Author: Eng Sokmeng

យុទ្ធជន កងការពារមន្ទីរតំបន់២៣ ភូមិភាគបូព៌ា

ញៀប ជួន ភេទប្រុស អាយុ១៧ឆ្នាំ (បាត់ខ្លួននៅឆ្នាំ១៩៧៨)[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជួបសម្ភាសជាមួយឈ្មោះ ញៀប នេត អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។[2] ជួន មានម្ដាយឈ្មោះ គឹម ស៊ុម មានមុខរបរធ្វើស្រែ និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះស្រី៣នាក់។ ជួន ជាកូន​ទី៣ក្នុងគ្រួសារដែលមានស្រុកកំណើតនៅភូមិត្បែង ឃុំគគីរសោម ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយទាប) ខេត្តស្វាយរៀង។ ខាងក្រោម​នេះគឺជាប្រវត្តិរូបសង្ខេបរបស់...

អ៊ៀម ឈុនគី ជាមិត្តនារីរៀនជួសជុលម៉ាស៊ីន

នៅឆ្នាំ១៩៧៨ អ៊ៀម ឈុនគី ត្រូវបានអង្គការជ្រើសរើសឲ្យទៅរៀនជួសជុលម៉ាស៊ីនឡាន និងម៉ាស៊ីន ផ្សេងៗ នៅមុខទ្វារគុកទួលស្លែង។ ខាងក្រោមនេះជាសាច់រឿង អ៊ៀម ឈុនគី៖ នាងខ្ញុំឈ្មោះ អ៊ៀម ឈុនគី[1] អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិវ៉ារិន្ទទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅក្នុងភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ប៊ុន និង...

ភ្ជុំបិណ្ឌគ្រួសារខ្ញុំ

ជារៀងរាល់ឆ្នាំ ខែវស្សា​នៃ​រដូវ​បុណ្យភ្ជុំបិណ្ឌ ​បាន​ឈាន​ចូល​មកដល់ ខ្ញុំ​តែងតែ​រឭក​នូវ​រឿងរ៉ាវ​អនុស្សាវរីយ៍​ជាច្រើន​រវាង​គ្រួសារ​ខ្ញុំ និង​ទន្លេមេគង្គ ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​តាំងពី​កុមារភាព​របស់ខ្ញុំ​រហូតមកដល់​បច្ចុប្បន្ន​។ មុននឹង​ចូលដល់​សាច់រឿង​នៃ​ការចងចាំ​របស់ខ្ញុំ ខ្ញុំ​សូម​រំឭក​ពី​ជីវ​ប្រវត្តិ​របស់​ឪពុក​ខ្ញុំ​ជាមុន​សិន ដើម្បី​យល់​កាន់តែច្បាស់​ថា ហេតុអ្វី​បានជា​គ្រួសារ​យើង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ​? ឪពុក​របស់ខ្ញុំ​ឈ្មោះ ស្រេង ទិត្យ បច្ចុប្បន្ន​មាន​អាយុ ៥៥ ឆ្នាំ​។ តាមការរៀបរាប់របស់ឪពុកខ្ញុំដើមឡើយ គាត់​ជា​អ្នករស់នៅ​ភូមិ​ក្រឡា​ពាស ឃុំ​ព្រះ​រំកិល ដែល​ស្ថិតនៅ​ត្រើយម្ខាងភូមិអូររុន ឃុំអូរស្វាយ ​នៃ​ដង​ទន្លេមេគង្គ​។ នៅពេល​ឪពុក​ខ្ញុំ​មាន​អាយុ ២៣ ឆ្នាំ...

នួន រឿន យុទ្ធជនកងទ័ពខ្មែរក្រហម រំឭកអំពីមូលហេតុចូលធ្វើជាកងទ័ពខ្មែរក្រហម និងបទពិសោធន៍នៅក្នុងកងចល័តបុរសក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ នួន រឿន[1] កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធជាមួយឈ្មោះ ម៉េង ហ៊ាង និងមានកូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ឪពុករបស់ខ្ញុំឈ្មោះ សួង នួន និងម្ដាយឈ្មោះ អ៊ុង ឈឹម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅពេលដែលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំរៀននៅសាលាបឋមសិក្សានាងអង​។ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ចាស់។ ក្រោយមកទៀត...

បទពិសោធន៍ និងរំឭកការចងចាំរបស់បងប្អូន២នាក់ពីរបបខ្មែរក្រហម

ស៊ឹង គឹមស្រ៊ុន (អាយុ៧៤ឆ្នាំ) និង អៀប គុយ (អាយុ៦៦ឆ្នាំ) គឺជាបងប្អូន ដែលមានម្ដាយបង្កើត និងឪពុកផ្សេងគ្នា រស់នៅក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ខេត្តកំពង់ចាម។ គឹមស្រ៊ុន និង គុយ បានរស់នៅ និងធ្វើការងារនៅតាមកងចល័តក្នុងរបបខ្មែរក្រហម និងនិយាយចែករំលែកបទពិសោធន៍ និងរំឭកការចងចាំរបស់ខ្លួនក្នុងរបបខ្មែរក្រហម​៖ ស៊ឹង គឹមស្រ៊ុន[1] ជាបងស្រី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអតីតកងចល័តនារីវ័យកណ្ដាលខ្មែរក្រហម...

ឌុច សាវុធ៖ រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ឌុច វុធ  កើតក្នុងឆ្នាំ១៩៥៦ អាយុ ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀនច្រើននោះទេ គឺរៀននៅសាលាក្នុងវត្តអារាម​។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំបានចេញពីផ្ទះធ្វើដំណើរដល់ស្រុកទឹកឈូខាងជើង ខេត្តកំពត នៅទីនោះខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ ក្នុងតំបន់ដែលខ្ញុំធ្វើដំណើរទៅដល់។...

កាន់ ឯម៖ អតីតកម្មារិនីនៅមន្ទីរកាត់ដេរ

នៅចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ខ្ញុំ បានធ្វើការងារនៅមន្ទីរកាត់ដេរសម្លៀកបំពាក់ពណ៌ខ្មៅនៅផ្សារអូរឫស្សី ក្រុងភ្នំពេញ។ ខ្ញុំឈ្មោះ កាន់ ឯម ភេទស្រី[1] អាយុ៦៦ឆ្នាំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិជង្ហុក ឃុំសំបូរមាស(បច្ចុប្បន្នស្ថិតក្នុងឃុំអំពិល) ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំ រស់នៅក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ កាន់ ម៉េត (ស្លាប់)...

តាត់ ប៊ុនសុង រំឭកពីបទពិសោធន៍នៅកងកុមារ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ តាត់ ប៊ុនសុង[1] អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកខ្ញុំឈ្មោះ តាត់ យិត និងម្ដាយឈ្មោះ អន សឹម ឪពុកម្ដាយខ្ញុំមានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ។ កាលនោះ សម្ដេចតាបានឲ្យប្រជាជនមករស់នៅតំបន់សម្បូរព្រៃ កាឡុង ដើម្បីការពារព្រំដែនកុំឲ្យប្រទេសជិតខាងឈ្លានពានយកទឹកដីរបស់យើង។ ពេលខ្ញុំមកដំបូងមានព្រៃច្រើន សម្ដេចតាបានចែកដីកាឡុង...

កម្ពុជាគឺជាប្រទេសមួយដែលមិនចេះសាបសូន្យឡើយ

ខណៈពេលដែលពិធីបុណ្យភ្ជុំបិណ្ឌកំពុងប្រារព្ធ នេះគឺជាពេលវេលាដ៏សមរម្យមួយដើម្បីរំឭក និងគោរពចំពោះបុព្វការីជន និងវីរបុរសកម្ពុជាដែលបានរែកពុនបន្ទុកដ៏ធំធេង ក្នុងការថែរក្សាប្រជាជាតិយើង ក៏ដូចជាចំពោះវីរកងទ័ព និងប្រជាជនកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែលបានពលីជីវិតដើម្បីជាតិកម្ពុជាតាំងពីអតីតកាលរហូតមកទល់ពេលបច្ចុប្បន្ន។ យើងត្រូវតែចងចាំពីការលះបង់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនរងគ្រោះនៃជម្លោះ និងសង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើងត្រូវតែចងចាំពីវីរកងទ័ពដែលបានពលីជីវិតក្នុងជម្លោះនាពេលថ្មីៗនេះជាមួយប្រទេសថៃ។ ប្រទេសជាតិយើង ជំពាក់គុណវីរកងទ័ពទាំងនេះ និងក្រុមគ្រួសាររបស់គាត់ ហើយការពលីជីវិតរបស់វីរកងទ័ព និងប្រជាជនកម្ពុជា ក្នុងអំឡុងជម្លោះជាមួយប្រទេសថៃនាពេលថ្មីៗនេះ យើងត្រូវតែបន្តប្តេជ្ញាចិត្តស្វះស្វែងរកយុត្តិធម៌សម្រាប់ពលិកម្មរបស់វីរកងទ័ពទាំងនោះ។ រាល់យុត្តិធម៌ទាំងអស់ ត្រូវផ្តោតចម្បងទៅលើការចងចាំ ដូច្នេះចាប់ពីថ្ងៃនេះតទៅ យើងអាចចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌...

Solverwp- WordPress Theme and Plugin