ប្រទេសកម្ពុជាគឺមិនទន់ខ្សោយ
ខ្ញុំមិនដឹងប្រាកដទេថា តើប្រទេសកម្ពុជាបានលះបង់ប៉ុនណានោះទេ។ ខ្ញុំដឹងថាស្ថានការណ៍តាមតំបន់ព្រំដែនទាំងមូលនឹងមិនអាចដោះស្រាយបានដោយប្រើវិធីសាស្រ្តនៅក្នុងរយៈពេលខ្លី ហើយប្រទេសណាដែលបានបង្ហាញពីភាពអត់ធ្មត់ខ្ពស់ជាងដើម្បីសម្រេចគោលបំណងរបស់ខ្លួន នឹងទំនងជាទទួលបានជ័យជម្នះ។ ប្រទេសកម្ពុជាគឺមិនមែនជាប្រទេសទន់ខ្សោយឡើយ។ ភាពស្ងៀមស្ងាត់មិនមានន័យថាទន់ខ្សោយនោះទេ ព្រោះនៅពេលខ្លះយុទ្ធសាស្ត្រនៃការបណ្តោយឱ្យសត្រូវធ្វើអត្តឃាតខ្លួនឯង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ហើយខ្ញុំមិនគិតថាប្រទេសថៃទទួលបានជ័យជម្នះដូចដែលមនុស្សជាច្រើន រួមទាំងអ្នកការទូតមួយចំនួនបានវិភាគនោះទេ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ យោង៖ ប្រទេសកម្ពុជា និងប្រទេសថៃ បន្តរីកចម្រើនជាលំដាប់លើការបោះបង្គោលព្រំដែន ដើម្បីធានាបាននូវសន្តិភាព។...
CAMBODIA IS NOT WEAK
I don’t know enough to know how much the Cambodian side has given up. I do know that this whole border situation is not going...
UN HUMAN RIGHTS STATEMENT BY VITIT MUNTARBHORN IS MEANINGLESS
I am struggling to give you a comment on the UN statement by Vitit Muntarbhorn because the statement really doesn’t say anything of substance. It...
សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយ លោក វីទិត ម៉ុនតាផន គឺគ្មានអត្ថន័យអ្វីទេ
ខ្ញុំពិបាកក្នុងការផ្តល់យោបល់លើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយលោក វីទិត ម៉ុនតាផន ពីព្រោះសេចក្តីថ្លែងការណ៍នេះគឺពិតជាមិនបាននិយាយអ្វីដែលមានខ្លឹមសារសំខាន់ឡើយ។ សេចក្តីថ្លែងការណ៍គ្រាន់តែរៀបរាប់ឡើងវិញនូវគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ និងរបៀបដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសន្តិភាព។ សេចក្តីថ្លែងការណ៍នេះគឺគ្មានអត្ថន័យអ្វីដើម្បីជំរុញឱ្យមានភាពរីកចម្រើនទៅដល់សន្តិភាពនោះទេ។ ពាក្យពេចន៍ប្រើប្រាស់នៅក្នុងសេចក្តីថ្លែងការណ៍មានប្រយោជន៍ ប៉ុន្តែរឿងរ៉ាវក្នុងជីវិតពិតអំពីសេចក្ដីស្លាប់ និងទុក្ខលំបាកវេទនារបស់ប្រជាជនស្លូតត្រង់ ដែលពួកគាត់ស្ដាប់ទៅហាក់ដូចជាគ្មានន័យខ្លឹមសារ ឥតបានការ ប្រសិនបើគ្មានការធ្វើសកម្មភាពណាមួយជាក់លាក់ពិតប្រាកដ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ យោង៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឲ្យមានសន្តិភាព ប៉ុន្តែគេចវេះមិននិយាយដល់ការចោទប្រកាន់ពីការរំលោភបំពាននានារបស់ប្រទេសថៃ។...
ខ្មែរក្រហមសម្លាប់បងប្រុសខ្ញុំនៅ “ទួលក្រាំងគ”
(ខេត្តព្រៃវែង) ស៊យ វេ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ នៃគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា៖ «ខ្ញុំឈ្មោះ ស៊យ វេ មានអាយុ ៧០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន ៩នាក់។ កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀនខ្ញុំបានបួសជាព្រះសង្ឃ រយៈពេល ២វស្សា និងបានលាចាកសិក្ខាបទដោយសារចូលដល់របបខ្មែរក្រហម។ នៅក្នុងរបបសារធារណរដ្ឋខ្មែរ...
រៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) យែម សាអ៊ុំ មានអាយុ ៦៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាអ៊ុំ មានឪពុកឈ្មោះ យ៉ែម និងមានបងប្អូនចំនួន ៤នាក់។ កាលពីកុមារភាព សាអ៊ុំ គ្មានឱកាសបានរៀនសូត្រនោះទេ។ នៅពេលរបបខ្មែរក្រហមចូលមកដល់ សាអ៊ុំ មានអាយុប្រហែលជា២០ឆ្នាំ។ នៅពេលនោះជីវិតសាអ៊ុំ ត្រូវរស់នៅក្នុងភាពភ័យខ្លាច, រងការបង្ខិតបង្ខំ និងរងទុក្ខលំបាកជាច្រើន...
អាស៊ាន រវាងសង្គ្រាម និងសន្តិភាព
អាស៊ាននឹងមិនអាចក្លាយជាស្ថាប័នដែលមានកិត្តិសព្ទល្បីល្បាញបានឡើយ ដរាបណាអាស៊ាននៅតែព្យាយាមផ្គាប់ចិត្តសមាជិកគ្រប់ៗគ្នា។ ទង្វើបែបនេះតំណាងឱ្យ “ការប្តេជ្ញាចិត្តដែលខ្វះភាពមុះមុតចំពោះច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ” —ដោយមិនច្បាស់លាស់ មិនប្រាកដប្រជា មើលទៅព្រាលៗ— ដែលមានចេតនាមិនជំរុញឱ្យមានវឌ្ឍនភាពអ្វីទាំងអស់ដើម្បីចៀសវាងការធ្វើឱ្យសមាជិកណាមួយខឹងសម្បា។ ជាលទ្ធផលចុងក្រោយ ភាពខ្មាសអៀនខ្វះការទុកចិត្តរបស់អាស៊ាន នឹងនាំទៅរកចំណុចបញ្ចប់មួយក្នុងចំណោមពីរគឺ៖ ការបន្តសង្គ្រាម, ភាពតានតឹង និងគ្មានសន្តិភាពយូរអង្វែង ឬអ្វីដែលអាក្រក់ជាងនេះទៅទៀត គឺការសម្រេចបានសន្តិភាពតាមរយៈការធ្វើសង្រ្គាមដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដែលជានិច្ចកាលអ្នកខ្លាំងគឺជាអ្នកកំណត់ពីភាពត្រឹមត្រូវ។ —ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា យោង៖ ‘មិត្តភក្តិរបស់យើងមិនត្រូវយល់ច្រឡំចំពោះរឿងនេះឡើយ’៖ ឯកឧត្តម អាន់វ៉ា...
ខ្ញុំស្អប់របបខ្មែរក្រហម៖ បង្ខំឲ្យធ្វើការងារច្រើន ប៉ុន្តែមិនឲ្យហូបឆ្អែត
(ខេត្តព្រៃវែង) ពៅ យ៉ុង មានអាយុ ៨២ឆ្នាំ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជាប្រជាធិបតេយ្យ។ យ៉ុង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ យ៉ុង មានបងប្អូនចំនួន ៣ នាក់ ហើយកាលពីវ័យកុមារភាព យ៉ុង មិនធ្លាប់បានចូលរៀននោះទេ។ កាលពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥ ស្ថានភាពគ្រួសាររបស់យ៉ុង បានជួបប្រទះការលំបាកដោយសារតែពេលនោះគាត់...
ខ្ញុំឃើញខ្មែរក្រហមសម្លាប់មនុស្សនៅទួលក្រាំងគ
(ខេត្តព្រៃវែង) តឹក ហយ បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមថា៖ ខ្ញុំមានឈ្មោះ តឹក ហយ មានអាយុ៨៨ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ តឹក ហើយខ្ញុំបានរៀបការប្តីតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លោះ។ ខ្ញុំមានកូនចំនួន៦នាក់ ប៉ុន្តែជាអកុសលកូនរបស់ខ្ញុំ២នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។ កាលពីវ័យកុមារភាព ខ្ញុំគ្មានឱកាសបានចូលរៀនសូត្រនោះទេព្រោះគ្រួសារខ្ញុំមានស្ថានភាពក្រីក្រ ហើយសាលារៀនក៏នៅឆ្ងាយពីផ្ទះរបស់ខ្ញុំ។ នៅចន្លោះពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ពេលនោះប្រទេសជាតិជួបប្រទះការធ្វើរដ្ឋប្រហារ ទើបនាំឲ្យប្រទេសជាតិមានស្ថានភាពសង្គ្រាមស៊ីវិល...
ជុំ អេន៖ ខ្មែរក្រហមជិះសេះដេញសម្លាប់ប្រជាជននៅតំបន់ទួលគ
(ខេត្តព្រៃវែង) ជុំ អេន កើតនៅឆ្នាំ១៩៤៥ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន អេន រសនៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អេន មានឪពុកឈ្មោះ ជុំ និង មានបងប្អូនចំនួន ៧នាក់ (ស្រី ៤នាក់)។ អេន ឈប់រៀននៅថ្នាក់ទី២ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានរដ្ឋប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ។ នៅរបបសាធារណរដ្ឋខ្មែរ...
កងសិប្បកម្មធ្វើនង្គ័ល, រនាស់ និងបង្គី
(ខេត្តព្រៃវែង) កែវ សុង មានអាយុ៨១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុង មានឪពុកឈ្មោះ កែវ សន និងប្រពន្ធ ឈ្មោះ ព្រំ សាម។ កាលពីកុមារភាព សុង រៀនបានត្រឹមថ្នាក់ទី៥ (សង្គមចាស់) នៅអនុវិទ្យាល័យអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង នាឆ្នាំ១៩៦១។ ក្រោយមក...

