ្វើបាប និងពេលខ្លះអាចឈានដល់ការកាប់សម្លាប់។ បុណ្ណ...
មានគម្រោងរត់ចូលទៅថៃ ក្នុងជំនាន់ខ្មែរក្រហម
ហោ ថៃ ហៅ ធុល[1] ភេទប្រុស អាយុ២៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវត្តកែវរមូល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់ភូមិព្រែកខ្ពប ស្រុក៤១ តំបន់៤ ក្រុមទី២២ កងតូចលេខ៧ កងធំលេខ៣។ ថៃ បានឆ្លើយសារភាពថា៖ «កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី៧។ ឪពុកម្ដាយ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ បងប្អូនបង្កើតខ្ញុំមានចំនួន២នាក់។ ខ្ញុំមានគ្រួសារហើយ ប្រពន្ធខ្ញុំឈ្មោះ កុយ...
លី អ៊ីសា រៀបរាប់ពីជីវិតដែលបានឆ្លងកាត់ក្នុងសម័យសង្គ្រាម
ខ្ញុំមានឈ្មោះលី អ៊ីសា[1] កើតនៅក្នុងឆ្នាំ១៩៣៦ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងអំឡុងឆ្នាំ១៩៥៨ ខ្ញុំបានផ្លាស់ប្តូរមករស់នៅភូមិសោយ១ ឃុំបើស១ ស្រុកក្រូចឆ្មារ។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឃើញប្រជាជនជាច្រើនបានធ្វើបាតុកម្មទាមទារយកអំណាចឲ្យសម្តេចនរោត្តម សីហនុវិញ។ នៅក្នុងអំឡុងឆ្នាំ ១៩៧១-១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ និងរំដោះតំបន់មួយចំនួននៅតាមជនបទប្រទេសកម្ពុជា។[2] នៅពេលដែលបានកងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ក្នុងភូមិឆ្នាំ១៩៧៣ ខ្មែរក្រហមបានឲ្យប្រជាជននៅក្នុងភូមិបង្កើតជាក្រុម «ប្រវាស់ដៃ»។ នៅក្នុងអំឡុងពេលមានសង្រ្គាមស៊ីវិល ពីឆ្នាំ១៩៧០-១៩៧៥ ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះរបស់ខ្មែរក្រហមត្រូវបានរៀបចំឲ្យទៅជា...
ប្រែក្លាយបដិវត្តន៍ឲ្យទៅជាសើរើនិយម
សោម ឃន[1] ត្រូវបានចាប់ខ្លួននិងសួរចម្លើយរយៈពេលជាងមួយម៉ោង នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៦ ពីបទពាក់ព័ន្ធនឹងចលនាក្បត់ ដែលចលនានេះមានគោលដៅប្រែក្លាយការគ្រប់គ្រងរបស់បដិវត្តន៍ខ្មែរក្រហម ឲ្យទៅជាសើរើនិយមវិញ។ ចលនាក្បត់នេះបានទទួលការគាំទ្រពីប្រទេសវៀតណាម និងសូវៀត។ បន្ទាប់ការសួរចម្លើយ សោម ឃន បានផ្តិតមេដៃ ដោយភ្ជាប់នឹងក្រុមអ្នកសួរចម្លើយ រួមមាន៖ សមមិត្ត ភី ដែលជាប្រធានក្នុង ពេលសួរចម្លើយ សមមិត្ត ឡេត និងសាវ៉ាន ដែលជាអនុប្រធាន...
ការឈឺចាប់បន្សល់ពីរបបខ្មែរក្រហមនៅតែមិនអាចបំភ្លេចបាន
«ជួនកាលរឿងរ៉ាវដែលកើតឡើងក្នុងរបបខ្មែរក្រហម ថ្វីត្បិតតែយើងមិនចង់រំឭក ប៉ុន្តែបញ្ហាហ្នឹងនៅតែដិតដាមធ្វើយ៉ាងម៉េចក៏វាមិនរំសាយដែររឿងផ្លូវចិត្តនេះ ដូចក្រដាសដែលប្រលាក់ហើយនៅតែមានស្នាម»។[1] ហង្ស សីហា មានស្រុកកំណើតនៅភូមិហនុមានខាងជើង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រៀបការក្នុងរបបខ្មែរក្រហម ដោយការប្តេជ្ញាក្នុងចំណោមប្តីប្រពន្ធ ៥០គូក្នុងពិធីបើកវគ្គ[2]ឆ្នាំ១៩៧៨ ដោយការស្នើរសុំទៅអង្គការ[3]របស់ឪម្តាយ សីហា ប៉ុន្តែមានគូរខ្លះត្រូវបានបង្ខំដោយថ្នាក់លើ។ ប្រពន្ធឈ្មោះ ជា សាវ អាយុ ៤០ឆ្នាំជាអ្នកស្រុកជាមួយគ្នា មានកូន ៥នាក់ ស្រី៣នាក់ដែលកូនច្បងកើតក្នុងឆ្នាំ១៩៨៩។ សីហា...
ការគំរាមគំហែងរបស់ខ្មែរក្រហម ចំពោះជនជាតិឥស្លាម
ខ្ញុំឈ្មោះ ហ្វា សា អាយុ៥៩ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំ គឺជនជាតិឥស្លាម។ ឪពុកខ្ញុំឈ្មោះ សាន់ ហ្វាម្ដាយឈ្មោះ សុខ យិន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូន៦នាក់ ស្រី៣នាក់ប្រុស៣នាក់។ ខ្ញុំមានប្រពន្ធ ឈ្មោះ ម៉ាត់ ពៅ និងមានកូន៧នាក់ ស្រី៣នាក់ប្រុស៤នាក់។...

