Author: Eng Sokmeng

សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់

សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់ប្រកបដោយគុណធម៌មួយ ដែលស្ថិតនៅចន្លោះរវាងភាពខ្មាស់អៀនខ្វះការទុកចិត្ត និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន។ សេចក្ដីក្លាហានពិតប្រាកដគឺជាភាពស្ងៀមស្ងាត់ ពីព្រោះវាជាលទ្ធផលកើតផុសចេញពីកម្លាំងចិត្តដែលមិនងាយទ្រុឌទ្រោម និងការតាំងចិត្តដ៏មោះមុតដែលមិនពឹងផ្អែកលើ ឋានៈ បុណ្យស័ក្តិ ឬក្អេងក្អាង។ សេចក្ដីក្លាហានពិតប្រាកដគឺស្ថិតនៅចន្លោះរវាងចំណុចផ្ទុយគ្នាដាច់ស្រឡះនៃធម្មជាតិរបស់មនុស្សចំនួនពីរគឺ៖ ភាពខ្មាសអៀនខ្វះការទុកចិត្ត និងភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន​។ ភាពខ្មាសអៀនខ្វះការទុកចិត្តគឺនៅផ្តុំលើភាពភ័យខ្លាច ភាពអសន្តិសុខ និងការធ្លាក់ទឹកចិត្ត។ ចំណែកឯភាពសើៗឡេះឡោះមិនប្រុងប្រយ័ត្ន វាស្ថិតនៅជ្រុងម្ខាងទៀតនៃចំណុចផ្ទុយគ្នាដែលជ្រុលនិយម គឺខ្វះការប្រុងប្រយ័ត្ន ខ្វះការគិតគូរវែងឆ្ងាយ និងខ្វះការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ សេចក្ដីក្លាហានដែលស្ថិតនៅចន្លោះគុណភាពទាំងពីរនេះគឺជាគុណធម៌ឧត្តុង្គឧត្តមបំផុត មិនសម្រាប់កងទ័ពតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ប្រជាជនជាទូទៅដែរ។   វីរកងទ័ពកម្ពុជានៅក្នុងវីដេអូនេះបានបង្ហាញយ៉ាងច្បាស់នូវសេចក្ដីក្លាហានពិតប្រាកដដោយគុណធម៌មួយរបស់ស្មារតីអ្នកប្រយុទ្ធ។...

TRUE COURAGE IS SILENT

True courage is a silent virtue that exists between timidity and recklessness. True courage is silent because it is the product of inward strength, resilience...

កម្ពុជាត្រូវតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុ

វាគឺជាការសំខាន់ណាស់ដែលយើងត្រូវតែចងចាំនូវពាក្យស្លោកមួយថា សង្គ្រាមគ្រាន់តែជានយោបាយតាមរយៈមធ្យោបាយផ្សេងៗតែប៉ុណ្ណោះ។ មុនពេលដែលប្រជាជនកម្ពុជាអាចឆ្លើយទៅនឹងសំណួរអំពីវិធីសាស្រ្តនៃការត្រៀមខ្លួនដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលហាក់ដូចជាចង់បានជម្លោះប្រដាប់អាវុធ, យើងត្រូវស្វែងយល់ជាមុនសិន ថាតើគោលបំណងអ្វីខ្លះដែលប្រទេសថៃអាចសម្រេចបានតាមរយៈសង្គ្រាម ហើយអ្វីដែលធ្វើឲ្យសង្គ្រាមទាក់ចិត្តប្រទេសថៃ ជាជាងសន្តិភាព។ ជាការពិតណាស់, គោលបំណងពិតប្រាកដរបស់ប្រទេសថៃគឺដើម្បីជោគជ័យក្នុងការទទួលបានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងពង្រីកការគ្រប់គ្រងកាន់តែខ្លាំងក្លាលើតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា។ ប៉ុន្តែនេះគឺមិនមែនជាគោលដៅតែមួយគត់នោះទេ ហើយមានហេតុផលដែលនាំឱ្យជឿថាការទទួលបានទឹកដីគឺជារោគសញ្ញានៃបញ្ហាធំតែប៉ុណ្ណោះ។ ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសថៃគឺជាស្ថានភាពមួយដែលយើងអាចកត់សម្គាល់បានថាជាការតស៊ូផ្ទៃក្នុងនិងអស្ថិរភាពដ៏ធំធេង។ ជម្លោះដែលកំពុងកើតមានឡើងនេះបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅរវាងក្រុមឥស្សរជនយោធាអភិរក្សនិយម-រាជានិយម, ស្ថាប័នតុលាការដ៏មានឥទ្ធិពល និងកម្លាំងប្រជាជនដែលមិនពេញចិត្តនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន។ កម្ពុជាពិតជាអាចតស៊ូឆ្លើយតបទៅនឹងរោគសញ្ញានៃបញ្ហាធំៗទាំងនេះ ប៉ុន្តែដើម្បីឆ្លងផុតបញ្ហាខាងលើដោយពិតប្រាកដ កម្ពុជាត្រូវតែអនុវត្តភាពជាអ្នកដឹកនាំដោយយុទ្ធសាស្ត្រ និងរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុ ជាជាងគ្រាន់តែជារោគសញ្ញានៃបញ្ហា។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៨...

CAMBODIA MUST FOCUS ON THE ROOT CAUSES

It is important to remember the maxim that war is but only politics by another means. Before Cambodians can answer the question about how to...

ហាន សម្បត្ដិ៖ អនុក្រុមយោធា ស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន

ហាន សម្បត្ដិ ភេទប្រុស អាយុ២២ ឆ្នាំ ជាយោធាខ្មែរក្រហមប្រចាំស្រុកព្រែកប្រសប់ តំបន់៥០៥ បានបាត់ខ្លួន។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ឌុក ទេត អាយុ៧៧ ឆ្នាំ (ឆ្នាំ២០០៥) ត្រូវជាម្តាយ រស់នៅភូមិចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។[1] ខាងក្រោមនេះគឺជាប្រវត្តិរឿងរ៉ាវសង្ខេប និងការបាត់ខ្លួនរបស់សម្បត្តិ ក្នុងរបបខ្មែរក្រហម៖ សម្បត្តិ មានស្រុកកំណើតនៅស្រុកពាមជីលាំង...

ប្អូនប្រុសម្នាក់បាត់ខ្លួននៅក្នុងរបបខ្មែរក្រហម

តាមរយៈបទសម្ភាសជាមួយ ហាវ គីមស្រាយ[1] អាយុ៦៩ឆ្នាំ (ក្នុងឆ្នាំ២០០៦) រស់នៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, គាត់មានបងប្អូនសរុបចំនួន៥នាក់ (ស្រីចំនួន៣នាក់) មានឈ្មោះដូចជា ហាវ ហ៊ង ភេទស្រី, ហាវ គីមស្រាយ ភេទស្រី (អ្នកផ្ដល់បទសម្ភាស), ហាវ មុយ ភេទប្រុស, ហាវ មួយហេង និង...

ម៉ី ថន និងម៉ី មុនី៖ កម្មករអគ្គិសនីផ្សារតូច

តាមរយៈការសម្ភាសជាមួយឈ្មោះ ម៉ី រៀន មានអាយុ ៧១ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) ដែលជាបងស្រីរបស់ឈ្មោះ ម៉ី ថន កើតក្នុងឆ្នាំរកា និងឈ្មោះ ម៉ី មុនី កើតក្នុងឆ្នាំខាល បានឲ្យដឹងថា នៅមុនរបបកម្ពុជាប្រជាធិបតេយ្យ ថន និងមុនី ធ្វើការនៅអគ្គិសនីផ្សារតូច។[1] ថន និងមុនី មានឪពុកឈ្មោះ ម៉ី ថោ, ម្ដាយឈ្មោះ...

A HARSH PEACE

It is difficult to understand how a government and military that professes a commitment to peace can so quickly and easily act out violently against...

សន្តិភាពដ៏អាក្រក់មួយ ប្រទេសថៃកំពុងលេងល្បែងមួយផ្សេងទៀត ហើយល្បែងនោះគឺមិនមែនដើម្បីសន្តិភាពទេ

វាគឺពិតជាការលំបាកណាស់ក្នុងការស្វែងយល់ថាតើរដ្ឋាភិបាលនិងយោធាប្រទេសមួយដែលបានប្រកាសអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ធ្វើសកម្មភាពហិង្សាយ៉ាងងាយស្រួលនិងគំហុកបែបនេះ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀតដោយផ្អែកលើបញ្ហាមីន ដែលទំនងជាត្រូវបានដាក់តាំងពីច្រើនទសវត្សរ៍កន្លងមកហើយ។ ការពន្យល់សមហេតុសមផលតែមួយគត់សម្រាប់ការដកខ្លួនយ៉ាងអាក្រក់និងគ្មានការរំពឹងទុក ចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមួយនេះ គឺជារឿងជាក់ស្ដែងដែលថាយោធា និង/ឬរដ្ឋាភិបាលប្រទេសថៃ មិនធ្លាប់មានចេតនាពិតប្រាកដក្នុងការគោរពតាមកិច្ចព្រមព្រៀងតាំងពីដើមទី។ សន្តិភាពគឺពិតជាផុយស្រួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយយើងមិនត្រូវបណ្តែតបណ្តោយឱ្យការស្វែងរកសន្តិភាពរបស់យើងប្រព្រឹត្តទៅដោយងងឹតងងុល រហូតដល់មើលរំលងនូវចេតនាវាយប្រហារយ៉ាងគឃ្លើនរបស់ប្រទេសថៃ ដែលចង់ប្រើប្រាស់សង្គ្រាមជាមធ្យោបាយដើម្បីសម្រេចគោលដៅចាំបាច់របស់ខ្លួននោះឡើយ។ — ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥...

ចលនាតស៊ូសេរីកាជាតិនៅក្បែរបង្គោលឡាក់លេខ ៤៣

ជំរំណងម៉ាក់ម៉ុនបង្កើតឡើង គឺសម្រាប់ជាគោលដៅមូលដ្ឋានយុទ្ធសាស្ត្រយោធាចលនាសេរីការជាតិ​។ ហេតុនេះ លោក ញឹក ប៊ុនឆៃ ក៏អញ្ជើញលោក គង់ ស៊ីលាស់[1] អតីតនាយទាហានជើងទឹកសម័យសាធារណរដ្ឋខ្មែរ មកពីប្រទេសបារាំងមកដឹកនាំចលនាសេរីការជាតិ ក្នុងគោលបំណងប្រឆាំងនឹងរបបកុម្មុយនីស្ត និងគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ។ មួយវិញទៀតគឺដើម្បីផ្ដល់ជាទីជម្រក និងជំនួយអាហារដល់ជនភៀសខ្លួនខ្មែរ ដែលរត់គេចពីភាពភ័យខ្លាចនៃការវាយប្រយុទ្ធគ្នារវាងយោធាវៀតណាម និងខ្មែរក្រហម។ បង្គោលឡាក់លេខ ៤៣ នៅ​ខាង​ទឹក​ដី​​ថៃ​ស្ថិត​ក្នុង​ភូមិ​ថ្មី​​ ឃុំ​ណន​ម៉ា​ក់​​មុន ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​...

Solverwp- WordPress Theme and Plugin