កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ
(ព្រៃវែង)៖ “ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ គ្មានទឹកដោះបំបៅកូន កូនអាយុ២ខែម្នាក់របស់ខ្ញុំបានដាច់ពោះស្លាប់”។ នេះជាការរៀបរាប់របស់ រៀល សារឹម អាយុ៧២ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅ ភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សារឹម ក្នុងរបបខ្មែរក្រហមរស់នៅភូមិកំណើតឯភូមិវាល។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីដើម្បីធ្វើទំនប់ដូចគាត់ដែរ។ នៅឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម...
ការធ្វើបដិវត្តន៍ក្នុងរបបខ្មែរក្រហមស្ទើរតែធ្វើឲ្យអ្នកដើរតាមម្នាក់បាត់បង់ជីវិត
បដិវត្តន៍ ជាពាក្យមួយដែលមេដឹកនាំខ្មែរក្រហមយកមកប្រើដើម្បីអូសទាញកម្លាំងប្រជាជន ពិសេសកសិករក្រីក្រនៅតាមទីជនបទ ដើម្បីឲ្យស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ក្នុងការផ្លាស់ប្តូរប្រទេសជាតិចេញពីសង្គ្រាម ការទម្លាក់គ្រាប់បែក ប្រទេសទទួលបានឯករាជ្យ និងប្រជាជនរស់នៅស្មើភាពគ្នានៅក្នុងសង្គម។ បើយោងតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យបដិវត្តន៍ មានន័យថាគឺជាការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ ដែលមិនចម្រើនឲ្យបានចម្រើនលូតលាស់ទាន់សម័យកាល។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់ជនបដិវត្តន៍ម្នាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបន្ទាប់ពីគាត់បានដើរតាមកាលពីអតីតកាល។ នៅគ្រានោះគាត់មានបំណងរួមចំណែករំដោះប្រទេសជាតិពីភ្នក់ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងលុបបំបាត់វណ្ណៈជិះជាន់នៅក្នុងសង្គម៖ ប្រាក់ សឿន ហៅ សែ ភេទស្រី អាយុ៤៨ឆ្នាំ (ឆ្នាំ២០០៥)...
ខ្មែរក្រហមបានយកឈ្លើយសឹកមកទឹមរទេះជំនួសសត្វគោ
(ស្វាយរៀង)៖ យោធាខ្មែរក្រហមបានធ្វើទារុណកម្មលើអតីតទាហាន លន់ នល់ ដោយឲ្យទឹមរទេះដឹកស្បៀងអាហារ។ ក្រោយមកអតីតទាហាន លន់ នល់ ទាំងនោះបានត្រូវនាំយកទៅសម្លាប់ចោលទាំងអស់។ ណុក តូណាត ភេទប្រុស ជាកសិករ អាយុ៦៤ឆ្នាំ។ គាត់មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ តូណាត ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៣នាក់ ប្រុសទាំងអស់។ តូណាត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគាត់បានផ្តល់បទសំភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា...
«សូ លន ៖ ព្រមរៀបការដើម្បីគេចពីសេចក្ដីស្លាប់»
នៅក្នុងឆ្នាំ១៩៧៦ សូ លន ត្រូវបានអង្គការខ្មែរក្រហមចាប់បង្ខំឲ្យរៀបការជាមួយបុរសម្នាក់ដែលខ្លួនមិនបានស្រឡាញ់ បើមិនព្រមធ្វើតាមការរៀបចំរបស់អង្គការនិងត្រូវបង្អត់អាហារឬត្រូវយកទៅសម្លាប់ ។ សូ លន បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សូ លន[1] ភេទស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ លន មានស្រុកកំណើតនៅភូមិត្រពាំងទន្លេ ឃុំកំពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លន បានរៀបរាប់ថា...
ឌុច អន ហៅអុន ជាសមាជិកមន្ទីរកិនស្រូវនៅទួលគោក ដើម្បីផ្គត់ផ្គង់កងពល៣១០
បន្ទាប់ពីខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ អុន ត្រូវបានអង្គការចម្រាញ់ឲ្យទៅធ្វើការងារនៅមន្ទីរកិនស្រូវដែលស្ថិតនៅទួលគោកដើម្បីផ្គត់ផ្គង់ឲ្យកងពល៣១០។ អុនបានរៀបរាប់ពីរឿងរ៉ាវដែលធ្លាប់បានឆ្លង កាត់ដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ឌុច អន ហៅ អុន [1]ភេទប្រុស អាយុ៤៧(គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត នៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិ ភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ អិល ធឹង...
មុំ អៀច រំឭកពីការចងចាំក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ មុំ អៀច អាយុ៧២ឆ្នាំ រស់នៅភូមិជ័យសម្បត្តិ ឃុំដំបែរ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានស្រុកកំណើតនៅ ភូមិឃុំនេះផ្ទាល់។ ខ្ញុំបានដឹងទាក់ទងបញ្ហាអ្នកស្លាប់នៅសម័យប៉ុល ពត ខ្ញុំបានលួចពិនិត្យមើលដែរព្រោះខ្ញុំសង្ស័យនៅពេលកម្មាភិបាលខ្មែរក្រហមចូលមកមាន២ផ្នែកគឺភូមិភាគបូព៌ានិងភូមិភាគនិរតី។ កងទ័ពបូព៌ា និងកងនិរតី ដែលត្រូវប្រមូលយកមកដាក់នៅកន្លែងនេះជាមួយគ្នាផងដែរ។ ជាក់ស្ដែងខ្ញុំបានលួចមើលឃើញកម្មាភិបាលខ្មែរក្រហមប្រជុំ ហើយរៀបចំជាក្រុម។ ខ្ញុំមើលពីក្នុងផ្ទះខាងជើង ចាំមើលកម្មាភិបាលខ្មែរក្រហមធ្វើអ្វី។ ដល់ពេលចេញមក ខ្ញុំក៏បានទៅសួរកងទ័ពដែលចូលរួមប្រជុំនឹងធ្វើអី បា្រប់ថាអង្គការហៅប្រជុំឲ្យរៀបចំជាក្រុម។ ខ្ញុំក៏មិនមាត់មិននិយាយអី្វទេ រៀបចំជាក្រុមអ្វី...
ប្រវត្តិសកម្មភាពក្បត់របស់ អ៊ុក សំអួក ហៅ សំអ៊ាត មុនចាប់ខ្លួន មានតួនាទីជាអនុនយោបាយកងធំលេខ៣២២ វរសេនាតូចលេខ២៣៤ វរសេនាធំលេខ២៣ កងពល២៩០
ឯកសារចម្លើយសារភាព D០០៤៦៧ ចំនួន៣៧ទំព័រ ជាឯកសារសរសេរដោយដៃរបស់ អ៊ុក សំអួក ហៅ សំអ៊ាត ដែលត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៧ ខែកក្តដា ឆ្នាំ១៩៧៧។ អ៊ុក សំអួក ហៅ សំអ៊ាត បានសរសេរនូវចម្លើយសារភាពរបស់ខ្លួន ចាប់ពីថ្ងៃ ១៣ ដល់ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ១៩៧៧ អំពីប្រវត្តិសកម្មភាពក្បត់របស់ខ្លួន ដែលបានចូលសេអ៊ីអាដំបូង...
មន្ទីរចាត់ការឃ្លាំងរដ្ឋសម័យខ្មែរក្រហម
សម័យកម្ពុជាប្រជាធិបតេយ្យមានមន្ទីរមួយកន្លែង ហៅថាមន្ទីរចាត់ការឃ្លាំងរដ្ឋ សិ្ថតនៅខាងជើងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។ មន្ទីរចាត់ការឃ្លាំងរដ្ឋនេះ គឺជាទីកន្លែងរៀបចំ និងគ្រប់គ្រងសម្ភារសម្រាប់ការនាំចេញ និងការនាំចូលពីក្រៅប្រទេស ព្រមទាំងការចែកចាយទៅតាមក្រសួង, ភូមិភាគ និងតំបន់ផ្សេងៗ នេះបើតាមការសម្ភាសន៍ជាមួយបុរសម្នាក់ឈ្មោះ ម៉ាក់ សារិន ដែលជាអតីតអ្នកធ្វើការម្នាក់ក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋ។[1] សារិន បានធ្វើការជាមួយពូបង្កើតពីរនាក់គឺឈ្មោះ រឿង ដែលមានតួនាទីជាប្រធានមន្ទីរចាត់ការឃ្លាំងរដ្ឋ និងឈ្មោះ រិទ្ធ ដែលជាប្រធានសេដ្ឋកិច្ចភូមិភាគពិសេស។ នៅឆ្នាំ១៩៦៨ ពូរបស់សារិនទាំងពីរនាក់ បានចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម...
ណិប ផល៖ ខ្ញុំពិការដៃ ដោយសារតែផ្ទុះគ្រាប់មីន
ណិប ផល[1] ភេទស្រី អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបាខង ឃុំតាភេន ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ផល រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផល បាននិយាយថា៖ «ខ្ញុំរៀនបានត្រឹមថ្នាក់ទី២ កាលកុមារភាព។ ដោយសារតែសង្គ្រាម ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ហើយ មកនៅផ្ទះ ដើម្បីជួយធ្វើការងារឪពុកម្ដាយ។ នៅក្នុងឆ្នាំ១៩៧០ លន់...
ស្រី សែម ៖ ពេទ្យឃុំស្វាយតាយានក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ស្រី សែម[1] កើតនៅឆ្នាំ១៩៣៩ នៅភូមិពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ចាប យឹង និងមានកូនចំនួន៨នាក់ គឺស្រី៣នាក់ និងប្រុស៥នាក់។ ខ្ញុំមានឪពុកឈ្មោះ ស្រី មាស និងម្តាយឈ្មោះ ហូយ ផាត។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយដោយសារជំងឺ។ ខ្ញុំមានបងប្អូនបង្កើត១០នាក់ គឺស្រី៤នាក់ និងប្រុស៦នាក់។ ក្នុងចំណោមបងប្អូនខ្ញុំ...
ដែង អ៊ុយៈ លេខាតំបន់៣ភូមិភាគពាយ័ព្យត្រូវបានចាប់ខ្លួន
នៅក្នុងប្រទេសមួយមេដឹកនាំទទួលយកឥទ្ធិពលគោលនយោបាយកុម្មុយនីស្តនិងមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជាពិសេសគ្មាននិតីរដ្ឋ។ នៅពេលនោះប្រទេសជាតិនិងប្រជាជនពិតជាទទួលរងគ្រោះ។ ជាអាទិ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រជាជនស្លូតត្រង់រាប់លាននាក់បានស្លាប់ដោយសារគ្មានការជំនុំជម្រះទោសតាមផ្លូវតុលាការ។ យ៉ាងណាមិញ ដូចជាចម្លើយសារភាពឈ្មោះ ដែង អ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ កើតនៅភូមិចម្ការលើ ស្រុកអំពិល តំបន់៣ ភូមិភាគពាយ័ព្យ ត្រូវខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧ ។ នៅចុងឆ្នាំ១៩៦៧ អ៊ុយ បានចូលធ្វើបដិវត្តន៍តាមរយៈឈ្មោះ តុំ លេខាតំបន់៣។ មុនដំបូងអ៊ុយ ជាកងឈ្លបសម្ងាត់នៅក្នុងភូមិព្រៃធំ នៅក្រោមការដឹកនាំរបស់ឈ្មោះ...

