របបខ្មែរក្រហមគ្មានអ្នកមានគ្មានអ្នកក្រទេ គឺសិទ្ធិគ្នា
(ព្រះវិហារ)៖ ចាប បឿន មានអាយុ៦៧ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បឿន បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា មុនពេលរបបខ្មែរក្រហមចូលមកដល់ គាត់រស់នៅជាមួយស្វាមីជាជនជាតិបារាំង។ គាត់មានកូន៦នាក់ (ស្រីចំនួន៥នាក់) ហើយរស់នៅយ៉ាងមានក្តីសុខ។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ, បឿន និងគ្រួសាររស់នៅក្នុងខេត្តសៀមរាប ហើយបានទៅចូលរួមធ្វើសង្គ្រាមនៅភូមិអូរតាប៉ោង ស្រុកត្រាំខ្នារ ខេត្តពោធិ៍សាត់។...
ប្រើរហូតដល់ដាច់រហែកទើបអង្គការចែកឱ្យថ្មី
(ព្រះវិហារ)៖ សែម ឌឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៦៨ ឌឿន មានអាយុ១៩ឆ្នាំ និងបានបួសជាព្រះសង្ឃនៅក្នុងវត្តស្រយ៉ង់។ ដោយមានទាហានចូលទៅបាញ់គ្នានៅចុងស្ពានខេត្តកំពង់ធំ និងចូលពេញទៅនៅក្នុងវត្តក្តីសែន ត្រៀមធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ការភ័យខ្លាចបានធ្វើឱ្យ ឌឿន ភៀសខ្លួនមកភូមិពោធិ៍វិញជាមួយលោកឈ្មោះ ញៀន។ បន្ទាប់ពីបែកគ្នា ឌឿន បានមកភូមិពោធិ៍ធ្វើជាព្រះសង្ឃនៅទីនោះ ហើយលោកឈ្មោះ...
ភាពផ្តាច់ការនៃការបំបែកបំបាក់គ្រួសារ
(ព្រះវិហារ)៖ ថុក សោ មានអាយុ៧០ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សោ មានឪពុកឈ្មោះ ប៊ុន ថុក ម្តាយឈ្មោះ ថោង នឹម និងមានបងប្អូនចំនួន៤នាក់ ដោយប្រកបរបរធ្វើស្រែចម្ការ។ បងប្រុសរបស់គាត់ឈ្មោះ ថុក ឈិត បានស្ម័គ្រចិត្តចូលបម្រើជាទាហាន លន់ នល់ ហើយបងប្រុសទី២បានទៅបួសនៅវត្ត។ នៅឆ្នាំ១៩៦៩...
ស្ទើរតែបាត់បង់ជីវិតព្រោះចាប់មនុស្សខុស
(ព្រះវិហារ)៖ ជួន ស្រិត មានអាយុ៧០ឆ្នាំ រស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ស្រិត មានបងប្អូនចំនួន៦នាក់។ ស្រិត មានជំងឺឈឺក្បាលជង្គង់ ជំងឺក្រពះពោះវៀន។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ពេលនោះមានការទម្លាក់គ្រាប់បែកនៅខេត្តព្រះវិហារ ដែលធ្វើឱ្យ ស្រិត និងគ្រួសារ រួមទាំងប្រជាជនដទៃនាំគ្នារត់ពួននៅតាមព្រៃ និងតាមវាលស្រែនៅឯអូរស្លោក។ ការទម្លាក់គ្រាប់បែក មិនបណ្ដាលឱ្យប្រជាជនណាម្នាក់ស្លាប់...
បន្លំខ្លួនធ្វើជាមនុស្សឆ្គួត ដើម្បីគេចពីការងារធ្ងន់
(ព្រះវិហារ)៖ ម៉ាន់ មុត មានអាយុ៧៥ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ពីដើមមក ឪពុករបស់ មុត ជាទាហាន។ មុត បានចែករំលែកថា ឪពុកម្តាយរបស់គាត់បានបែកបាក់គ្នា។ នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ, មុត និងគ្រួសារ ព្រមទាំងអ្នកភូមិបានរត់ពួនតាមព្រៃ និងប្រឡាយទឹកដើម្បីគេចពីគ្រាប់បែក។ ក្រោយមក មុត...
អ៊ុំ ឡាយ៖ កងកុមារពេញវ័យ ត្រូវធ្វើការដូចកងនារី
នៅក្នុងកងកុមារខ្ញុំត្រូវជម្លៀសឲ្យទៅធ្វើការងារឆ្ងាយៗ និងធ្ងន់ៗដូចកងនារីដែរ ហើយការហូបចុកគឺខ្វះខាតខ្លាំង។ ជាសំណាងល្អ គ្រូបង្រៀនរបស់ខ្ញុំ ឬប្រធានកងមានការយោគយល់ និងជួយលាក់បាំងនៅពេលដែលខ្ញុំប្រព្រឹត្តិកំហុសហើយកងឈ្លបមកហៅយកទៅសម្លាប់។ អ៊ុំ ឡាយ អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង ឡាយ មិនបានសិក្សារៀនសូត្រនោះទេ ព្រោះមានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ហើយគ្រួសាររបស់គាត់ត្រូវរត់ភៀសខ្លួនទៅខាងឡាំងកាក និងតំបន់ផ្សេងៗទៀត។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះ ឡាយ បានចូលធ្វើការងារក្នុងក្រុមកងកុមារ តាមការចាត់តាំងរបស់អង្គការ។...
ត្រឡោកដូងជាចាន សំបកគ្រំជាស្លាបព្រា
(ព្រះវិហារ)៖ ឈួន យ៉េន មានអាយុ៦៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបង្ហាញពីការផ្លាស់ប្តូររបត់នយោបាយ និងភាពលំបាកវេទនាដែលគាត់ធ្លាប់បានឆ្លលកាត់ក្នុងរបបខ្មែរក្រហម។ មុនពេលខ្មែរក្រហមចូលមកគ្រប់គ្រង យ៉េន រស់នៅជាមួយប្ដីឈ្មោះ រីម នោ និងកូនប្រុសឈ្មោះ រីម យុគ យ៉ាងមានក្តីសុខដោយប្រកបរបរធ្វើស្រែចំការ។ នៅក្នុងឆ្នាំ១៩៧០ ពេលទទួលដំណឹងថាមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ គ្រួសាររបស់យ៉េន ព្រមទាំងពលរដ្ឋដទៃបាននាំគ្នារត់ទៅពួនតាមប្រឡាយ...
នៅទីនេះគ្មានរបបឱ្យហូបទេ របបមានតែនៅតាមការដ្ឋានប៉ុណ្ណោះ
(ព្រះវិហារ)៖ ហម ហ៊ិន អាយុ៧៣ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ហ៊ិន មានប្ដីឈ្មោះ ផន (ស្លាប់) និងមានកូនចំនួន៥នាក់ នៅក្នុងបន្ទុកគ្រួសារ។ គាត់ និងប្ដី ប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៧០ មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង គ្រួសាររបស់ហ៊ិន បាននាំគ្នារត់ទៅនៅតាមព្រៃ តាមស្រែ...
កូន និងបងប្រុសស្លាប់ក្នុងរបបខ្មែរក្រហម
(ខេត្តស្វាយរៀង) គង់ សាវឿន អាយុ ៧៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវឿន មានឪពុកឈ្មោះ ម៉ៅ ភុន (ស្លាប់) និងម្តាយឈ្មោះ ពេជ ម៉ៅ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៧នាក់ គឺបងទី១ ឈ្មោះ គង់...
ខោអាវមួយសម្រាប់ស្លៀកពាក់ពេញមួយឆ្នាំ
(ខេត្តស្វាយរៀង) ពេជ សារ៉ាន់ អាយុ ៧៤ឆ្នាំ រស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារ៉ាន់ មានឪពុកឈ្មោះ ពេជ អៀង និងម្តាយឈ្មោះ ព្រំ ហ៊ិន ហើយគាត់មានបងប្អូនចំនួន ៥នាក់ គឺបងទី១ ឈ្មោះ ពេជ អឿន (ស្លាប់), បងទី២ ឈ្មោះ...
ពេជ សាវ៉ាន៖ ខ្មែរក្រហមសម្លាប់ប្តីខ្ញុំ
(ខេត្តស្វាយរៀង) ពេជ សាវ៉ាន អាយុ ៧២ឆ្នាំ រស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវ៉ាន មានឪពុកឈ្មោះ ពេជ អៀង និងម្តាយឈ្មោះ ព្រំ ហ៊ន។ សាវ៉ាន មានបងប្អូនចំនួន ៥នាក់ គឺបងទី១ ឈ្មោះ ពេជ អឿន (ស្លាប់), បងទី២...

