វេន សុន៖ អតីតប្រធានមន្ទីរស្រុកកែវសីមា តំបន់ស្វយ័ត១០៥(មណ្ឌលគិរី)
វេន សុន[1] អាយុ៧១ឆ្នាំ ជនជាតិលាវកាត់ទំពួន មានស្រុកកំណើតនៅភូមិកោះម៉ាយើល ឃុំពាមជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឪពុកឈ្មោះ វេន ជាជនជាតិលាវ និងម្តាយឈ្មោះ ម៉ាញ់ ជនជាតិទំពួន និងមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ និងប្រុស៣នាក់)។ សុន មានប្រពន្ធ២នាក់៖ ប្រពន្ធទី១ឈ្មោះ ផាយ ស៊ូន ជនជាតិលាវ (ស្លាប់២០១០) និងមានកូន៧នាក់...
ភាពភ័យខ្លាចក្នុងរបបខ្មែរក្រហមនៅតែតាមខ្ញុំមកដល់សព្វថ្ងៃ
ឈ្មោះថា សំរិទ្ធ ធឿន[1] ភេទប្រុស អាយុ ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅ ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ ង៉ែត ចំណែកម្តាយ ឈ្មោះ សុខ ជា។ ខ្ញុំមានបងប្អូនចំនួន ៥នាក់ (ស្រី២ និងប្រុស៣)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។...
កើត ហេន រំឭកពីបទពិសោធន៍ដែលខ្មែរក្រហមបញ្ជូលខ្លួនទៅព្រៃស
ខ្ញុំឈ្មោះ កើត ហេន[1] អាយុ៧១ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅឃុំរកាគយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ កង ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ ដែលមានកូនទី១ មានឈ្មោះ សេន (ស្រី), កូនទី២ មានឈ្មោះ សន, កូនទី៣ មានឈ្មោះ ខ្សៀន (ស្រី),...
ហ៊ី សុធារី ហៅធា៖ ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤៤ទំព័រ ជារបស់ ហ៊ី សុធារី ហៅធា មុនអង្គការចាប់ខ្លួនមានតួនាទី ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០១១៨) បង្ហាញអំពីសកម្មភាព ធា ចូលបម្រើក្នុងជួរបដិវត្តន៍តាមការអប់រំពីឈ្មោះ ស៊ិន គិមស៊ុយ និង មួង ស៊ីនួន។ នៅក្នុងអត្ថបទនេះ ធា បានធ្វើសកម្មភាពបំផុសយុវជននៅតាមមហាវិទ្យាល័យឲ្យប្រឆាំងនឹងបដិវត្តន៍។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ហ៊ី សុធារី ហៅធា៖ ហ៊ី...
ហួង ណៃអេន កងចល័តលើកទំនប់ នៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ហួង ណៃអេន អាយុ៦៨ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការ ប្ដីឈ្មោះហេង និងមានកូនប្រុសចំនួន៤នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះ ហុងហ៊វ និងម្ដាយឈ្មោះ គួក លាងសេង។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀមនេះតែម្ដង។ នៅពីក្មេងខ្ញុំបានរៀនសូត្រនៅសាលាបឋមសិក្សាកំពង់ក្របី ខ្ញុំរៀនបានថ្នាក់ទី៨សង្គមចាស់។ បន្ទាប់ពីរដ្ឋប្រហារ...
អៀន សំអ៊ុក៖ ជីវិតខ្ញុំក្នុងសម័យខ្មែរក្រហមទទួលបានអាហារឆ្ងាញ់ គឺថ្ងៃជប់លៀង
ការចូលរួមពិធីអ្វីមួយដោយមានការជួបជុំបរិភោគអាហាររួមគ្នាជាមួយមិត្តភក្តិ សាច់ញាតិ និងក្រុមការងារជាដើមនោះ ខ្មែរយើងតែងនិយមហៅថាជប់លៀង។ ថ្ងៃដែលខ្ញុំបានហូបបង្អែម ផ្លែឈើ ចេក នំ បាយគ្រប់គ្រាន់ និងឆ្ងាញ់ នៅភូមិព្នៅ ឃុំរំចេក គឺខ្មែរក្រហមរៀបចំពិធីជប់លៀងជូនសមាជិកក្រុមចំនួន២០នាក់ ដែលធ្វើការងាររួចរាល់មុនថ្ងៃកំណត់របស់អង្គការ។ ឈ្មោះ អៀន សំអ៊ុក[1] ភេទស្រី អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្នៅ ឃុំរំចេក...
ជុំ ទី ៖ យោធាខ្មែរក្រហមត្រូវបានចោទប្រកាន់ជាភ្នាក់ងារ សេ.អ៊ី.អា របស់អាមេរិកាំង
មុនរំដោះបានទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧៥ ទី ជាយោធាខ្មែរក្រហមនៅក្នុងកងពល១៦៤ ដែលដឹកនាំដោយ មាស មុត។ ក្រោយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពល១៦៤ ត្រូវបាន មាស មុត បញ្ជូនឲ្យទៅការពារនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅពេលចូលទៅដល់ក្រុងព្រះសីហនុ កងពល១៦៤ ត្រូវបានបំបែកទៅជា២កងវរសេនាធំ មានកងវរសេនាធំលេខ១៦ និងកងវរសេនាធំលេខ៦៣ ហើយ ទី ត្រូវបានបំបែកឲ្យចូលរួមជាមួយកងវរសេនាធំលេខ៦៣...
ខ្ញុំជាប់ទោសដោយសារកងឈ្លបចោទថា «ក្បាលយួនខ្លួនខ្មែរ»
(ខេត្តព្រៃវែង) ស ស៊ន់ មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស៊ន់ បានរៀបការតាំងពីរបបសង្គមរាស្រ្តនិយម និងមានកូនចំនួន៩នាក់ ក្នុងនោះស្លាប់២នាក់ ដោយម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់)។ បច្ចុប្បន្ន ស៊ន់ រស់នៅពីរនាក់ប្រពន្ធ នៅស្រុកកំណើតក្នុងភូមិឃុំខាងលើ។ ស៊ន់ បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ប្រជាជនក្នុងភូមិរស់នៅមានសេចក្តីសុខ និងមានសុភមង្គលព្រោះអាចរកស៊ីចិញ្ចឹមជីវិតដោយគ្មានការព្រួយបារម្ភ។ ក្រោយមកប្រទេសជាតិជួបប្រទះសង្រ្គាមស៊ីវិលដោយសារតែ...
តូយ មេន៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ តូយ មេន កើតនៅក្នុងឆ្នាំ១៩៤៩ បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ កាលពីកុមារភាពខ្ញុំត្រូវបានឪពុកម្ដាយបញ្ចូនខ្ញុំទៅរៀននៅសាលាវត្តក្រាំងស្នាយ ដោយគ្រូរបស់ខ្ញុំជាចៅអធិកាវត្ត ខ្ញុំរៀនមិនបានយូរប៉ុន្មានឪពុកម្តាយខ្ញុំបានឱ្យខ្ញុំឈប់រៀនដើម្បីមកជួយការងារគ្រួសារវិញ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ដោយបានជម្លៀសប្រជាជនចេញពីភូមិស្រុកឱ្យទៅធ្វើការនៅតាមសហករណ៍។ ចំណែក ខ្ញុំត្រូវបែកពីឪពុកម្តាយបងប្អូនក្រុមគ្រួសារ ដោយមិនដឹងថាទៅដល់ទីណា។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល ២៥ឆ្នាំ ប៉ុណ្ណោះ។ ខ្មែរក្រហមបានបញ្ចូនខ្ញុំទៅធ្វើការនៅកងចល័ត ដោយបានចាត់ខ្ញុំទៅធ្វើការងារ ជីកទំនប់...
ឈឺ ហូយ ហៅ ខៃ ប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ
ឈឺ ហូយ ហៅ ខៃ[1] កើតនៅភូមិព្រះវិហា ឃុំធ្លក ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀង។ នៅក្នុងកំណត់ហេតុចម្លើយសារភាពរបស់ ខៃ ឯកសារលេខJ០០៦១៥ មិនបានបង្ហាញពីប្រវត្តិរូបផ្ទាល់ខ្លួន ឪពុកម្តាយ និងក្រុមគ្រួសារច្បាស់លាស់ឡើយ។ ក្នុងឆ្នាំ១៩៦២ ខៃ បានចូលរៀននៅសាលាបឋមសិក្សាកំពង់រាប ខេត្តស្វាយរៀង។ ប៉ុន្ដែក្នុងឆ្នាំ១៩៦៤ ឪពុក បានមកយក ខៃ ឱ្យទៅរស់នៅភូមិប៉ាហ៊ីថ្មី ខេត្តប៉ៃលិន។...
ញុំ សារ៉េត ហៅម៉ឹក៖ សកម្មភាពបំផ្លាញសម្ភាររបស់អង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ ជារបស់ ញុំ សារ៉េត ហៅម៉ឹក មុនអង្គការចាប់ខ្លួន មានតួនាទី កម្មករកំពង់សោម។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៧៣០) បង្ហាញអំពីសកម្មភាព ម៉ឹក ចូលបម្រើក្នុងជួរបដិវត្តន៍តាមការអប់រំពីឈ្មោះ ឈឿន មានតួនាទីស្នងការ វរសេនាតូច៥៥០ វរសេនាធំ៦៣ កងពល១៦៤។ ការចូលបម្រើបដិវត្តន៍នេះ ម៉ឹក បានធ្វើសកម្មភាព កសាងកម្លាំង និងបំផ្លាញសម្ភាររបស់អង្គការ ហើយបំផុសឲ្យកើតមានទំនាស់ក្នុងអង្គភាព។ ខាងក្រោមនេះជាចម្លើយសារភាពរបស់...

