កម្មកររែកដីនៅទំនប់ម្លេច
ខ្ញុំឈ្មោះ ជ្រី វណ្ណា[1] ភេទស្រី អាយុ៦៥ឆ្នាំ។ សព្វថ្ងៃខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ មៃ (ស្លាប់) ម្តាយឈ្មោះ សៅ ណង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ ក្នុងអំឡុងឆ្នាំ ១៩៧០...
លឿន សឿន៖ អនុប្រធានកងតូច១៤ មន្ទីរ៧៩៨
លឿន សឿន[1] ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុក២០ តំបន់២៥។ សឿន បាននិយាយថា៖ «ខ្ញុំមានឪពុកឈ្មោះ លឿង ឡុង និងម្ដាយឈ្មោះ ចៀប តូច ដែលមានមុខរបរជាកសិករ។ ក្នុងវ័យ៩ឆ្នាំ ឪពុកម្ដាយរបស់ខ្ញុំបានយកខ្ញុំទៅចូលរៀននៅសាលាវត្តខ្ពបថ្នាក់ទី១២។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ក្នុងវ័យ១៣ឆ្នាំ ខ្ញុំក៏បានឈប់រៀន។ បន្ទាប់មក ម្ដាយខ្ញុំបានយកខ្ញុំទៅឲ្យធ្វើការស៊ីឈ្នួលនៅឃុំក្រាំងយ៉ូវ ស្រុក២០...
របួសក្បាល និងពិការជើង
ចាប លឹង[1] ភេទប្រុស អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន លឹង រស់នៅក្នុងភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លឹង បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារខ្ញុំធំដឹងក្ដីមកប្រទេសជាតិកើតមានសង្គ្រាមតែម្ដង។ ខ្ញុំមានឪពុកឈ្មោះ ចាប និងម្ដាយឈ្មោះ ណន។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងឡើងត្នោត។...
ប្រធានក្រុមកងទ័ពកាំភ្លើងធំ គ-១៨ នៅតំបន់២
នៅឆ្នាំ១៩៧៥ ម៉ាលី ត្រូវមេកងបញ្ជូនចេញពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តបាត់ដំបង ហើយទទួលតួនាទីជាប្រធានក្រុមកងកាំភ្លើងធំ គ-១៨ នៅតំបន់២។ ស៊ុម ម៉ាលី ភេទប្រុស អាយុ៧៧ឆ្នាំ[1] មានមុខរបរជាប្រធានភូមិភ្នំព្រឹក្ស។ ម៉ាលី មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ម៉ាលី រស់នៅក្នុងភូមិភ្នំព្រឹក្ស ឃុំភ្នំព្រឹក្ស ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ស៊ុម...
កម្មករនៅការដ្ឋានក្រសួងកសិកម្ម
ឃិន សាវ៉ន[1] ភេទស្រី មានអាយុ៤៨ឆ្នាំ(២០០៥)។ សាវ៉ន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ន មានឪពុកឈ្មោះ កុយ បូរ (ស្លាប់) និងម្តាយឈ្មោះ កែវ យ៉ន (ស្លាប់)។ សាវ៉ន ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់[2] ស្រី៦នាក់ ឈ្មោះ(ឃិន យឿន, ឃិន...
កងចល័តនៅរបបខ្មែរក្រហម
(ក្រចេះ)៖ កងចល័តនៅរបបខ្មែរក្រហម គឺជាកងសហករណ៍ដែលតែងតែផ្លាស់ប្ដូរការងារ និងទីតាំងធ្វើការពីកន្លែងមួយទៅកន្លែងមួយទៀត ហើយកងចល័តភាគច្រើនគឺជាកងយុវជន យុវនារី។ ពិន ប៉ុណ្ណា[1] ភេទប្រុស មានអាយុ៦២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប៉ុណ្ណា មានបងប្អូន៥នាក់ ស្រី២នាក់ ប្រុស២នាក់ បាត់ខ្លួនម្នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្រុសរបស់គាត់ដែលបានបាត់ខ្លួនមានតួនាទីជាគ្រូបង្រៀន នៅក្នុងរបប លន់ នល់ អង្គការបានប្រាប់សមាជិកគ្រួសារថា បញ្ជូនឲ្យទៅបង្រៀនសិស្សនៅខេត្តកំពង់ឆ្នាំង តាំងពីពេលនោះមកគឺបាត់ដំណឹងបងប្រុសរបស់គាត់រហូតមកដល់សព្វថ្ងៃនេះ។...
គាំ យ៉ន៖ កងចល័តជីកទំនប់
(ក្រចេះ)៖ គាំ យ៉ន ភេទប្រុស មានអាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ ៥នាក់ ប្អូនប្រុសរបស់គាត់ម្នាក់ឈ្មោះ គាំ យ៉ាន បានស្លាប់នៅក្នុងរបបខ្មែរក្រហម និង ២នាក់ទៀតស្លាប់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បងប្អូនទាំង២នាក់នោះ គឺស្លាប់ដោយសារតែជំងឺប្រចាំកាយ។ នៅក្នុងរបបខ្មែរក្រហម យ៉ន មានតួនាទីជាកងចល័ត ជីកទំនប់ និងលើកប្រឡាយ។ ផលវិបាកដែលគាត់បានជួបប្រទះនៅក្នុងរបបនោះគឺ...
ទំនប់អូរតាណឹង
ទំនប់អូរតាណឹងមានចម្ងាយប្រហែលជាជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទំនប់មួយនេះ មានទីតាំងស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ នៅលើច្រាំងរបស់ទំនប់អូរតាណឹង មាននូវការដាប់អក្សរដែលបានសរសេរថា «សង្គមរាស្រ្តនិយម ស្ថាបនាខែមករា ឆ្នាំ១៩៦១ ផែនការព្រះសីហនុ»។ យោងតាមការដាប់អក្សរនេះបានបញ្ជាក់ឲ្យឃើញថាទំនប់នេះបានសាងសង់នៅក្នុងឆ្នាំ១៩៦១ ដែលស្ថិតនៅក្នុងរបបសង្គមរាស្រ្តនិយម។ ទំនប់អូរតាណឹង ត្រូវបានសាងសង់ឡើងនៅចន្លោះព្រំប្រទល់ ភូមិចង្ហប និងភូមិអូរតាណឹង។ សម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) បានកសាងទំនប់នេះដោយសារទ្រង់ទតឃើញពីភាពលំបាកនៃការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ជនជាតិមិល...
ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត
ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1]...
ស្ម័គ្រចិត្តបម្រើបដិវត្តន៍
ប្រជាជនជាច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ ដើម្បីគាំទ្រ ព្រះបាទនរោត្ដម សីហនុ ឡើងគ្រងអំណាចសាជាថ្មី។ តំបន់ក្រចេះ ស្រុកព្រែកប្រសព្វ បន្ទាប់លោកសេនាប្រមុខ លន់ នល់ និងសហការីរបស់ខ្លួន ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីព្រះប្រមុខរដ្ឋ តំបន់ក្រចេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយោធាខ្មែរក្រហមកាន់កាប់នៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ឡើងកាន់អំណាច បានធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ លន់ នល់។ អ៊ី សុផាន...
លាង ស៊ីមហន ជំនួយការតំបន់៥០៥
លាង ស៊ីមហន ឈ្មោះបដិវត្តន៍ហៅ រស់ ភេទប្រុស កើតឆ្នាំ១៩៤៨។ ស៊ីមហន មានប្រពន្ធឈ្មោះ កាំង ឃុន (រៀបការនៅឆ្នាំ១៩៧៦) ឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក គាត់មានបងប្អូនប្រាំពីរនាក់។ កាំង ឃុន ភេទស្រី អាយុ៥២ឆ្នាំ(២០០៦) ត្រូវជាភរិយារបស់ លាង ស៊ីមហន។...

