ក្មេងយំឃ្លាន ខ្មែរក្រហមយកទៅសម្លាប់ចោល
(ព្រះវិហារ)៖ ចន្ទ ភាព ហៅ ចន្ទ ខឿន អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅភូមិស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្នរស់នៅភូមិភារកិច្ច សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅអំឡុងឆ្នាំ១៩៧០ ពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ភាព និងគ្រួសារបានជម្លៀសទៅក្នុងព្រៃ ដោយសារការទម្លាក់គ្រាប់បែកបណ្តាលឱ្យទ្រព្យសម្បត្តិ ផ្ទះសំបែង និងវត្តអារាមត្រូវខូចខាត និងឆេះខ្ទេចខ្ទីគ្មានសល់។ ក្រោយរដ្ឋប្រហារ...
បងប្រុសខ្ញុំស្លាប់ដោយសារឡើងបេះផ្កាត្នោត
(បាត់ដំបង)៖ នាង មឿន ហៅ ឡូន អាយុ៦០ឆ្នាំ កើតនៅឆ្នាំ១៩៦៤។ មឿន មានទីកន្លែងកំណើតស្ថិតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃនេះ មឿន រស់នៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ មឿន មានអាយុប្រហែល៦ឆ្នាំ។ ដោយសារស្ថិតក្នុងវ័យកុមារ មឿន មិនសូវចងចាំសាច់រឿងបានច្រើនទេ។ ប៉ុន្តែ...
បើបដិសេធ ខ្មែរក្រហមគំរាមកំហែងដោយបង្ហាញរណ្តៅ
(ព្រះវិហារ)៖ ម៉ម ស៊ីថាត អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិទំពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅក្នុងឆ្នាំ ១៩៦៩ ថាត បានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងខេត្តព្រះវិហារ ហើយបច្ចុប្បន្ន គាត់បន្តរស់នៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ មុនខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឡឥដ្ឋ ស៊ីថាត រស់នៅជួបជុំគ្រួសារយ៉ាងមានក្តីសុខ។ នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៥ អ្វីៗមានការប្រែប្រួល ហើយ ស៊ីថាត ត្រូវបែកបាក់ពីគ្រួសារ។ នៅសម័យនោះ...
កង្កែបប្រឡាក់អំបិលខ្ចប់ស្លឹកចេក
(ព្រះវិហារ)៖ ហួត សុធី មានអាយុ ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន សុធី មានទីលំនៅនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺលើសឈាម និងទឹកនោមផ្អែម។ មុនពេលរបបខ្មែរក្រហមមកដល់ ក្រុមគ្រួសាររបស់ សុធី រស់នៅយ៉ាងមានសេចក្តីសុខ។ ក្រោយពេលខ្មែរក្រហមមកកាន់កាប់ គ្រួសារនេះត្រូវបែកបាក់ និងចាកឆ្ងាយពីគ្នា។...
ឃើញឈ្លបយកត្បូងចបវាយសម្លាប់មនុស្សក្បែរមាត់អូរ
(ព្រះវិហារ)៖ យឹម សុវណ្ណារិទ្ធ អាយុ៥៩ឆ្នាំ។ សុវណ្ណារិទ្ធ មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំបង្អង់ ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ននៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺដុះឆ្អឹងខ្នង និងលើសជាតិអាស៊ីត។ មុនថ្ងៃដែលខ្មែរក្រហម ចូលមកកាន់កាប់ សុវណ្ណារិទ្ធ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការបងប្រុសរបស់គាត់ នៅស្រុកក្រវ៉ាញ។ នៅយប់ថ្ងៃចូលរោង ខ្មែរក្រហមបានចូលមកដល់ បណ្តាលឱ្យគាត់មិនអាចត្រឡប់ទៅស្រុកកំណើតវិញបានឡើយ។ ក្រោយមក...
មើលថែប្អូនតូចបណ្តើរ និងរៀនសូត្របណ្តើរ
(កណ្ដាល)៖ អ៊ុក ឡា អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងដំណាក់កាលនៃរបបសាធារណរដ្ឋខ្មែរ ឡា ស្ថិតក្នុងវ័យកុមារភាពនៅឡើយ។ ក្នុងសម័យសង្គ្រាមស៊ីវិលនោះ ឡា រស់នៅក្នុងខេត្តព្រៃវែង ជាមួយក្រុមគ្រួសាររបស់គាត់។ ម្តាយរបស់ ឡា មានមុខរបរជាគ្រូពេទ្យ ត្រូវចំណាយពេលពិនិត្យព្យាបាលអ្នកជំងឺដទៃ ធ្វើឱ្យខកខានមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែទាំកូនៗឡើយ។ នៅអំឡុងពេលនោះ ឡា មិនទទួលបានភាពកក់ក្តៅនិងការថែទាំពីឪពុកម្ដាយ ហើយគាត់ត្រូវទទួលរ៉ាប់រងលើការមើលថែទាំប្អូនតូចៗទៀតផង។ ចំពោះការសិក្សា...
ការទម្លាក់គ្រាប់បែកនោះមានគ្រប់រូបភាព
(កណ្ដាល)៖ ហ៊ឹម គួយ មានអាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងទសវត្សរ៍ឆ្នាំ៧០ គួយ ព្រមទាំងក្រុមគ្រួសារបានរស់នៅក្នុងឃុំព្រែកស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ នាពេលនោះ ស្ថានភាពនៅក្នុងប្រទេសមានភាពចលាចល។ នៅក្នុងឃុំព្រែកស្នៀតដែលជាកន្លែងរស់នៅ បានរងគ្រោះដោយសារការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ គួយ បាននិយាយថា ការទម្លាក់គ្រាប់បែកនោះមានគ្រប់រូបភាព ទាំងគ្រាប់ផ្លោង គ្រាប់បែក និងគ្រាប់កាំភ្លើង រួមទាំងមានសំឡេងលាន់ឮគ្រប់ទិសទី។ ស្ថានភាពដ៏គ្រោះថ្នាក់នេះ...
ខ្ញុំត្រូវបានចាត់តាំងឱ្យទៅសែងសាកសព និងយោធារងរបួស
(កណ្ដាល)៖ សោម ថា មានអាយុ៧០ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បច្ចុប្បន្ន ថា មានជំងឺទឹកនោមផ្អែម និងលើសឈាម។ សោម ថា បានចែករំលែកសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្ត របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម៖ នៅក្នុងឆ្នាំ១៩៧២ ថា ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើត ទៅស្រុកកោះធំ ខេត្តកណ្តាល ដើម្បីធ្វើជាយុវជនខ្មែរក្រហម។ ខ្មែរក្រហមតម្រូវឱ្យ ថា...
គ្រួសារត្រូវបានគេយកទៅសម្លាប់ចោល
(កំពង់ឆ្នាំង)៖ លាស់ ហ៊ីម អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឈូកក្រញាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃនេះ គាត់មានជំងឺខ្សោយបេះដូង និងលើសជាតិអាស៊ីត។ នៅអំឡុងឆ្នាំ១៩៧០ មុនពេលខ្មែរក្រហមឡើងកាន់អំណាច ភូមិរបស់ ហ៊ីម បានរងការគំរាមកំហែងយ៉ាងខ្លាំងពីការទម្លាក់គ្រាប់បែក។ នៅពេលនោះ យោធាខ្មែរក្រហមបានវាយចូលមកក្នុងភូមិ ហើយបានដុតបំផ្លាញផ្ទះរបស់ជីតាគាត់ចោល។ នៅក្នុងឆ្នាំដដែលនោះ តំបន់ដែលគាត់រស់នៅក៏បានរងការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងឥតឈប់ឈរចេញពីតំបន់ផ្លូវជាតិលេខ៥ ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ និងខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ។...
បបរមួយចានដែកសម្រាប់៤នាក់
(កំពង់ឆ្នាំង)៖ ធៀន ផាត អាយុ៨០ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងមានបញ្ហាសុខភាពជាប់ខ្លួនដូចជា ជំងឺលើសឈាម ជំងឺសួត និងជំងឺក្រពះ។ នៅក្នុងអំឡុងឆ្នាំ១៩៧០ ផាត រស់នៅជាមួយស្វាមីឈ្មោះ ញឹក បូ ដែលជាទាហានប្រចាំការនៅបន្ទាយស្វាយជ្រុំ ខេត្តកំពង់ឆ្នាំង និងមានកូនពីរនាក់ឈ្មោះ ញឹក ចាន់ថន និង ញឹក ថា។...
សម្លត្រកួនមានដង្កូវ
(តាកែវ)៖ ស៊ន សុក មានអាយុ៧០ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សុក មានបញ្ហាភ្នែកចេះតែហូរទឹកភ្នែក ស្រវាំងមើលមិនសូវច្បាស់។ នៅក្នុងឆ្នាំ១៩៧០ អំឡុងពេលនៃការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, សុក មិនបានរស់នៅផ្ទះរបស់ខ្លួននោះទេ។ សុក ត្រូវរត់គេចពីគ្រាប់បែកទៅកាន់ភូមិផ្សេងដូចជា ភូមិព្រៃជប់ និងភូមិខ្នារ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលកាន់កាប់អំណាច សុក ត្រូវបានចាត់ទុកថាជាប្រជាជនមូលដ្ឋាន។...

