«កិច្ចព្រមព្រៀងទីក្រុងកូឡាឡំពួរ» សម្រាប់ទីក្រុងភ្នំពេញ និងទីក្រុងបាងកក

គ្រាន់តែក្រឡេកមើលពីរបៀបដែលប្រទេសថៃបានព្យាយាមធ្វើសកម្មភាពយុទ្ធសាស្ត្របែបណានៅតាមព្រំដែន គឺគេអាចចាត់ទុកថាជា «ជម្លោះតំបន់ប្រផេះ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ស្គាល់ជម្លោះប្រភេទនេះនៅប្រទេសអ៊ុយក្រែន ដូច្នេះគេអាចសន្និដ្ឋានបានថាលោកនឹងបង្កើនសម្ពាធយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថាភាគីទាំងពីរដោះស្រាយជម្លោះតាមសន្តិវិធី។
សម្រាប់ប្រទេសកម្ពុជា វាជាការល្អ បេីសិនសមាជិករាជរដ្ឋាភិបាលស្រាវជ្រាវអំពីជម្លោះ និងយុទ្ធសាស្ត្រដែលត្រូវបានប្រើប្រាស់ដើម្បីកសាងសន្ទុះឆ្ពោះទៅរកសន្តិភាពនៅប្រទេសអ៊ុយក្រែន។ ទោះបីជាកាលៈទេសៈមិនដូចគ្នាក៏ដោយ ប៉ុន្តែវាមានមេរៀនជាច្រើនដែលបានរៀន និងការយល់ដឹងស៊ីជម្រៅពីជម្លោះនេះ គឺអាចមានប្រយោជន៍ដល់ជម្លោះព្រំដែនរបស់ប្រទេសកម្ពុជាជាមួយថៃ។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥
ឯកសារយោង៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យេាងតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក មហាមេដ ហាសាន់ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។
អត្ថបទទាក់ទង

ហោអដ្ឋិធាតុ

ការផ្តល់ចំណីដល់ក្រពើ៖ ហេតុអ្វីបានជាការចិញ្ចឹមថៃ គឺជាកំហុសដ៏ធ្ងន់ធ្ងរ

កម្ពុជា និងថៃ៖ ភាពតានតឹងកើនឡើងដល់កម្រិតគ្រោះថ្នាក់

រាជរដ្ឋាភិបាលកម្ពុជា មិនមែនជាអ្នកទទួលខុសត្រូវចំពោះបរាជ័យរបស់យោធាថៃ ក្ន...

ហុង កៀវ ៖ ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន


