សេចក្តីរាយការណ៍ពីស្ថានភាពជម្លៀសប្រជាជន ទីតាំងឧក្រិដ្ខកម្មប្រល័យពូជសាសន៍ និងភស្តុតាងនៃការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហម នៅក្នុងខេត្តស្វាយរៀង
ប៉ុន្មានឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ដំណើរការស្រាវជ្រាវពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅគ្រប់ខេត្តក្រុងទាំងអស់។ ខេត្តស្វាយរៀង ជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានភារកិច្ចរាយការណ៍ពីទីតាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម និងភស្តុតាងនានាដែលបង្ហាញឲ្យឃើញពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ប្រាប់ទៅគណៈកម្មការស្រាវជ្រាវ។ ឯកសារមួយច្បាប់លេខ D000365 មាន៣៨ទំព័រ តម្កល់នៅក្នុងបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបរាប់ពីសម្តីរបស់ សូរ ទិត ជាអនុប្រធានមន្ទីរឃោសនាការ វប្បធម៌ និងព័ត៌មានខេត្តស្វាយរៀង ក្នុងកិច្ចសម្ភាសមួយជាមួយគណៈប្រតិភូទទួលបន្ទុកកិច្ចការស្រាវជ្រាវពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។ នៅក្នុងកិច្ចសម្ភាសនេះ សូរ ទិត...
ឈ្មោះ សេក ឈឿន ៖ ចូលទៅធ្វើជាចោរព្រៃដើម្បីរត់គេចពីការតាមចាប់យកទៅសម្លាប់
នៅថ្ងៃទី១២ ខែ ០៩ ឆ្នាំ១៩៧៣ ឈឿនបានចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា។ នៅខែ ៦ ឆ្នាំ១៩៧៨ អង្គការបានប្ដូរ ឈឿន ឲ្យចូលមកសហករណ៍ព្រៃខ្លូតវិញ។ ឈឿន បានចូលមករស់នៅក្នុងសហករណ៍ព្រៃខ្លូត ឃុំស្មោងខាងត្បូង[1] ស្រុកកំចាយមារ ជាមួយមីងឈ្មោះ ង៉ាន់។ ក្រោយមកទៀតឈ្មោះ អូន ដែលជាអនុប្រធានកងផលិត បានសរសេរសំបុត្រឲ្យ ឈឿន ទៅលេងឪពុកម្ដាយជិតមួយខែនៅ ភូមិប្រម៉ាត់ មុនពេលអង្កការហៅទៅធ្វើការ។...
សេក ឈឿន៖ ធ្វើជាចោរព្រៃនៅស្រុកកំចាយមារ តំបន់២០
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៧៣ ឈឿនបានចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា។ រហូតដល់ខែមិថុនា ឆ្នាំ១៩៧៨ អង្គការប្ដូរឲ្យ ឈឿន ចូលមកសហករណ៍ព្រៃខ្លូតវិញ។ ឈឿន បានចូលមករស់នៅក្នុងសហករណ៍ព្រៃខ្លូត ឃុំស្មោងខាងត្បូង[1] ស្រុកកំចាយមារ ជាមួយមីងឈ្មោះ ង៉ាន់។ ក្រោយមកទៀត ឈ្មោះ អូន ដែលជាអនុប្រធានកងផលិត បានសរសេរសំបុត្រឲ្យ ឈឿន ទៅលេងឪពុកម្ដាយជិតមួយខែនៅភូមិប្រម៉ាត់ មុនពេលអង្គការហៅទៅធ្វើការ។ ពេលត្រឡប់មកវិញ អូន...
ស៊ិន ឈួន ៖ ស្នងការនយោបាយ “ង” ១២៥ ភូមិភាគបូព៌ា
ឯកសារចម្លើយាសារភាពសរសេរដោយដៃចំនួន ១១ទំព័រ របស់ឈ្មោះ ស៊ិន ឈួន ហៅត្រឿង ហៅជឿន ស្នងការន.ប “ង” ១២៥ បានបង្ហាញអំពី ការបំផ្លាញក្រុមខ្មែរក្រហម ការធ្វើទំនាក់ទំនងជាមួយវៀតណាមដើម្បីស្នើសុំអាវុធ និងគម្រោងចូលវាយទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៦។ លើសពីនេះទៅទៀត ឈួន បានឆ្លើយដាក់ក្បាលម៉ាស៊ីនដឹកនាំចំនួន៥នាក់ ដែលអង្គការមិនទាន់ចាប់ខ្លួនបាន។ ចម្លើយសារភាពរបស់ ឈួន គឺសរសេរចប់នៅថ្ងៃទី១២ ខែ៩ ឆ្នាំ១៩៧៦។ ខាងក្រោមនេះគឺជាសាច់រឿងទាំងមូលរបស់...

