កម្មកររោងចក្រប្រេងកាត
(រតនគិរី)៖ អ៊ុំ ឈី ភេទប្រុស មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឈី មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត។ ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ឈី រស់នៅក្នុងសហករណ៍នៅឯស្រុកកំណើតជាមួយឪពុកម្តាយ ដោយធ្វើជាកងសិល្បៈ និងកងកុមារ។ ឈី ត្រូវទៅរែកជី នៅពេលថ្ងៃនិង ត្រូវច្រៀងរាំតាមវាលស្រែ នៅពេលយប់។...
ខ្សែអាត់សំឡេងសារភាព
(រតនគិរី)៖ បួ ហួយ ភេទស្រី មានអាយុ ៨៥ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហួយ បានរៀបការមុនឆ្នាំ១៩៧៥ និងមានកូនប្រុសស្រី ចំនួន ៦នាក់។ នៅចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ ហួយ ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យដាំសណ្ដែក, ដាំដំឡូង និងកាប់ចម្ការនៅក្នុងភូមិ។ នៅពេលយប់ ហួយ...
ប្រថុយជីវិតដើម្បីលួចដកដំឡូង
(រតនគិរី)៖ ហង្ស អាន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ អាន ដែលមានអាយុ ១៥ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតដែលជាទីលំនៅសព្វថ្ងៃ ឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅទីនោះ អាន ត្រូវរស់នៅរួម, ធ្វើការរួម, និងហូបរួម។ ខ្មែរក្រហម បានបញ្ជាឲ្យប្រជាជនធ្វើពលកម្មដូចជា លើកទំនប់,...
គ្មានថ្នាំលេប
(រតនគិរី)៖ វ៉ាន់ តេង ភេទប្រុស មានអាយុ ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ តេង ធ្វើជាកងទ័ពខ្មែរក្រហម ដោយរស់នៅតាមព្រៃ, ជំរំនៅអូររូង និងជំរំនៅព្រៃផ្ដៅ។ នៅឆ្នាំ១៩៧៦ តេង ធ្វើជាកងឈ្លប និងក្រោយមកធ្វើកងចល័ត នៅសហករណ៍ត្រពាំងក្រហម។ តេង ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅលើកទំនប់អូរកាទឹង។...
កែវ សុបុត្រ៖ នេះជារឿងពិត
(រតនគិរី)៖ កែវ សុបុត្រ មានអាយុ ៧២ឆ្នាំ បច្ចុប្បន្នជាគ្រូពេទ្យ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ពីឆ្នាំ១៩៧១ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៥ សុបុត្រ បានបួសជាភិក្ខុ។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ព្រះសង្ឃនៅក្នុងភូមិរួមទាំង សុបុត្រ ត្រូវបាន យុវជន-យុវនារីបដិវត្ត និមន្តទៅចូលរួមអបអរជ័យជម្នះនៃកងទ័ពបដិវត្តន៍ខ្មែរក្រហម។ ប្រជាជននៅក្នុងភូមិទាំងអស់មានសង្ឃឹមថាក្រោយពីថ្ងៃ១៧ មេសា...
យោធាហៅទៅធ្វើស្រែប្រាំង
(រតនគិរី)៖ ជួន ហ្វាន់ ភេទស្រី មានអាយុ ៧៥ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហ្វាន់ បានរៀបការ នៅមុនឆ្នាំ១៩៧៥។ នៅក្នុងរបបខ្មែរក្រហម ហ្វាន់ មានកូនប្រុសស្រីចំនួន ២នាក់។ នៅអំឡុងឆ្នាំ១៩៧៥ ហ្វាន់ មានផ្ទៃពោះ ប៉ុន្តែគាត់ត្រូវ ខ្មែរក្រហមបញ្ជាឲ្យទៅបុកស្រូវដដែរ។ បន្ទាប់ពីសម្រាលកូនរួច ហ្វាន់...
ការរស់នៅមហាវេទនា
(រតនគិរី)៖ កែវ តង ភេទស្រី មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ តង បាននិយាយថា ការរស់នៅពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យជា «ការរស់នៅមហាវេទនា»។ នៅឆ្នាំ១៩៧៥ តង ត្រូវបានខ្មែរក្រហមជម្លៀសពីភូមិកំណើតឲ្យទៅរស់នៅអូរកាទឹង។ តង ធ្វើការក្នុងកងសេដ្ឋកិច្ច ដែលមានសមាជិក ៦នាក់ មានតួនាទីដឹកជញ្ជូន,...
ការរៀបការដោយបង្ខំជាមួយយោធាពិការ
(រតនគិរី)៖ ផាត់ ឡាយ ភេទប្រុស មានអាយុ ៧១ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ ឡាយ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការកងកុមារ។ ឡាយ ត្រូវប្រមូលលាមកមនុស្ស, ដីដំបូក និងផេះ សម្រាប់លាយធ្វើជីលេខមួយ។ ក្រោយមក ខ្មែរក្រហមបញ្ជូនគាត់ឲ្យទៅធ្វើជាកងចល័តនៅសហករណ៍ត្រពាំងក្រហម ដែលត្រូវរស់នៅរួម,ហូបរបបអាហាររួម និងធ្វើការជាក្រុម។ ក្នុងមួយកងចល័តមានសមាជិក៣២នាក់ ហើយក្នុងមួយក្រុមមាន...
ហង្ស ហ្វឿង៖ ខ្មែរក្រហមសម្លាប់កងឈ្លបដែលក្បត់
(រតនគិរី)៖ ហង្ស ហ្វឿង មានអាយុ ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ សព្វថ្ងៃ ហ្វឿង ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧២ ហ្វឿង បានរៀបការនិងមានកូនចំនួន៣នាក់។ ក្រោយមក ប្តីរបស់គាត់ បានធ្វើជាកងឈ្លបនៅក្នុងសហករណ៍ត្រពាំងក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនក្នុងភូមិទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ប្តីរបស់គាត់ ត្រូវទៅធ្វើការនៅសហករណ៍ ចំណែក ហ្វឿង...
កែវ ឡុត៖ សម្របខ្លួនដើម្បីរស់
(រតនគិរី)៖ កែវ ឡុត មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៦៨ ឡុត បានសឹកនិងធ្វើជាស្មៀនឃុំស្រែអង្គ្រង។ នៅឆ្នាំ១៩៧០ ឡុត បានរៀបការ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជននៅស្រែអង្គ្រង ទៅកាន់សហករណ៍ត្រពាំងក្រហម។ ខ្មែរក្រហម បានចាត់តាំងអ្នកដើរតាមបដិវត្តន៍របស់ខ្លួន ឲ្យគ្រប់គ្រងតាមមូលដ្ឋាន ដោយអ្នកទាំងនោះ ភាគច្រើនជាអ្នកមិនបានសិក្សារៀនសូត្រពីមុនមក។ ខ្មែរក្រហមបានប្រើប្រាស់វត្តអារាមជាទីស្នាក់ការ។...
ឃីម សារុំ៖ អ្នកដែលប្រកែកនឹងត្រូវកសាង
(រតនគិរី)៖ នៅសម័យកម្ពុជាប្រជាធិបតេយ្យ អ្នកដែលប្រកែកជាមួយប្រធានក្រុមនឹងត្រូវកសាង។ ឃីម សារុំ មានអាយុ ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សារុំ និងក្រុមគ្រួសារត្រូវបានជម្លៀសទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ក្រុមគ្រួសាររបស់ សារុំ ត្រូវរស់នៅបែកបាក់គ្នា។ ប្តីរបស់គាត់ត្រូវទៅធ្វើការនៅភូមិផ្សេង និងត្រលប់មកលេងផ្ទះ ក្នុងរយៈពីរសប្តាហ៍ម្ដង។ ចំណែកកូនរបស់ សារុំ ត្រូវផ្ញើឲ្យស្ត្រីវ័យចំណាស់ជាអ្នកមើលថែនៅពេលគាត់ទៅធ្វើការ។ ចំណែកបុរសវ័យចំណាស់ត្រូវទៅរកត្រីនៅអូរកន្ទឹងសម្រាប់ផ្គត់ផ្គង់ដល់ខ្មែរក្រហម។...

