អ្នកជំងឺព្យាបាលតែពីថ្នាំរាងដូចអាចម៍ទន្សាយ
(ស្វាយរៀង) ៖ ទិត្យ សុផាន អាយុ៦៦ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សុផាន ត្រូវបានជម្លៀសពីភូមិស្វាយរលំ ទៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនេះ សុផាន ត្រូវបានខ្មែរក្រហមប្រើឲ្យបុកស្រូវ និងធ្វើការងារផ្សេងៗទៀតនៅរោងបាយ។ ដោយសារតែ សុផាន មានជំងឺបេះដូងគាត់តែងថាដួល និងសន្លប់ នៅកន្លែងដែលគាត់ធ្វើការជារឿយៗ...

