Author: Eng Sokmeng

ហេង ថេន ៖ កងទ័ពនារីស្រុក៥៦

ខ្ញុំឈ្មោះ ហេង ថេន[1]​ ភេទស្រី អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សំ សង្កាត់បន្ទាយដែក ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ អៀង មិចនិងម្ដាយឈ្មោះ ចាន់ ថន (ស្លាប់​)។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ ហើយមានបងប្អូនបង្កើតចំនួន៤នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន២នាក់។ ​ខ្ញុំមានប្ដីឈ្មោះ...

លុច ជួប៖ ប្រធានក្រុមកងឈ្លប

នៅ ឆ្នាំ១៩៧៦ ជួប​ ត្រូវបាន តា​ រិទ្ធិ គណៈស្រុកបន្ទាយឆ្មារផ្លាស់ចេញពីកងចល័ត ឲ្យទៅធ្វើជាប្រធានក្រុមកងឈ្លបនៅភូមិតាចេក ដែលមានប្រជាជនមូលដ្ឋានប្រហែល៣០គ្រួសាររស់នៅទីនោះ។ ជួប បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ លុច​ ជួប[1] ភេទប្រុស អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ ជួប មានស្រុកកំណើតនៅភូមិតាភរ ឃុំតាភរ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។...

កងចល័តនារីលើកប្រព័ន្ធភ្លឺស្រែឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឆេង​ សាម៉ន អាយុ៦៨ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សាម៉ន មានឪពុកឈ្មោះ ឃឹម ឆេង និង​ម្ដាយឈ្មោះ ជា លន់។ សាម៉ន បានរៀបរាប់អំពីរឿងរ៉ាវពីរបបខ្មែរក្រហមថា នៅគ្រានោះគាត់​ត្រូវបានខ្មែរក្រហមតម្រូវឲ្យធ្វើការនៅស្រុកកំណើត ក្នុងកងចល័តនារីៗឃុំក្រាំងស្វាយ ហើយមានភារកិច្ច ជីកប្រឡាយ, ទំនប់, លើកប្រព័ន្ធភ្លឺស្រែ...

ឪពុកខ្ញុំត្រូវអង្គការចាប់ខ្លួន

នៅយប់មួយក្នុងឆ្នាំ១៩៧៦ វេលាម៉ោងប្រហែលជា៨:០០នាទីយប់ អង្គការបានមកចាប់ខ្លួន ឪពុករបស់ ពៅ មឿន។ ខាងក្រោមនេះជាសាច់រឿងរបស់ ពៅ មឿន ៖ ខ្ញុំ​ឈ្មោះ ពៅ មឿន[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ...

គង់ វ៉ាន់៖ ខ្ញុំដាច់ដៃម្ខាងដោយសារគ្រាប់មីន

គង់​ វ៉ាន់​[1] ភេទ​ប្រុស​ អាយុ​៦៨ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​បល័្លង្គ​ ឃុំ​ល្វែង​ឬស្សី​ ស្រុក​ជី​ក្រែង​ ខេត្ត​សៀម​រាប​។​ បច្ចុប្បន្ន​ វ៉ាន់ ​រស់​នៅ​ក្នុង​ភូមិ​ឃ្លាំង​កណ្ដាល​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ វ៉ាន់​ បាន​និយាយថា៖ «​កាល​ពី​កុមារ​ភាព ​ខ្ញុំ​សិក្សា​​រៀន​សូត្រ​នៅត្រឹម​ថ្នាក់​ទី​១០ នៅ​​សាលា​វត្ត ​ពី​សម័យ​សង្គម​ចាស់​។​ ជំនាន់​​នោះ​ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៣​នៅ​ក្នុង​​គ្រួសារ​។​ ​សម័យ​សង្គម​រាស្រ្ត​និយម​...

សាន់ រឿង៖ រដ្ឋប្រហារមិនបានជោគជ័យប្រឆាំងនឹងប៉ុល ពត នៅក្នុងឆ្នាំ១៩៧៦

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សាន់ រឿង[1] ​ភេទ​ប្រុស​ អាយុ៦៩ឆ្នាំ​​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​​ពាម​លាន់​ ឃុំ​ល្វា ​ស្រុក​​ព្រៃ​ឈរ​ ខេត្ដ​​កំពង់​ចាម​។​ សាន់​ រឿង​​ បាន​និយាយ​ពី​បទ​ពិសោធន៍​​របស់​ខ្លួន​ថា​៖  «​នៅ​ឆ្នាំ​​១៩៧២​ ខ្ញុំ​បាន​ចូល​បម្រើ​ក្នុង​ចលនា​​បដិវត្ដន៍​ខ្មែរក្រហម​។ ខ្ញុំ​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​១០​ពី​សង្គ​ម​ចាស់​។​ ខ្ញុំ​ចេះ​អក្សរ​បាន​បន្ដិច​បន្ដួច។​​  នៅ​ពេល​ដែលលន់​ នល់​ ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ​...

រស់ យ៉ែន ហៅ យ៉េន៖ ភ្នាក់ងារវៀតណាម នៅក្នុងប្រទេសឡាវ ចូលមកស៊ើបការណ៍នៅក្នុងប្រទេសកម្ពុជា

ឯកសារ J០០៤៣៣ សរសេរដោយដៃ មានចំនួន៣៩ទំព័រ ជាឯកសារចម្លើយសារភាពរបស់ឈ្មោះ រស់ យ៉ែន ហៅ យ៉េន ជាអតីតភ្នាក់ងារវៀតណាមនៅក្នុងប្រទេសឡាវ ដែលត្រូវវៀតណាម បញ្ជូនមកកម្ពុជា ដើម្បីស៊ើបការណ៍ពីបញ្ហាកងទ័ព បញ្ហាអាវុធ និងរបៀបរបបរស់នៅរបស់កងទ័ព និង ប្រជាជននៅកម្ពុជា។ ជាអកុសល យ៉េន ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួនបាននៅវេលាម៉ោង២រសៀល បន្ទាប់ពី យ៉េន និងក្រុមគ្រួសារ បានមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅវេលាម៉ោង១១ព្រឹក...

អង្គការបញ្ជាឲ្យខ្ញុំបុកស្រូវមួយថ្ងៃមួយពាន់កំប៉ុង

ខ្ញុំឈ្មោះជេវ សាមី [1]អាយុ៧១ឆ្នាំ ខ្ញុំមានឪពុកឈ្មោះជេវ ស៊ុ្រន ម្ដាយឈ្មោះអឹម ញិក ខ្ញុំមានបងប្អូន៧នាក់ (ស្រី៥/ប្រុស២) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះទាវ ឆុន និងមានកូន៨នាក់ (ស្រី៣/ប្រុស៥)។ ខ្ញុំមានស្រុកកំណើតនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ...

ឡោ ម៉ាច អតីតទាហានចូលបដិវត្តសម័យសង្គ្រាម

ឡោ ម៉ាច[1]មានអាយុ ៤៥ឆ្នាំ (គិតត្រឹមឆ្នាំ ២០០៣) មានស្រុកកំណើតនៅភូមិរកោអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ាច មានទីលំនៅ នៅក្នុងភូមិរកោអាទី៩ ឃុំរកាអា ស្រុកកងមាស​ ខេត្តកំពង់ចាម។ ម៉ាច មានឪពុកឈ្មោះ ឡោ ម៉ិ តែគាត់បានស្លាប់តាំងពី ម៉ាចនៅក្មេង។ ម៉ាចមានម្តាយឈ្មោះ អែល ស៊ុម និងមានបងប្អូនសរុប​...

ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍

នៅត្រង់ឃ្លា [ខ្ញុំធ្វើបាន តែបើខ្ញុំធ្វើដូចនេះគឺខ្ញុំក្បត់បដិវត្តន៍] ជាឃ្លាមួយបានរំលេចឡើងនៅក្នុងការសន្ទនារបស់ កាដាំ និង ឡេង ដែលមាននៅក្នុងឯកសារ D00432[1] ស្ដីពីសកម្មភាពក្បត់នឹងអង្គការបដិវត្តន៍ខ្មែរក្រហមរបស់ឈ្មោះ ភូ កាដាំ ហៅ ឡា មានអាយុ២៧ឆ្នាំ (នៅក្នុងឆ្នាំ១៩៧៨)។ កាដាំ មានទីកន្លែងកំណើតភូមិពាមជីមៀត ឃុំពាមជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ កាដាំ ត្រូវបានអង្គការចាប់ខ្លួនដោយ​ចោទប្រកាន់ថា បានចូលរួមធ្វើជាចារកិច្ចរបស់វៀតណាមនៅអំឡុងឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០។...

មាន សម្បត្តិ៖ អនុប្រធានក្រុមការពារគុកតំបន់៥ ប្រចាំនៅថ្មពួក

នៅក្នុងឆ្នាំ១៩៧៥ សម្បត្តិ គឹជាមនុស្សតែម្នាក់ដែលមេភូមិជ្រើសរើសឲ្យចូលធ្វើកងទ័ពខ្មែរក្រហម រហូតមានតួនាទីជាអនុប្រធានការពារគុកនៅតំបន់៥, មានតួនាទីជាអនុរងកងចល័តនៅត្រពាំងថ្ម និងជាអនុរងកងចល័តស្រុកនៅថ្មពួក។ សម្បត្តិ បាននិយាយរៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនដូចខាងក្រោម៖ មាន សម្បត្តិ[1] ហៅ​ លឹម ហុង ឬអូន ភេទប្រុស អាយុ៧០ឆ្នាំ​។ ស​ព្វថ្ងៃ សម្បត្តិ ជាអនុសេនីយ៍ទោកងខេមរភូមិន្ទនៃសឹករង(សក្តិ២) ខេត្តបន្ទាយមានជ័យ។ សម្បត្តិ មានស្រុកកំណើតនៅភូមិរលួស ឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបាត់ដំបង។...

Solverwp- WordPress Theme and Plugin