Author: Eng Sokmeng

ខ្មែរក្រហមធ្វើទារុណកម្មឪពុកខ្ញុំរហូតដល់ស្លាប់

(ខេត្តស្វាយរៀង) អ៊ឹម សំអ៊ន អាយុ៦៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខាងក្រោមនេះ គឺជារឿងរ៉ាវសង្ខេបពីខ្សែជីវិតរបស់សំអ៊ន៖ «ខ្ញុំឈ្មោះ អ៊ឹម សំអ៊ន ជាស្រ្តីមេម៉ាយ និងមានកូនចំនួន៦នាក់ (ស្រី៣នាក់)។ កូន​ៗ​របស់ខ្ញុំមានគ្រួសារ និងបានបែកទៅរស់នៅផ្សេងអស់ហើយ ហើយខ្ញុំបច្ចុប្បន្នប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ នៅអំឡុងឆ្នាំ១៩៧០ ស្ថិតនៅវ័យកុមារនៅឡើយ ខ្ញុំត្រូវបង្ខំចិត្តឈប់រៀន ដោយសារតែប្រទេសជាតិជួបប្រទះសង្គ្រាម...

កងចល័តនារីឃុំ

(ខេត្តស្វាយរៀង) អ៊ី ហ៊ាង ហៅសុខ អាយុ ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហ៊ាង ជាកូនទី៥ ក្នុងគ្រួសារដែលមានបងប្អូន៦នាក់ (ស្រី២នាក់) និងមានឪពុកឈ្មោះ ឃុត ម្តាយឈ្មោះ ខៀវ។ ឪពុកម្តាយរបស់គាត់ទាំងពីរ បានស្លាប់។ ហ៊ាង រស់នៅឆ្លងកាត់របបសង្គមរាស្រ្តនិយម និងព្រឹត្តិការណ៍ដែលឧត្តមសេនីយ៍ លន់...

ខ្មែរក្រហមសម្លាប់ម្តាយខ្ញុំ ដោយចោទប្រកាន់ថាគាត់ជាវៀតណាម

សុក សម្បត្តិ ហៅប៉ោយ អាយុ ៧២ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ សព្វថ្ងៃ សម្បត្តិ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ គាត់ជាកូនច្បងក្នុងចំណោមបងប្អូនចំនួន ៥ នាក់។ សម្បត្តិ មានប្តីឈ្មោះ សាមិន មានកូនចំនួន ៨ នាក់។...

អ្នកជីកទំនប់ភូមិធ្លក

(ស្វាយរៀង) អ៊ី ខាន់ អាយុ ៧៦ ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយ​រៀង។ ខាន់ មានបងប្អូនចំនួន ៦ នាក់ (ស្រី២នាក់) និងមានកូនប្រុសចំនួន ២នាក់ និងកូនស្រីម្នាក់។ បច្ចុប្បន្ន ខាន់ ប្រកបរបរជាអ្នកឡើងត្នោត។ ខាន់ ជាកូនទី៣ក្នុងគ្រួសារ ដែលមានឪពុកឈ្មោះអ៊ី...

គ្រូបង្រៀនកុមារ

(ស្វាយរៀង) យី រ៉េត អាយុ ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉េត ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូន ៤នាក់ (ស្រី៣នាក់)។ រ៉េត ជាស្ត្រីមេម៉ាយ ហើយឪពុកម្តាយរបស់គាត់ក៏បានស្លាប់។ រ៉េត មានកូនស្រីចំនួន ៥នាក់ និងកូនប្រុសចំនួន ២នាក់។ កូនប្រុសស្រីទាំងអស់របស់គាត់ សុទ្ធតែបានរៀបការមានគ្រួសារអស់ហើយ។...

មិន សុធី ៖ ដំណើរជីវិតក្នុងរបបខ្មែរក្រហម

មិន សុធី អាយុ ៦៥ឆ្នាំ (ឆ្នាំ២០០២)។ សុធី ជាកូនទី៣ ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​ ៤ នាក់ (ស្រី ៣នាក់)។ សុធី មានឪពុកឈ្មោះ មិន ហៃ និងម្ដាយឈ្មោះ ភន ឡាត។ សុធី មាន​ស្រុក​​​កំណើត​ ​និងរស់នៅ​ភូមិ​​​ព្រែកសំ​រោង២ ឃុំខ្សាច់អណែ្ដត ស្រុកឆ្លូង ខេត្ដ​ក្រចេះ​។[1]...

ខ្ញុំមានផ្ទៃពោះអង្គការបានឲ្យខ្ញុំទៅច្រូតស្បូវ

(ខេត្តស្វាយរៀង) រាម រិន អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ រិន មានបងប្អូនបង្កើតចំនួន៧នាក់ ក្នុងនោះប្អូនប្រុសម្នាក់ដែលជាអតីតទាហានលន់ នល់ ត្រូវបានអង្គការនាំចេញពីផ្ទះទៅសម្លាប់ចោល ដោយចោទប្រកាន់ថាជាប់និន្នាការប្រឆំាងរបបខ្មែរក្រហម។ ក្នុងរបបខ្មែរក្រហម រិន ត្រូវបានអង្គការបង្ខំឲ្យធ្វើការងារច្រើនដូចជាដកស្ទូង ជីក​ប្រឡាយ និងលើកភ្លឺស្រែតាមការកំណត់។ ចំណែកការស្នាក់នៅវិញ រិន​ ត្រូវបានអង្គការតម្រូវឲ្យរស់នៅដាច់​ដោយឡែកពីឪពុក ម្តាយ។ រិន...

កុមារខ្មែរក្រហម

(ខេត្តស្វាយរៀង) គង់ សុភី អាយុ ៥៦ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ សុភី មានបងប្អូនចំនួន៩នាក់។ ពូ និងមីងរបស់សុភី បានបាត់ខ្លួននៅពេលដែលខ្មែរក្រហមជម្លៀសទៅខេត្តភាគខាងលិច ហើយពូម្នាក់ទៀតរបស់គាត់ ត្រូវបាននាំទៅសម្លាប់ដោយសារធ្លាប់ជាអតីតទាហាន លន់ នល់។ នៅក្នុងរបបខ្មែរក្រហម សុភី ស្ថិតក្នុងវ័យកុមារនៅឡើយ។ អង្គការបានប្រើឲ្យ សុភី នៅមើលប្អូន...

កងចល័តឃុំត្រស់

(ខេត្តស្វាយរៀង) កៅ ច្រេ អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្ន ច្រេ រស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ច្រេ មានបងប្អូនចំនួន៥នាក់ និងប្អូន​ប្រុសពៅម្នាក់ជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ កាលពីរបបខ្មែរក្រហម ច្រេ មានអាយុប្រមាណ២៥ឆ្នាំ ហើយ អង្គការតម្រូវឲ្យគាត់ទៅរស់នៅក្នុងកងចល័តនារីឃុំ។...

ថ្ងៃទី២០ខែមីនាឆ្នាំ២០២៦ ​ខួបលើកទី៤៦នៃការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណរៀលខ្មែរឡើងវិញ​

កម្ពុជាបានប្រារព្ធខួបលើកទី ៤៦ នៃការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ។ នៅបទសម្ភាសន៍ជាមួយ គិរីផូស លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បាននិយាយថា ខ្មែរក្រហមបានលុបបំបាត់ការចាយប្រាក់ដើម្បីលុបបំបាត់សេរីភាពផ្ទាល់ខ្លួន និងអនុវត្តការគ្រប់គ្រងរបស់រដ្ឋទាំងស្រុង ប្រជាជនពឹងផ្អែកទាំងស្រុងលើរបបនេះសម្រាប់តម្រូវការជាមូលដ្ឋាន ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើធនធាន និងពាណិជ្ជកម្មលាក់កំបាំងមានកំណត់។ ផលប៉ះពាល់នេះមានរយៈពេលយូរ ដែលបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងផលប៉ះពាល់ផ្លូវចិត្តមនុស្សច្រើនជំនាន់។ គិរីផូស៖ តើអ្នកអាចបកស្រាយបានទេថា ហេតុអ្វីបានជាខ្មែរក្រហមលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណទាំងស្រុង នៅពេលដែលខ្លួនឡើងកាន់អំណាច? ឆាំង យុ៖ រូបិយប័ណ្ណគឺជាមធ្យោបាយឆ្ពោះទៅកាន់សេរីភាព...

Solverwp- WordPress Theme and Plugin