កម្ពុជា និង ថៃ
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ខុសពីប្រជាពលរដ្ឋថៃដែលគួរតែចោទសួររដ្ឋាភិបាលរបស់ខ្លួនចំពោះការបន្តជម្លោះព្រំដែន ប្រជាជនកម្ពុជាគួរតែផ្តល់ការគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលរបស់ខ្លួនដែលកំពុងព្យាយាមបញ្ចប់ជម្លោះនេះដោយសន្តិវិធី។ កងទ័ពកម្ពុជាមិនបានចូលកាន់កាប់ទឹកដីថៃនោះទេ ផ្ទុយទៅវិញគឺយោធាថៃទេដែលបានឈ្លានពានទឹកដីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមចរចាដោយសន្តិវិធីដើម្បីឱ្យយោធាថៃទាំងនោះដកកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ បើនិយាយឱ្យងាយយល់គឺរាជរដ្ឋាភិបាលកម្ពុជា “ជាបុគ្គលមានភាពចាស់ទុំ” ក្នុងកិច្ចការនេះ ហើយប្រជាជនកម្ពុជាគួរតែគាំទ្រវិធីសាស្រ្តបែបចាស់ទុំ ជាជាងរបៀបដែលពលរដ្ឋថៃមានប្រតិកម្មស្រួច ស្រាល់ចំពោះសកម្មភាពឈ្លានពាន និងការរំលោភបំពានយ៉ាងអាម៉ាស់របស់យោធាថៃមកលើទឹកដីប្រទេសជិតខាងរបស់ខ្លួន។ ...
ទាល់តែក្រោកម៉ោង៤ទៀបភ្លឺ ទើបអាចធ្វើការងារឲ្យអង្គការទាន់ផែនការ
(ខេត្តស្វាយរៀង) យិន សុវណ្ណ អាយុ ៥៩ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សុវណ្ណ មានបងប្អូនបង្កើតចំនួន៨នាក់ ក្នុងនោះ៣នាក់ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហមនៅពេលជម្លៀសទៅខេត្តភូមិភាគពាយ័ព្យ។ ចំណែកពូម្នាក់របស់គាត់បានបាត់ខ្លួន នៅពេលចេញពីភូមិទៅធ្វើជាយោធាខ្មែរក្រហម។ ក្នុងរបបខ្មែរក្រហម សុវណ្ណ ស្ថិតនៅក្នុងវ័យកុមារ។ អង្គការបានប្រើ សុវណ្ណ ឲ្យជួយចាស់ៗធ្វើជីលេខមួយដែលលាយលាមកមនុស្សជាមួយផេះចង្ក្រាន និងដីដំបូក។ ការងាររបស់សុវណ្ណ...
Prohibiting Thai Imports Plays into Thailand’s Strategic Plan
Recently, the governor of Stung Treng province, Sar Soputra, stated, “Cambodia cannot completely prohibit imports from Thailand as we are members of the WTO and...
បងប្រុសពីរនាក់និងម្តាយស្លាប់នៅខេត្តកំពង់ធំ
(កំពង់ចាម)៖ កូប សាតះ មានអាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សាតះ បាននិយាយរៀបរាប់ពីការចងចាំរបស់គាត់ថា៖ «នៅក្នុងរបប លន់ នល់ ខ្ញុំទើបតែរៀបការបានរយៈពេលប្រហែល២ខែ។ ប្តីរបស់ខ្ញុំមានឈ្មោះ ម៉ាត់។ ថ្ងៃមួយ ខ្ញុំកំពុងជិះទូកជាមួយប្តី ស្រាប់តែមានកាំភ្លើងមួយបាញ់ចេញពីយន្តហោះមួយគ្រឿង ត្រូវចំប្តីខ្ញុំប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតគាត់ទេ។ ពេលឃើញប្តីត្រូវរបួស ខ្ញុំបានក្រាបនៅលើទូក និងបានទាញយកមែកឈើនៅលើទូកមកបាំង។ ខ្ញុំពិតជាអាណិតប្តីខ្ញុំណាស់។ ឈាមរបស់គាត់បានហូរយ៉ាងច្រើន។...
ការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ប្រទេសថៃ
អត្ថបទ ៖ ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ រូបថត ៖ សុខវណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា នាពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា «កម្ពុជាគឺមិនអាចហាមឃាត់ទំនិញនាំចូលពីប្រទេសថៃទាំងស្រុងបានទេ ព្រោះយើងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)» ។ មតិលើកឡើងរបស់លោក ត្រូវទទួលរងការរិះគន់។ ទោះបីជាយ៉ាងណាក្តី ការចាត់វិធានការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ...
កុមារឈានមុខជញ្ជូនស្បៀងនៅសមរភូមិ
(ខេត្តស្វាយរៀង) ចាប សារឿន អាយុ ៥៩ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សារឿន មានបងប្អូនបង្កើតចំនួន៥នាក់ ក្នុងនោះបងប្រុសម្នាក់ដែលជាគ្រូពេទ្យ ត្រូវបានគេលួចសម្លាប់ នៅមន្ទីរពេទ្យ។ ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ១០ឆ្នាំ។ សារឿន និងកុមារ ៥នាក់ ក្នុងភូមិត្រូវបានអង្គការជ្រើសរើសឲ្យធ្វើជាកុមារឈានមុខ។ ការងាររបស់កុមារឈានមុខគឺត្រូវទៅជញ្ជូនស្បៀងពីសហករណ៍ជ្រៃអោ យកទៅឲ្យកងទ័ពនៅតំបន់សមរភូមិគគីរ ស្រុកក្រសាំង...
មួយជំនាន់នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានការប៉ាន់ស្មានថា ប្រជាជនកម្ពុជាយ៉ាងហោចណាស់គឺ៥លាននាក់ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កើតមានឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ រយៈពេល៤៧ឆ្នាំក្រោយមក ស្ថិតនៅក្នុងជំនាន់នៃអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់នេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារកម្ពុជាឡើងវិញពីគំនរផេះផង់ ពោលគឺការកសាងប្រទេសជាតិពីចំណុចទាបបំផុតឆ្ពោះទៅសម្រេចបានចំណុចមួយដែលកម្ពុជាអាចចូលរួមនៅក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏រីកលូតលាស់។ ប្រទេសកម្ពុជា សូមសម្ដែងសេចក្ដីដឹងគុណចំពោះមនុស្សមួយជំនាន់នេះដែលគឺជា “ជំនាន់ដ៏អស្ចារ្យបំផុត” បានកសាងប្រទេសជាតិឡើងវិញនិងបានបើកផ្លូវសម្រាប់អនាគតរបស់កម្ពុជា។ ...
Thailand’s Foreign Minister Sihasak Phuangketkeow & His Activities
Thailand’s activities of construction and infrastructure development on Cambodian territory violate international law, International Court of Justice rulings, the US/ASEAN-brokered ceasefire agreement and Cambodia’s sovereignty....
ការសងសង់ដោយខុសច្បាប់របស់ថៃ
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សកម្មភាពសាងសង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ាន និងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មិនមែនជាកាលៈទេសៈដែលត្រូវយកមកបកស្រាយតាមបែបច្នៃប្រឌិត ឬដេញដោលវែកញែកនោះទេ ទាំងនេះគឺជាតថភាពពិតជាក់ស្តែង ហើយវាហាក់ដូចជាមានលទ្ធផលតែពីរប៉ុណ្ណោះ ដែលអាចកើតចេញពីតថភាពពិតទាំងនេះ។ លទ្ធផលមួយគឺ នៅទីបំផុត ប្រទេសថៃនឹងពិចារណាឡើងវិញចំពោះសកម្មភាពទាំងនេះ ហើយចាប់ផ្តើមឆ្ពោះទៅរកការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី...
យូសុះ ៖ ឈ្លបបានសម្លាប់គ្រូបង្រៀនភាសាអ៊ិស្លាមដែលមិនព្រមកាត់សក់ខ្លី
នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានតម្រូវឱ្យស្រីៗទាំងអស់ត្រូវតែកាត់សក់ខ្លី ប៉ុន្តែមានអ្នកគ្រូបង្រៀនភាសាអ៊ិស្លាមម្នាក់បានតវ៉ា។ នៅវេលាយប់ឈ្លបពីរនាក់បាននាំអ្នកគ្រូនោះទៅបាញ់សម្លាប់នៅក្នុងព្រៃឫស្សីដោយចោទប្រកាន់ថាប្រឆាំងអង្គការ។ ទ្រេះ យូសុះ មានអាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។[1] នៅរបប លន់ នល់ យូសុះ បានចងចាំថាក្នុងគ្រួសារមានសមាជិកចំនួន៦នាក់ រួមមាន៖ ម្តាយ ឪពុក និងកូនៗ ៤នាក់ ត្រូវរស់នៅដោយភាពភ័យខ្លាចយ៉ាងខ្លាំង។ អំឡុងឆ្នាំ១៩៧១-១៩៧៣ សមាជិកគ្រួសារតែងតែរត់គេចចូលរណ្តៅត្រង់សេ ដែលមានរាងកាច់ជ្រុង នៅពេលឮសំឡេងយន្តហោះម្តងៗ...
Thai Foreign Minister: We want to see peace in the Middle East.
Whereas the Thai government is neutral on the war with Iran, the Thai military would prefer to use this opportunity to extinguish Cambodia’s military and...

