Author: Eng Sokmeng

យិន យន់ រៀបរាប់ពីការចងចាំក្នុងការចូលជាទាហានតស៊ូ រហូតដល់ខ្មែរក្រហមបានដួលរលំ

យិន យន់[[1]] មានអាយុ ៥៧ (គិតត្រឹមឆ្នាំ ២០០២) មានស្រុកកំណើតនៅភូមិកោះថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យន់ មានឪពុកឈ្មោះ យិន យាន់ បានស្លាប់ដោយសារជំងឺ និងមានមា្តយឈ្មោះ សួន ណាន។ យន់ គឺជាកូនទី២​ក្នុងចំណាមបងប្អូន៣នាក់ដែលបងមានឈ្មោះ យិន មាច និងប្អូនមានឈ្មោះយិនណយ។ នៅក្រោយពេលមានរដ្ឋប្រហារ លន់...

នាយទាហាននៃរបបសាធារណរដ្ឋខ្មែរត្រូវបានខ្មែរក្រហមបោកយកទៅសម្លាប់នៅភ្នំធិបតី

ទាហាននិងមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ឬរបប លន់ នល់ ថតក្នុងអំឡុងឆ្នាំ១៩៦០។ ទាហាននិងមន្ត្រីរដ្ឋការនៃរបប លន់ នល់ គឺជាមុខសញ្ញារបស់ ខ្មែរក្រហម។ ប្រសិនបើខ្មែរក្រហមស៊ើបដឹងពីអត្តសញ្ញាណថា នរណាម្នាក់ជាទាហាន ឬមន្ត្រីរដ្ឋការរបស់ លន់ នល់ អ្នកនោះនឹងត្រូវយកទៅសម្លាប់ ហើយការសម្លាប់ រង្គាលលើក្រុមនេះ បានកើតឡើងនៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ (រូបថតក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩) ប្រភព៖ ឡោះ កាសេម/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាបន្ទាប់ពីចូលកាន់កាប់ក្រុងបាត់ដំបងនៅយប់ថ្ងៃទី១៧​ ខែមេសា...

ទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានបន្សល់ទុក្ខនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមកម្ពុជា ក្នុងវិស័យសុខភាព និងសុខមាភាពរបស់ប្រជាជន។ ការចងក្រង​ឯកសារជាច្រើនពីអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅបានធ្វើឡើងយ៉ាងល្អ និងយកចិត្តទុកដាក់បំផុត ដោយឡែកការសិក្សាស្រាវជ្រាវពីផលប៉ះពាល់រយៈពេលវែងទៅលើសុខភាពផ្លូវចិត្ត និងសុខភាពទូទៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺ មានកម្រិតនៅឡើយ ជាពិសេស ទំនាក់ទំនងរវាងរបួសផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភរបស់ជនរងគ្រោះ។ អត្ថបទនេះនឹងធ្វើការស្វែងយល់ពីស្លាកស្នាមនៃរបួសផ្លូវចិត្ត និងការអត់ឃ្លាន ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងស្ថានភាពអាហាររូបត្ថម្ភរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាមួយគ្នានេះដែរ សូមចូលរួមអំពាវនាវឲ្យមានការស្រាវជ្រាវជារួម និងការបោះពុម្ពអំពីវិធីសាស្ត្រថែទាំសុខភាពដល់អ្នករស់រានមានជីវិតបន្ថែមទៀត។ ការចងចាំនៃរបបខ្មែរក្រហម មិនអាចខ្វះបាននូវការធ្វើពលកម្មដោយបង្ខំ ការបែកបាក់គ្រួសារដោយបង្ខំ...

គង់ ជុំ ហៅ វង់ យោធាភូមិភាគបូព៌ាកងពលលេខ៣(ត្រូវបានចាប់ខ្លួន)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ឡើងកាន់អំណាចបានអនុវត្តន៍គោលនយោបាយកុម្មុយនីស្តផ្តាច់ការនៅទូទាំងប្រទេសកម្ពុជា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាបន្តបន្ទាប់បានប្រើអំណាចដោយបង្ខំ ទី១)ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ឬតាមទីប្រជុំជននានាឲ្យទៅរស់នៅតាមទីជនបទស្រុកស្រែចម្ការ ដើម្បីប្រែក្លាយទៅជាប្រទេសកសិកម្ម ទី២)បោសសម្អាតទាហានឧត្តមសេនីយ៍ លន់ នល់ មន្រ្តីរាជការ, និសិ្សត, បញ្ញាវ័ន្ត និងអ្នកមានទ្រព្យសម្បតិ្តមួយចំនួនយកទៅសម្លាប់ចោល ទី៣)ចាប់ផ្តើមសង្ស័យលើកម្មាភិបាលខ្មែរក្រហមខ្លួនឯងដោយបានចោទប្រកាន់ថា(ជាសេ អ៊ី អា អាមេរិក)ឬ(កា ហ្សេ បេ សហភាពសូវៀត) ដូចជាឈ្មោះ...

ឌី ប៊ុនសុំ៖ ខ្ញុំបើកឡានដឹកទំនិញ ក្នុងជំនាន់ខ្មែរក្រហម

ឌី ប៊ុនសុំ[1] ភេទ​ប្រុស អាយុ​៧០ឆ្នាំ មាន​ទី​កន្លែង​កំណើត​ ​នៅ​ក្នុង​ភូមិ​ជីមៀត ឃុំ​ជី​មៀត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ ប៊ុនសុំ ​រស់​នៅ​​ភូមិ​ថ្នល់​កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ​​។ ប៊ុន សុំ បាន​និយាយ​​ពី​បទពិសោធន៍​​ការ​តស៊ូ​របស់​ខ្លួន​ក្នុង​សម័យ​ខ្មែរ​ក្រហម​ថា៖ «កាល​ពី​​កុមារ​ភាព ​ខ្ញុំ​បាន​​​រៀន​​​​ត្រឹម​ថ្នាក់​ទី​៩ ពី​សង្គមចាស់​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧នាក់​។ ​ខ្ញុំ​គឺ​ជា​កូន​ប្រុស​​​ពៅ ​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រកប​​របរ​ធ្វើ​ស្រែ​ចម្ការ​...

សោម ហុន៖ អតីតយោធាខ្មែរក្រហមពិការ

នៅពេលរបបកម្ពុជាធិបតេយ្យមានជម្លោះកាន់តែខ្លាំងជាមួយវៀតណាមនៅឆ្នាំ១៩៧៧ នៅតាមព្រំដែនក្នុងខេត្តស្វាយរៀង ខ្មែរក្រហមបានដកសមាជិកពីកងចល័ត រួចបញ្ចូលក្នុងអង្គភាពទ័ពដើម្បីការពារទឹកដីពីការឈ្លានពានពីវៀតណាម។ នៅក្នុងចំណោមកងចល័តទាំងនោះក៏មាន សោម ហុន ដែរ ដែលបានឡើងទៅប្រយុទ្ធតទល់ជាមួយកងទ័ពវៀតរហូតធ្លាក់ខ្លួនពិការដោយសារតែជាន់មីន។ សោម ហុន[1] បានរៀបថា  ខ្ញុំមានអាយុ៦៣ឆ្នាំ​ មានស្រុកកំណើតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេសវៀតណាម។ ខ្ញុំមានឪពុកឈ្មោះ សោម ប៊ិច ​ ​និងម្ដាយឈ្មោះ មា យ៉ាន់...

សុខ សារី៖ សមាជិកមន្ទីរវរសេនាតូច៧០៤ នៃកងពល៧០៣

នៅក្នុងចម្លើយសារភាពរបស់សមមិត្ត សុខ សារី[1] ឯកសារលេខJ00២៤៦ ផ្នែកទំព័រខាងមុខមានចំណាររបស់សមមិត្ត ឌុច[2] គណៈមន្ទីរសន្តិសុខស-២១ សរសេរផ្ញើទៅកាន់ថ្នាក់លើដែលមានខ្លឹមសារថា៖ «បងជាទីគោរព! ខ្លឹមសារដែលវាសរសេរ និងខ្លឹមសារក្នុងខ្សែអាត់ខុសគ្នាបន្តិច៖ – អត្ថបទសរសេរនេះខ្លឹមសារល្អិតអំពីការដែល យឿន អប់រំ និងសកម្មភាពប្រឆាំងបដិវត្តន៍ផ្ទាល់ខ្លួនវា និងយឿន។ – ខ្សែអាត់ដែលបានជូនបងហើយនោះល្អិតអំពីសភាពការណ៍ដោះលែងអាផល់។ មិនសូវល្អិតរឿង យឿន អប់រំ ដោយគោរព! ឌុច ២៩-៧-៧៧»[3]។...

ពេជ្រ ជឹម៖ អតីតមេបញ្ជាការទ័ពស្រុកត្រាំកក់ ក្នុងជំនាន់ខ្មែរក្រហម

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)ខ្ញុំ​ឈ្មោះ​ ពេជ្រ ជឹម[1]​​​ ​ភេទ​ប្រុស​ អាយុ​​៨៩​ឆ្នាំ​ ​មាន​ទី​កន្លែង​​កំណើត​​នៅ​ក្នុង​ភូមិ​​ត្រពាំងប្រិយ៍​ ឃុំ​ត្រពាំង​ធំ​ ស្រុក​ត្រាំ​កក់ ខេត្ដ​តាកែវ។​ បច្ចុប្បន្ន ​ខ្ញុំ​រស់​នៅ​ក្នុង​​ឃុំ​ផ្អាវ​...

នោ រ៉ាមើស៖ ខ្ញុំពិការជើងដោយសារជាន់មីន

នោ រ៉ាមើស[1]​ ភេទ​ប្រុស អាយុ​៧០ឆ្នាំ មាន​ទី​កន្លែង​​កំណើត​នៅ​​ឃុំ​អូររាំង​ ស្រុក​អូររាំង​ ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ រ៉ាមើស ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​។ រ៉ាមើស បាន​និយាយ​ថា៖ «កាលពី​កុមារ​ភាព​ខ្ញុំ​ រៀនសូត្រ​​បាន​ត្រឹម​ថ្នាក់​ទី​៩ពី​សង្គម​​ចាស់។ គ្រួសារ​របស់​ខ្ញុំ​​ប្រកប​​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​​ចិញ្ចឹម​ជី​វិតរស់​នៅ​ប្រចាំ​ថ្ងៃ​​។ ឪពុក​របស់​ខ្ញុំ​ជាជន​ជាតិ​ព្នង ចំណែក​ឯ​ម្ដាយ​​ជា​ជន​ជាតិ​ខ្មែរ​។ នៅ​ក្នុង​ឆ្នាំ​១៩៧០ ខ្ញុំ​ត្រូវ​បាន​ឈប់​រៀន​ដោយ​សារ​មាន​ការ​ទម្លាក់​គ្រាប់​បែក​។ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភូមិ​បាន​នាំ​គ្នា​ជីក​លេណដ្ឋាន​​ក្បែរៗ​ផ្ទះ​ ដើម្បី​ចូល​ទៅ​លាក់​ខ្លួន​ពី​ការ​ទម្លាក់​គ្រាប់​របស់​អាមេរិក​។...

អត្ថបទឈ្មោះ ហឹង អឿន៖ ប្រធានសន្តិសុខ ស្រុកមុខកំពូល ប្រចាំតំបន់២២

ឯកសារ J០០២៦៣ មានចំនួន ៤៤ទំព័រ ជាចម្លើយសារភាពរបស់ឈ្មោះ ហឹង អឿន មានតួនាទីជាប្រធានសន្តិសុខស្រុកមុខកំពូល បានចូលបម្រើនៅក្នុងជួរបដិវត្តន៍ដំបូង ធ្វើជាឈ្លបភូមិ តាមរយៈប្រធានភូមិឈ្មោះ ឡាង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧១។ ក្រោយមក អឿន បានចូលធ្វើជាប្រធានសន្តិសុខស្រុកមុខកំពូល និង ទទួលបានការអប់រំពីឈ្មោះ ផុន មានតួនាទីជាលេខាស្រុកមុខកំពូល តំបន់២២ ឱ្យចូលខ្សែ សេអ៊ីអា...

អ៊ុក សាន្ត ៖ ត្រឡប់មកស្រុកកំណើត ដើម្បីគេចខ្លួនពីសេចក្ដីស្លាប់

នៅដើមឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀស សាន្ត និងប្រជាជនជាច្រើននាក់ទៅរស់នៅភូមិមួយក្នុងគោលបំណង សម្លាប់ប្រជាជនចោល ប៉ុន្តែ សាន្ត បានដឹងរឿងមុន ទើបលួចរត់ត្រឡប់មកនៅស្រុកកំណើតវិញ។ អ៊ុក សាន្ត[1] ​ភេទ​ប្រុស អាយុ ៦៩ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ សាន្ត មានស្រុកកំណើតនៅភូមិក្រសៀត ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ។​ ប​ច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង...

Solverwp- WordPress Theme and Plugin