Tag: ភា រស្មី

កុមារដែលលួចទៅលេងឪពុកម្ដាយ នឹងត្រូវទទួលពិន័យ

  ប្រាក់ ពៅ ហៅ ភៅ ភេទស្រី រស់នៅភូមិពោធិ៍ដុះ ឬភូមិអណ្ដូងជប់ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ អំពីប្រវត្តិឈ្មោះ ភៅ៖ មុនដំបូង ឪពុកម្ដាយបានដាក់ឈ្មោះថា ប្រាក់ ពៅ ប៉ុន្តែប្រជាជននៅក្នុងភូមិតែងតែហៅថា ភៅ ទើបពេលចូលបដិវត្តន៍ ដាក់ឈ្មោះ ភៅ។  ឪពុករបស់ ភៅ ឈ្មោះ...

ការជម្លៀស និងសម្លាប់ប្រជាជននៅស្រុកកោះញែក

នៅក្នុងរបបខ្មែរក្រហម ជនជាតិខ្មែរ និងជនជាតិភាគតិច ដែលរស់នៅខេត្តមណ្ឌលគិរី ស្លាប់អស់ប្រមាណ ៣៦៦០នាក់ ប៉ុន្តែចំនួននេះមិនបានរាប់បញ្ជូលទាំងប្រជាជនជម្លៀសនោះទេ។ មូលហេតុដែលប្រជាជនស្លាប់ច្រើន ដោយសារតែអង្គការចោទប្រកាន់ថាជា ប៉ូលិស, ទាហាន, អ្នកធ្វើការងាររាជការ មេភូមិ មេឃុំចាស់ៗ ក្នុងរបប លន់ នល់ ហើយក្រោយមក អង្គការ បានចោទប្រជាជនថាចូលរួមជាមួយ វៀតណាម។ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកណាម្នាក់ ដែលអង្គការគិតថាក្បត់ ឬក៏រត់ចូលទៅក្នុងប្រទេសវៀតណាម...

ផ្លាស់ទីធ្វើការទៅតាមអង្គការចាត់តាំង

(តាកែវ) ណុប មុំ អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មុំ មានអាយុ១៧ឆ្នាំ។ មុំ ត្រូវចូលទៅធ្វើការងារនៅក្នុងកងចល័តនារី និងជម្លៀសទៅធ្វើការងារក្រៅភូមិ។ ការងាររបស់ មុំ នៅក្នុងសម័យខ្មែរក្រហមរួមមាន ដកសំណាប, ស្ទូងស្រូវ និងច្រូតស្រូវ នៅរដូវធ្វើស្រែ និងលើកទំនប់, ជីកប្រឡាយ និងលើកភ្លឺស្រែ...

ង៉ែត ប្រុញ៖ យកម្ចុរបូមទឹកចាក់សម្លាប់អ្នកជំងឺ

(តាកែវ) ង៉ែត ប្រុញ អាយុ៥៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិគោកព្រេច ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រុមគ្រួសាររបស់ ប្រុញ ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើការនៅស្រុកកោះអណ្ដែត។ នៅស្រុកកោះអណ្ដែត ប្រុញ ធ្វើការងារដេញចាប និងដើររើសអាចម៍គោ  យកទៅដាក់ស្រែ។ នៅសម័យខ្មែរក្រហម ប្រុញ អាចស្នាក់នៅជាមួយឪពុកម្ដាយព្រោះគាត់មិនទាន់គ្រប់អាយុស្នាក់នៅក្នុងកងកុមារប្រមូលផ្ដុំ។ ប្រុញ បានឲ្យដឹងថា ក្នុងមួយថ្ងៃ គាត់ត្រូវចាំចាប ៤ម៉ោង...

លេង ស៊្រឹម៖ ស្លាប់កូន៦នាក់នៅក្នុងសម័យខ្មែរក្រហម

(តាកែវ) លេង ស៊្រឹម អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ​ រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តព្រៃវែង។ នៅអាយុ១៦ឆ្នាំ ស៊្រឹម បានរៀបការបង្កើតគ្រួសារនៅភូមិព្រៃលៀប។ នៅសម័យ លន់ នល់ ស៊្រឹម រស់នៅជុំគ្រួសារធម្មតា មិនបានជម្លៀសទៅភូមិផ្សេងនោះទេ។ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នារវាង លន់ នល់ ជាមួយយុវជនស្ម័គ្រចិត្តក្នុងព្រៃ ប្ដីរបស់...

គឹម ស្រ៊ី៖ ខ្ញុំបានឮសំឡេងវាយ និងសម្រែកឈឺចាប់របស់មនុស្ស

(តាកែវ) គឹម ស៊្រី អាយុ៥៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ស៊្រី គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ស៊្រី រស់នៅជាមួយម្ដាយឪពុក និងធ្វើការនៅក្នុងកងកុមារ។ ការងាររបស់ក្មេងៗគឺបោចរពាក់យកមកធ្វើបង្គី ដើររើសអាចម៍គោ និងកាប់ដើមពារានគរយកទៅដាក់ក្នុងរណ្ដៅ និងយកជីដែលលាយរួចក្នុងរណ្ដៅទៅបាចក្នុងស្រែ។ ចំពោះរបបអាហារ ស្រ៊ី បានឲ្យដឹងថា អង្គការចែកបបរឲ្យពីរពេលក្នុងមួយថ្ងៃ។ របបអាហារដែលទទួលបានក្នុងមួយពេលគឺ បបររាវពីរវែក ជាមួយសម្លរមួយវែក។...

សុខចិត្តស្លាប់ជាមួយប្ដី ប្រសិនបើអង្គការយកទៅសម្លាប់

(តាកែវ) អ៊ិន វណ្ណី អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន វណ្ណី រស់នៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ បន្ទាប់ពីខ្មែរក្រហម​ទទួលបានជ័យជម្នះ គ្រួសាររបស់ វណ្ណី ត្រូវជម្លៀសចេញពីភ្នំពេញ ទៅកាន់ខេត្តតាកែវ (ស្រុកកំណើតរបស់ប្ដីគាត់)។ នៅក្នុងសហករណ៍ វណ្ណី និងប្ដីរបស់គាត់បានសន្យាគ្នាថា “ស្លាប់ជាមួយគ្នា” ប្រសិនបើអង្គការយកអ្នកណាម្នាក់ទៅសម្លាប់។ នៅយប់មួយ វណ្ណី បានឮដំណឹងអំពីការយកមនុស្សម្នាក់ទៅសម្លាប់។...

ក្មេងៗត្រូវរស់នៅ និងធ្វើការនៅក្នុងកុមារកង

(តាកែវ)ជួប រិន អាយុ៥៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន រិន គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ រិន មានអាយុប្រមាណ១២ឆ្នាំ។ ក្មេងៗដែលមានអាយុប្រហាក់ប្រហែលនឹង រិន គឺត្រូវរស់នៅក្នុងកុមារកង។ អង្គការបានសង់រោងវែងមួយសម្រាប់ឲ្យក្មេងៗគេងជាជួរៗ ទល់ជើងគ្នា។ នៅក្នុងកងកុមារ មិនមានមុង ភួយ ឬខ្នើយ ត្រឹមត្រូវនោះទេ។ កុមារៗត្រូវគេង ហាលមូស...

អ្នកផ្សំថ្នាំ និងព្យាបាលយោធាខ្មែរក្រហម នៅក្នុងតំបន់២៤ ភូមិភាគបូព៌ា

អង្គការបានបញ្ជូន ព្រឿង ឲ្យទៅធ្វើជាពេទ្យយោធាតំបន់២៤ ដោយសារតែគាត់គ្មានឪពុកម្ដាយ និងបងប្អូនរងចាំនៅស្រុកកំណើត។ ព្រឿង បានចូលរួមជាមួយកម្លាំងខ្មែរក្រហមនៅក្នុងព្រៃរហូតដល់ទទួលបានជ័យជម្នះ។ នៅពេលទទួលបានជោគជ័យ ឆ្នាំ១៩៧៥ ព្រឿង មិនបានឡើងតួនាទី និងរស់នៅសុខស្រួលនោះទេ។ អង្គការបានប្រើ ព្រឿង ឲ្យធ្វើការងារធ្ងន់ៗ និងមិនមានអាហារហូបគ្រប់គ្រាន់។ លើសពីនេះទៀត ព្រឿង ស្ទើរតែមិនរួចជីវិត នៅពេលដែលអង្គការធ្វើបន្សុទ្ធកម្មទៅលើភូមិភាគបូព៌ា។ នៅពេលមានសង្គ្រាមជាមួយវៀតណាម ព្រឿង បានធ្លាក់ខ្លួនពិការ ដោយសារតែត្រូវគ្រាប់កាំភ្លើង នៅសមរភូមិកោះស្កូ។...

នីរសារគុកក្រាំងតាចាន់

មន្ទីរសន្តិសុខក្រាំងតាចាន់ ស្ថិតនៅក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមប្រព័ន្ធកំណត់ទីតាំងភូមិសាស្រ្ដរដ្ឋបាលរបស់កម្ពុជាប្រជាធិបតេយ្យ មន្ទីរសន្តិសុខនេះ ស្ថិតនៅក្នុងស្រុក១០៥ តំបន់១៣ ភូមិភាគនិរតី។ អតីតប្រធានឃុំគុស ស្រុកត្រាំកក់ និងជាអតីតប្រធានមន្ទីរសន្តិសុខក្រាំងតាចាន់ឈ្មោះ ផាន់ ឆេន បាននិយាយថា “ពីមុនមក ក្រាំងតាចាន់ ជាកន្លែងប្រជុំរបស់បក្សកុម្មុយនីស្ដកម្ពុជា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ គណៈកម្មាធិការតំបន់ បានប្ដូរក្រាំងតាចាន់ ទៅជាកន្លែងឃុំឃាំងក្រោមការគ្រប់គ្រងរបស់គណៈស្រុក១០៥។”[1] ខាងក្រោមនេះគឺជាអត្ថបទសង្ខេបរបស់ឈ្មោះ វ៉ាន់ សឿន...

ប៊ុន ឡឹងជយ៖ ការជម្លៀស និងសម្លាប់ប្រជាជននៅស្រុកកោះញែក

នៅក្នុងរបបខ្មែរក្រហម ជនជាតិខ្មែរ និងជនជាតិភាគតិច ដែលរស់នៅ ខេត្តមណ្ឌលគិរី ស្លាប់អស់ប្រមាណ ៣៦៦០នាក់ ប៉ុន្តែចំនួននេះមិនបានរាប់បញ្ជូលប្រជាជនជម្លៀសនោះទេ។ មូលហេតុដែលប្រជាជនស្លាប់ច្រើន ដោយសារតែអង្គការចោទប្រកាន់ថាជា ប៉ូលីស, ទាហាន, អ្នកធ្វើការងាររាជការ មេភូមិ មេឃុំចាស់ៗ ក្នុងរបប លន់ នល់ ហើយក្រោយមក អង្គការ បានចោទប្រជាជនថាចូលរួមជាមួយ វៀតណាម។ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកណាម្នាក់ ដែលអង្គការគិតថាក្បត់...