Author: Eng Sokmeng

អ៊ឹម ឈា ហៅ ឈាន នាទីអនុលេខាវរសេនាតូចវរសេនាធំ៦០១ កងពល១៧៤

អ៊ឹម ឈា ហៅ ឈាន មានអាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ តំបន់៤២ ភូមិភាគកណ្តាល។[1] កាលពីអាយុ ៧ឆ្នាំ ឈាន បានចូលរៀននៅសាលាបឋមសិក្សាវត្តក្រោម ក្នុងស្រុកព្រែកប្រសប់ រហូតដល់ថ្នាក់ទី១០ ក៏បានឈប់រៀនមកធ្វើស្រែជាមួយឪពុកម្តាយ និងរកស៊ីកាប់អុសលក់ឱ្យថៅកែឡធ្យូងឈ្មោះ ទ្រី។ នៅឆ្នាំ១៩៧៣ ឈាន បានចូលរួមជាមួយបដិវត្តន៍តាមរយៈឈ្មោះ ថូ ដែលជាប្រធានភូមិខ្សាច់ទប់។...

សមាជិកកងចល័ត

(ខេត្តស្វាយរៀង) ទេព លី មានអាយុ ៧៨ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លី មានឪពុកឈ្មោះ ទេព ចាន់ និងម្តាយឈ្មោះ ក ឆែ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ ក្នុងនោះស្រី ៣នាក់។ កាលពីកុមារភាព លី រៀនសូត្របានត្រឹមថ្នាក់ទី៧ ក្នុងសម័យសង្គមរាស្ត្រនិយម។...

កងបុកស្រូវសហករណ៍ដក់ពរ

(ខេត្តស្វាយរៀង) មាស ធី មានអាយុ ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធី មានឪពុកឈ្មោះ ឈឹម ផេង និងម្តាយឈ្មោះ ព្រំ សុន ព្រមទាំងមានបងប្អូនចំនួន ៦នាក់ (ស្រី ៥នាក់) ដោយគាត់ជាកូនទី២ នៅក្នុងគ្រួសារ ។ ធី រៀនបានត្រឹមថ្នាក់អក្ខរកម្ម។...

កងចល័តរែកដីនៅភូមិដកពរ

(ខេត្តស្វាយរៀង)៖ ពៅ សារ៉ន មានអាយុ ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារ៉ន មានឪពុកឈ្មោះ ពៅ ផង និងម្តាយ​ឈ្មោះ ហែម ធៀម ហើយជាកូនទី៦ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ១០នាក់ (ស្រី ២នាក់)។ កាលពីកុមារភាព សារ៉ន បានសិក្សារៀនសូត្រដល់ត្រឹមថ្នាក់ទី៤ ក្នុងសម័យសង្គមរាស្ត្រនិយម។...

កងកុមារនៅភូមិស្វាយដូនអី

(ខេត្តស្វាយរៀង) ស្រី សាមឿន មានអាយុ ៦០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ ស្រី យ៉ន និងម្តាយឈ្មោះ ឥន សាមួន ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ (ក្នុងនោះស្រី ៤នាក់)។ កាលពីកុមារភាព សាមឿន រៀនសូត្របានត្រឹមថ្នាក់ទី១ ក្នុងរបបសង្គមរាស្ត្រនិយម។ សាមឿន...

របបខ្មែរក្រហមបានសម្លាប់ប្តី និងប្អូនប្រុសខ្ញុំ

(ខេត្តស្វាយរៀង) អ៊ុំ ផន មានអាយុ ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផន មានឪពុកឈ្មោះ អ៊ុំ ពិន និងម្តាយឈ្មោះ អ៊ុច សយ ព្រមទាំងមានបងប្អូនបង្កើតចំនួន ៩នាក់ (ស្រី ៥នាក់) ដោយគាត់ជាកូនទី៥ នៅក្នុងគ្រួសារ។ កាលពីកុមារភាព ផន សិក្សារៀនសូត្របានត្រឹមថ្នាក់ទី១២...

ស៊ុំ សាមឿន ហៅរំ ខ្មែរក្រហមចោទថាចូលជាភ្នាក់ងារសេ.អ៊ី.អា (CIA)

នៅក្នុងសេចក្តីកំណត់ហេតុចម្លើយសារភាពរបស់ ស៊ុំ សាមឿន ហៅរំ មានចុះហត្ថលេខាអ្នកសួរចម្លើយឈ្មោះ មាក និង សេង នៅខែធ្នូ ឆ្នាំ១៩៧៧ ដោយមានភ្ជាប់ឈ្មោះអ្នកពាក់ព័ន្ធនឹងអំពើក្បត់របស់ រំ ចំនួន ៤៤នាក់ ដែលជាយុទ្ធជននៅអនុសេនាធំ៣ វរសេនាតូច៣១ វរសេនាធំ៣, ផ្នែកយានដ្ឋានពាណិជ្ជកម្ម ក្រុងកំពង់សោម ព្រមទាំងនៅផ្នែកផ្សេងៗទៀត។[1] ស៊ុំ សាមឿន ហៅរំ គឺជាអតីតអ្នកបួស ហើយមុនពេលចាប់ខ្លួន...

រៀបការនៅរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ម៉ៅ ហុល មានអាយុ ៧៤ឆ្នាំ កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៥០ មានទីកន្លែងកំណើតនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ម៉ៅ ហុល មានឪពុកឈ្មោះ ម៉ៅ ហ៊ាង និងម្តាយឈ្មោះ ប្រាក់ គង់ ហើយជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៤នាក់)។...

កងចល័តភូមិស្វាយដូនអី

(ខេត្តស្វាយរៀង) ប្រាក់ មឿន មានអាយុ ៧៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មឿន មានឪពុកឈ្មោះ ប្រាក់ សុំ និងម្ដាយឈ្មោះ អៀង ជឹម ហើយគាត់គឺជាកូនទោលក្នុងគ្រួសារ។ កាលពីកុមារភាព មឿន បានសិក្សារៀនសូត្រដល់ថ្នាក់ទី៩ ក្នុងសម័យសង្គមរាស្ត្រនិយម។ មឿន រៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍...

ព្រះគ្រូចៅអធិការវត្តដក់ពរ មានសង្ឃដីកាពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ព្រះតេជគុណ ព្រុំ ម៉ាប់ មានព្រះជន្ម ៧៧វស្សា និងមានស្រុកកំណើតនៅភូមិតោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ព្រះអង្គមានបិតានាម ពុំ អំ និងមាតានាម ពុំ អង ហើយព្រះតេជគុណជាបុត្រច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ៤នាក់)។ កាលពីកុមារភាព ព្រះតេជគុណបានសិក្សារៀនសូត្រចេះដឹងត្រឹមថ្នាក់ទី១២ ក្នុងសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន ព្រះអង្គគឺជាព្រះគ្រូចៅអធិការវត្តដក់ពរ...

មួយក្រុមភ្ជួរស្រែ ៣ ហិកតា

(ខេត្តស្វាយរៀង) កើត សេង មានអាយុ ៨២ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សេង មានឪពុកឈ្មោះ កើត ឈឹម និងម្តាយឈ្មោះ ស ស៊ុំ ហើយជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ (ស្រី ២នាក់)។ កាលពីកុមារភាព សេង រៀនសូត្របានថ្នាក់ទី៧ ក្នុងសម័យសង្គមរាស្ត្រ​និយម។ សេង...

Solverwp- WordPress Theme and Plugin