រដ្ឋមន្ត្រីការបរទេស សីហស័ក្តិ ភួងកេតកែវ ថៃចង់ឃើញសន្តិភាពនៅមជ្ឈិមបូព៌ា
ខណៈពេលដែលរដ្ឋាភិបាលថៃរក្សាជំហរអព្យាក្រឹតក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ យោធាថៃចង់ប្រើប្រាស់ឱកាសនេះដើម្បីកម្ចាត់កងទ័ពកម្ពុជា និងអនុវត្តការផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនឯង។ សង្គ្រាមនៅអ៊ីរ៉ង់គឺជាលេសបិទបាំងសម្រាប់ការឈ្លានពានរបស់យោធាថៃនាពេលអនាគតផង និងជាការបង្វែរអារម្មណ៍មហាអំណាចពិភពលោក ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។ អាស្រ័យលើកាលៈទេសៈទាំងនេះ វាគឺមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការផ្ទុះជម្លោះម្តងទៀតរវាងកម្ពុជានិងថៃ។ វាអាចទៅរួច ហើយថាអ្វីតែមួយគត់ដែលអាចរារាំងយោធាថៃមិនឱ្យបន្តទៅមុខទៀតនោះគឺប្រវត្តិសាស្ត្រ។ ប្រជាជនកម្ពុជាមានប្រវត្តិសាស្ត្រថាគឺជាអ្នកដែលពិបាកតទល់ជាមួយបំផុត។ ខ្មែរក្រហមបានបង្ហាញឱ្យឃើញរួចមកហើយតាមរយៈការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ...
បំផុសប្រជាជនឱ្យធ្វើការបះបោរប្រឆាំងបញ្ជាអង្គការ
ខ្មែរក្រហមបានចោទប្រកាន់ ឃឹម ឡុង ថាជាអ្នកដើរបំផុសប្រជាជនក្នុងភូមិឱ្យបះបោរប្រឆាំងការដឹកនាំរបស់ខ្លួន។ ខ្មែរក្រហមក៏បានចោទប្រកាន់ ឡុង ថាមានឋានន្តរសក្ដិដោយ១ជាន់ជាយោធាស្ថិតនៅក្នុងកងពលរបស់ ចាន់ រង្សី។[1] សិន ប៉េងឡុង ហៅ ឃឹម ឡុង មានអាយុ៥៨ឆ្នាំ បានផ្តល់បទសម្ភាសន៍អំឡុងឆ្នាំ២០០២ ដល់អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅលំនៅដា្ឋនរបស់គាត់ស្ថិតនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ។[2] ឡុង បានផ្តល់ព័ត៌មានថាគាត់មានស្រុកកំណើតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង...
កម្ពុជាត្រូវតែត្រៀមខ្លួនជាមួយនឹងយុទ្ធសាស្ត្រពហុវិមាត្រ និងដែលមានលក្ខណៈជាច្រើនជំនាន់.
អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ការបោះឆ្នោតនៅប្រទេសថៃគឺជាការប្រទាញប្រទង់ផ្ទៃក្នុងរបស់ថៃ៖ ការបោះឆ្នោតនៅក្នុងប្រទេសថៃគឺជាកត្តាសំខាន់មួយដែលជះឥទ្ធិពលទៅលើជម្លោះព្រំដែនខ្មែរ-ថៃ ប៉ុន្តែវាអាចជារឿងឆោតល្ងង់ក្នុងការដែលលើកឡើងថាការបោះឆ្នោតនេះគឺជាកត្តាជំរុញ ឬជាកម្លាំងចលករតែមួយគត់នៃបញ្ហាជម្លោះព្រំដែននេះ។ ផ្ទុយទៅវិញ ជម្លោះព្រំដែនខ្មែរ-ថៃក៏មិនមែនជាកត្តាកំណត់តែម្យ៉ាងគត់ ចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ថៃនោះដែរ។ សរុបមក ជម្លោះព្រំដែនខ្មែរ-ថៃគឺជាកត្តាជំរុញនិងជាផលវិបាកនៃការប្រទាញប្រទង់ផ្ទៃក្នុងរវាងបក្សសម្ព័ន្ធនយោបាយថៃ និងទស្សនវិស័យនានាចំពោះអនាគតនៃប្រទេសថៃ ហើយប្រទេសកម្ពុជាចាំបាច់ត្រូវដាក់ចេញនូវយុទ្ធសាស្ត្រឱ្យសព្វជ្រុងជ្រោយ—ដោយប្រើប្រាស់ភាពចាស់ទុំក្នុងការដឹកនាំ និងការរក្សាបានជំហរនឹងនរលើគ្រប់វិស័យនៃអភិបាលកិច្ច ចាប់តាំងពីវិស័យនយោបាយ និងការទូត រហូតដល់វិស័យសេដ្ឋកិច្ច យោធា និងសង្គម-វប្បធម៌។ ភាគីថៃចង់បង្ហាញថាជម្លោះព្រំដែនខ្មែរ-ថៃនេះគឺគ្រាន់តែជាវិវាទតូចតាចដែលបង្កឡើងដោយភាគីកម្ពុជា...
Cambodia must be prepared with a multi-dimensional strategy that is also multigenerational
THE THAI ELECTION IS AN INTERNAL THAI STRUGGLE: The election in Thailand is an important factor influencing the border conflict, but it would be foolish...
TRUTH
Truth is a precious commodity in the Information Age, and in many ways, it is more valuable than gold because truth is much harder to...
ការពិត
អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ការពិតគឺជាវត្ថុដែលមិនអាចកាត់ថ្លៃបាននៅក្នុងយុគសម័យព័ត៌មាន ហើយនៅក្នុងទម្រង់ជាច្រើន ការពិតមានតម្លៃជាងមាសទៅទៀត ពីព្រោះថាការពិតគឺពិបាកស្វែងរក រក្សា និងការពារជាងលោហៈធាតុមានតម្លៃណាៗទាំងអស់។ ជម្លោះបច្ចុប្បន្នរវាងកម្ពុជានិងថៃគឺជាជម្លោះដែលកើតឡើងដោយសារការប្រកាន់យកនូវមូលដ្ឋានប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងខុសពីគ្នា រវាងកងទ័ពទាំងពីរភាគីដែលកំពុងប្រឈមមុខតតាំងជាមួយគ្នា។ មិនមានអ្វីជាកំហុសទេ ទៅលើមតិខុសគ្នាជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រ ប៉ុន្តែបញ្ហានឹងកេីតមានឡើង ប្រសិនបើប្រវត្តិសាស្ត្រលេច ក្នុងទម្រង់ជាច្រើនសណ្ឋានខុសៗគ្នា។ ទោះបីជាកម្ពុជាមានប្រៀបជាងថៃក្នុងជម្លោះបច្ចុប្បន្នទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងយ៉ាងណាក្តី កម្ពុជានៅតែមានវិធីសាស្ត្រជាច្រើនដើម្បីពង្រឹងការគ្រប់គ្រងលើតថភាពទាំងអស់នោះ។ ឧទាហរណ៍គឺកម្ពុជាអាចបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា...
In The Name of National Security
The Thai are attempting to take land while the US foreign policy is in flux. It’s the same thing over and over. When there are...
ក្នុងនាមរក្សាសន្តិសុខជាតិ
ភាគីថៃប៉ុនប៉ងដណ្តើមយកទឹកដីកម្ពុជាខណៈពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកកំពុងមានការប្រែប្រួល។ នេះជារឿងដដែលៗ កើតមានឡើងជាច្រើនលើក ជាច្រើនសារមកហើយ។ នៅពេលដែលមានការរង្គោះរង្គើអំណាច ភាគីថៃតែងតែគិតថាវាគឺជាឱកាស។ ប្រសិនបើកម្ពុជាដណ្តើមយកទឹកដីថៃវិញក្នុងនាមរក្សាសន្តិសុខជាតិដូចគ្នាដែរនោះ តើភាគីថៃនឹងគិតយ៉ាងដូចម្តេច? សង្គ្រាមដ៏ក្តៅគគុកមួយ ប្រាកដជានឹងកើតមានឡើង ជាក់ជាមិនខានឡើយ។ អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦...
ហេតុអ្វីអង្គការមិនឲ្យប្រជាជនហូបឆ្អែត
(ខេត្តស្វាយរៀង) សៅ ស៊ុយ មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ស៊ុយ មានបងប្អូនចំនួន៥នាក់។ ក្នុងរបបខ្មែរក្រហមពូម្នាក់ជាអតីតទាហានរបប លន់ នល់ ត្រូវបាននាំយកទៅរៀនសូត្រ និងបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ នៅក្នុងរបបខ្មែរក្រហម ស៊ុយ ត្រូវបានអង្គការបង្ខំឲ្យធ្វើការងារក្នុងកងចល័តយុវជន។ ស៊ុយ ត្រូវទៅធ្វើការងារឆ្ងាយពីគ្រួសារដោយចល័តពីមួយកន្លែងទៅមួយកន្លែង ដើម្បីជីកនិងរែកដីដើម្បីធ្វើទំនប់ប្រឡាយ និងលើកភ្លឺស្រែ។ ក្រោយមក...
អង្គការកំណត់ឲ្យខ្ញុំមួយថ្ងៃ បីនាក់ជីកដីឲ្យបាន១០ម៉ែត្រការ៉េ
(ខេត្តស្វាយរៀង) ពេជ គៀន មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គៀន មានបងប្អូនចំនួន៨នាក់ ក្នុងនោះបងប្រុសម្នាក់បានបាត់បង់ជីវិតដោយសារតែខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើទ័ព។ នៅក្នុងរបបខ្មែរក្រហម គៀន មានអាយុប្រមាណជា១៥ឆ្នាំ អង្គការបានតម្រូវឲ្យទៅរានព្រៃ គាស់គស់ជើង និងឫសប្រចាក់ នៅក្នុងកងចល័តនារីក្នុងភូមិកំរ៉ែង។ ក្រោយមកអង្គការបានជម្លៀស គៀន ទៅភូមិអង្គប្រស្រែ នៅនោះត្រូវ រែកដី...
អង្គការកំណត់ឲ្យរែកទឹកមួយថ្ងៃយ៉ាងតិច៥០អំរែក
(ខេត្តស្វាយរៀង) ហែម អឿន មានអាយុ ៧៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ អឿន មានស្រុកកំណើតនៅភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ អឿន មានបងប្អូនចំនួន៩នាក់ ហើយក្នុងរបបខ្មែរក្រហមបងបងប្អូន២នាក់ ជាអតីតទាហានរបប លន់ នល់ បានបាត់ខ្លួន។ ក្នុងរបបខ្មែរក្រហម អឿន ត្រូវបានចាត់តាំងឲ្យទៅកាប់ឈើនៅក្នុងព្រៃជាមួយយុវជន៤នាក់។...

