សៀង វ៉ាត៖ បបរលាយពោត
(តាកែវ)៖ សៀង វ៉ាត ភេទស្រី មានអាយុ ៥៩ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ វ៉ាត មានឪពុកឈ្មោះ តាម៉ូវ, ម្ដាយឈ្មោះ យឹម និងមានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅវ័យកុមារភាព វ៉ាត បានសិក្សាត្រឹមថ្នាក់ទី៥ នៅសាលាសិរីមានជោគ។ នៅរបបខ្មែរក្រហម វ៉ាត ធ្វើការក្នុងកងកុមារ...
ម៉ុច កង៖ ស្រងេះស្រងោចរៀងរាល់រាត្រី
(តាកែវ)៖ ម៉ុច កង កើតក្នុងឆ្នាំ១៩៣៩ ភេទប្រុស មានអាយុ ៨៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ កង មានម្ដាយឈ្មោះ ឈឹម ញ៉ែ, ឪពុកឈ្មោះ ម៉ុច តុក និងមានបងប្អូនដែលនៅរស់ចំនួនបួននាក់ ក្នុងនោះមានឈ្មោះ ភូម, ផា, ផាន និងរូបគាត់។ នៅរបបសង្គមរាស្ត្រនិយម...
ដាញ គួន៖ ព្រលឹងចុងសក់
(តាកែវ)៖ ដាញ គួន ភេទស្រី មានអាយុ ៧២ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ គួន មានម្ដាយឈ្មោះ ប៉ុល កែវ, ឪពុកឈ្មោះ ដាញ ថន និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់ និងម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ នៅរបបសង្គមរាស្ត្រនិយម គួន ដែលមានអាយុ ១៧ឆ្នាំ...
ទិត សុខា៖ នឹកម្ដាយដែលមុតចប
(តាកែវ)៖ ទិត សុខា ភេទស្រី មានអាយុ ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សុខា មានឪពុកឈ្មោះ សាន់, ម្ដាយឈ្មោះ យិន សាមុត និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ សុខា ជាកូនពៅក្នុងគ្រួសារ និងបានចូលរៀនត្រឹមថ្នាក់អក្ខរកម្ម។ នៅមុនរបបខ្មែរក្រហម សុខា ជួយធ្វើការងារផ្ទះ...
អ៊ុយ ភី៖ អតីតអ្នកមើលថែក្មេង
(តាកែវ)៖ អ៊ុយ ភី ភេទស្រី មានអាយុ ៧០ឆ្នាំ ជាកសិកររស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ នៅវ័យកុមារភាព ភី បានរៀនសូត្រត្រឹមថ្នាក់អក្ខរកម្ម និងធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មុនរបបខ្មែរក្រហម ភី បានរៀបការជាមួយប្តីឈ្មោះ សុខ ជីន តាមប្រពៃណីខ្មែរ និងក្រោយមកអ្នកទាំងពីរមានកូនចំនួនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅរបបខ្មែរក្រហម ភី...
ឃួយ សុខចេង៖ វេទនាណាស់
(កណ្ដាល)៖ ឃួយ សុខចេង ភេទស្រី មានអាយុ ៧៣ឆ្នាំ ជាកសិករ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ នៅរបបខ្មែរក្រហម សុខចេង និយាយថា គាត់ត្រូវបានខ្មែរក្រហមប្រុងនឹងយកទៅសម្លាប់ម្តងជាពីរដង តែមិនបានសម្រេច ដោយសារមានអ្នកជួយ។ ចំណែកប្តីរបស់គាត់ ថាមានទេវតាជួយ។ នៅរបបសង្គមរាស្ត្រនិយម សុខចេង រស់នៅជាមួយម្ដាយតែពីរនាក់។ នៅវ័យកុមារភាព សុខចេង បានឈប់រៀនត្រឹមថ្នាក់ទី១០ចាស់...
គិត សេងហ៊ត៖ «យើងគួរឈឺចាប់»
(កណ្ដាល)៖ គិត សេងហ៊ត ភេទប្រុស កើតនៅឆ្នាំ១៩៥២ មានអាយុ ៦៩ឆ្នាំ ជាកសិកររស់នៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលរំឭកអំពីរឿងរ៉ាវដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សេងហ៊ត និយាយថា “យើងគួរឈឺចាប់”។ សេងហ៊ត បានឈប់រៀនត្រឹមថ្នាក់ទី៩ចាស់ នៅសាលាតាលន់ ដោយសាររដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧០។ សេងហ៊ត ដែលជាយុវជនបានចូលធ្វើការក្នុងអង្គភាពប្រជាជន និងធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ សេងហ៊ត ថានៅពេលនោះ...
ហឹម សយ៖ សីលធម៌ដប់ពីរប្រការ
(កណ្ដាល)៖ ហឹម សយ ភេទស្រី មានអាយុ ៦៧ឆ្នាំ ជាកសិកររស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ សយ មានបងស្រីម្នាក់ឈ្មោះ សុខ។ សយ រំឭកថា បងប្អូនជីដូនមួយ ឈ្មោះ បងធន់, បងថន, ម្ដាយមីងឈ្មោះ មីងរឿន និងឪពុកមារបស់គាត់ឈ្មោះ ពូសុន ត្រូវបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០...
មៀន ផន៖ លួចហូបបាយរបស់អ្នកជំងឺ
(កំពង់ស្ពឺ)៖ មៀន ផន ភេទស្រី មានអាយុ ៥៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ផន មានឪពុកឈ្មោះ ពែល មុត, ម្ដាយឈ្មោះ កុល នឿន និងមានបងប្អូនពីរនាក់ ក្នុងនោះបងស្រីម្នាក់បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម ដោយមិនដឹងមូលហេតុ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ផន ត្រូវជម្លៀសទៅរស់នៅក្នុងភូមិ១០៨។...
ទូច វៃ៖ រត់ចូលឡានដើម្បីសម្លាប់ខ្លួន
(កំពង់ស្ពឺ)៖ ទូច វៃ ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិកររស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វៃ មានស្រុកកំណើតនៅក្នុងភូមិព្រៃតាភេម ឃុំពោធិអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ វៃ មានឪពុកឈ្មោះ ពែល ទឿង, ម្ដាយឈ្មោះ ទី មុំ និងមានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០...
កង តុន៖ ខ្ញុំពកូនឈរយំ
(កំពង់ស្ពឺ)៖ កង តុន ភេទស្រី មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅក្នុងភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ តុន មានឪពុកឈ្មោះ ម៉ៅ, ម្ដាយឈ្មោះ នឿន, និងមានបងប្អូនបីនាក់ ក្នុងនោះប្អូនប្រុសម្នាក់ ឈ្មោះ ម៉េត បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ តុន បានចូលរៀនមួយអស់រយៈពេលខ្លីនៅភូមិត្រពាំងរាំង ដែលនៅជិតផ្សារឈូក។...

