ហុឹម ស្រីឡឹង អ្នកស្ម័គ្រចិត្តកម្ពុជា
ហ៊ឹម ស្រីឡឹង ខ្ញុំឈ្មោះ ហ៊ឹម ស្រីឡឹង ពេលខ្ញុំបានចូលរួមទស្សនកិច្ចសិក្សាតាមរថភ្លើងខ្ញុំមានអារម្មណ៍ប្លែកព្រោះការជិះរថភ្លើងគឺជាលើកទីមួយរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំរំភើប។ នៅម៉ោង១២ថ្ងៃត្រង់អ្នកស្ម័គ្រចិត្តកម្ពុជាទាំងអស់នៅលើរថភ្លើងមិនទាន់ទៅដល់គោលដៅនៅឡើយ។ ខ្ញុំមានអារម្មរណ៍ថាក្តៅខ្លាំងណាស់ហើយត្រូវការផឹកទឹកច្រើនដងទាំងដឹងថានៅលើរថភ្លើងបន្ទប់ទឹកពិបាកប្រើ។ ប្រសិនបើយើងក្រឡែកមើលប្រជាជនដែលបានជម្លៀសក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ ប្រជាជនគ្មានសូម្បីតែបាយហូបនៅលើរថភ្លើង ចំណែកកន្លែងអង្គុយសម្រាកប្រជ្រៀតគ្នាមិនស្រួលដូចរថភ្លើងដែលខ្ញុំកំពុងជិះទេ។ ទស្សនកិច្ចសិក្សាតាមរថភ្លើងបានឲ្យខ្ញុំបង្កើនទំនាក់ទំនងសមាជិកក្រុម ឲ្យមានភាពស្និទ្ធស្នាលគ្នា បង្កើតភាពសប្បាយរីករាយហើយខ្ញុំបានហូបអាហារជាមួយអ្នកស្ម័គ្រចិត្តកម្ពុជាផ្សេងទៀតលើរថភ្លើង។ ជាចុងក្រោយខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាតាមរថភ្លើងនេះឡើងដោយមានការយកចិត្តទុកដាក់មានកន្លែងស្នាក់នៅស្អាត ធ្វើឲ្យក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាមានភាពកក់ក្តៅ។ អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ...
អឿង សុខ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ
អឿង សុខ ខ្ញុំឈ្មោះ អឿន សុខ នេះគឺជាលើកទីមួយដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាតាមរថភ្លើង។ ខ្ញុំគិតថាទស្សនកិច្ចសិក្សាននេះប្លែកសម្រាប់ខ្ញុំ មុនពេលជិះរថភ្លើងខ្ញុំគិតថារថភ្លើងគឺមិនឈប់ច្រើនដងនោះទេ ហើយអ្នកបើកបរល្បឿនលឿននិងរលាក់ខ្លាំង។ ប៉ុន្តែជាក់ស្តែងខុសពីការគិតទុករបស់ខ្ញុំ រថភ្លើងបើកយឺតជាងឡានដោយសារល្បឿនរថភ្លើងគឺបើកថេររហូត។ មួយទៀតខ្ញុំទទួលបានពីការធ្វើដំណើរនេះគឺយើងអាចមើលទេសភាពហើយមានអារម្មណ៍ដូចជាស្និតស្នាលជាមួយធម្មជាតិ។ ខ្ញុំគិតថារថភ្លើងប្រសិនបើជិះខែវស្សាប្រហែលកាន់តែមើលទេសភាពបានស្អាតជាងនេះ។ អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ...
យ៉ុង ផល្លីន អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ
យ៉ុង ផល្លីន ខ្ញុំឈ្មោះ យ៉ុង ផល្លីន អាយុ១៩ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំពិតជាអរគុណសម្រាបការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យដោយរថភ្លើង ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានសិក្សាអំពីការជិះរថភ្លើងជាលើកទីមួយសម្រាប់ខ្ញុំ។ ការជិះរថភ្លើងរីករាយមើលទេសភាពជាច្រើន ក៏ដូចជាភ្នំ វាលស្រែប៉ុន្តែ ខែមីនា នេះមានអាកាសធាតុក្តៅជាបទពិសោធន៍មួយសម្រាប់ខ្ញុំ។ ការជិះរថភ្លើង ដើម្បីសិក្សាពីរបបខ្មែរក្រហមដែលជម្លៀសប្រជាជនដោយបង្ខំប្រជាជននៅទីក្រុងភ្នំពេញ និងតាមខេត្តផ្សេងៗ។ ការជម្លៀសតាមរថភ្លើងនេះពិតជាពិបាកណាស់សម្រាប់ប្រជាជាជនទៅទាំងអាល័យពីផ្ទះសម្បែង។ ហើយក្នុងការជិះរថភ្លើងនោះមានមនុស្សច្រើនហើយក្តៅថែមទៀត។ ការធ្វើដំណើតាមរយៈរថភ្លើងមានការរៀបចំសម្ភារគ្រប់គ្រាន់ខ្ញុំគិតថាពិបាកចុះទម្រាំនៅកំឡុង សម័យខ្មែរក្រហមទៅទៀតនេះបញ្ជាក់ឲ្យឃើញថាការជម្លៀសប្រជាជនដោយបង្ខំនៅសម័យខ្មែរក្រហមគឺពិតជាមានភាពលំបាកខ្លាំង ប្រឈមមុខទៅនឹងកង្វះបញ្ហាជាច្រើន...
ភៀន លីណា អ្នកស្ម័គ្រចិត្តកម្ពុជា
ភៀន លីណា ខ្ញុំឈ្មោះ ភៀន លីណា គឺជាអ្នកស្ម័គ្រចិត្តកម្ពុជា។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ គឺជាថ្ងៃដំបូង និងជាបទពិសោធន៍ដែលខ្ញុំ បានចូលរួមក្នុងការធ្វើដំណើរទស្សនកិច្ចតាមរយៈការជិះរថភ្លើង ពីភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ និងចេញពីពោធិ៍សាត់ បន្តដំណើររហូតដល់ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទការជម្លៀសដោយបង្ខំនៅក្នុងរបបខ្មែរក្រហម។ ដំណើរទស្សនកិច្ចសិក្សាមួយនេះខ្ញុំទទួលបានបទពិសោធន៍ជាច្រើនទាំងការសប្បាយ និងបង្កើតទំនាក់ទំនង។ ម្យ៉ាងវិញទៀតខ្ញុំទទួលបានផ្នត់ គំនិតនិងការចែករំលែកនូវបទពិសោធន៍របស់លោក តា លោក យាយ អ៊ំពូមីងដែលបានឆ្លងកាត់ការជម្លៀសក្នុងរបបខ្មែរក្រហម និងរស់រានមានជីវិតមកដល់សព្វថ្ងៃ។...
ញុក់ ង៉ៅ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ
ញុក់ ង៉ៅ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ ខ្ញុំឈ្មោះ ញុក់ ង៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ គឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំពិតជាអរគុណសម្រាប់ការធ្វើដំណើរទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យដោយជិះរថភ្លើងឲ្យខ្ញុំបានសិក្សានិងជិះរថភ្លើងជាលើកទីមួយសម្រាប់ខ្ញុំ។ ក្នុងដំណើរទស្សនកិច្ចនោះខ្ញុំបានទៅទស្សនាប្រាសាទបន្ទាយឆ្មារប៉ុន្តែជាអកុសលខ្ញុំបានដើរមើលជុំវិញប្រាសាទឃើញប្រាសាទមានសភាពបែកបាក់ជាច្រើន។ ប្រាសាទដែលនៅជារូបរាងល្អប្រហែលនៅ២០%ប៉ុណ្ណោះ ដោយសារការបែកបាក់ដោយសារសង្គ្រាម ធម្មជាតិ និងអាយុកាលរបស់ប្រាសាទ។ ខ្ញុំជាយុវជនជំនាន់ក្រោយពិតជាសោកស្តាយចំពោះការបែកបាក់ប្រាសាទដែលដូនតាបានកសាង ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញស្នាដៃដ៏អស្ចារ្យ។ អត្ថបទដោយ៖ ញុក់ ង៉ៅ ប្រែសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ...
ទិវាស្ម័គ្រចិត្តអន្តរជាតិ ៥ ធ្នូ
...
រស់ដូចជាស្លាប់
(ខេត្តកណ្តាល) ៖ ញ៉េន ញ៉ែម អាយុ ៨១ឆ្នំា រស់នៅក្នុងភូមិអន្លង់ព្រីង ឃុំដើមឫឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នាសម័យខ្មែរក្រហម ញ៉ែម មានអាយុពីចន្លោះ ២០ ទៅ ៣០ឆ្នំា គាត់ត្រូវបានអង្គការជម្លៀសចេញពីស្រុកកំណើតរបស់គាត់ ទៅកាន់ខេត្តបាត់ដំបង នៅក្នុងស្រុកភ្នំស្រុក ដែលបច្ចុប្បន្ននេះស្ថិតនៅខេត្តបន្ទាយមានជ័យ។ ញ៉ែម បានបន្តថា គាត់ត្រូវបានខ្មែរក្រហមពង្រាត់ចាកឆ្ងាយពីគ្រួសារ រួមមាន ម្តាយឪពុក...
អង្គការកុហកភូតថា នឹងលើកខ្ញុំធ្វើជាប្រធានកងធំវិញ
(កំពង់ធំ) ៖ សូ ម៉េន អាយុ ៧០ឆ្នំា រស់នៅក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងរបបសាធារណរដ្ឋខ្មែរ ម៉េន ធ្លាប់ជាទាហាននៅក្នុងរបបសាធារណរដ្ឋខ្មែរ។នៅក្នុងបានចូលបម្រើខ្លួនជាទាហ៊ាន និងធ្វើរដ្ឋប្រហារតតំាងជាមួយទាហ៊ានលន់ នល់ និងកងទ័ពអាមេរិក។ លុះចូលដល់សម័យកម្ពុជាប្រជាធិបតេយ្យ ម៉េន មានអាយុប្រហែល២៧ឆ្នំា និងត្រូវបានជម្លៀសពីភូមិទួលដំណាក់ ទៅខាងចម្ការលើក្នុងបឹងតាអោងគគីរធំ ហើយចាប់ផ្តើមរស់នៅរួម ធ្វើការរួម ហូបរួមជាសហករណ៍។ ម៉េន...
អង្គការចោទថាខ្ញុំខ្ជិល
(សៀមរាប) ៖ លឹម វី អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វីបានរៀបរាប់ទំាងទុក្ខវេទនានាសម័យសាធារណរដ្ឋខ្មែរផងដែរថាថា នៅរាល់ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននំាគ្នារត់គេចដើម្បីហ៊ុយប្រឡាក់ខោអាវ និងពួនសម្ងំំងំដើម្បីឲ្យរួចជីវិត ប៉ុន្តែផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀនបានបាក់បែកគ្មានសល់។ ក្នុងរបបខ្មែរក្រហម វី បានប្រាប់ថា គាត់ធ្វើដំណើរតាមរយៈរទេះគោបានចល័តទៅជាច្រើនកន្លែងដូចជាទៅកំពង់ភ្លុក ត្រៅកុដ្ឋ ធ្វើដំណើរតាមរយៈរទេះគោ។ គ្រានោះ បើទោះបីជាខំបររទេះគោហត់យ៉ាងណាក្តីក៏គាត់មិនមានហ៊ានប្រកែក...
ម្តាយខ្ញុំស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានស្នើដាក់ច្បាប់អង្គការ
(សៀមរាប) ៖ សូរ សម្បូរ អាយុ ៦៩ឆ្នំា រស់នៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងកាលពីសង្គមចាស់ សម្បូរ បានរៀនចប់ត្រឹមថ្នាក់ទី១២ និងបានធ្វើជាគ្រូបង្រៀនដល់ក្មេងៗ ហើយបានក្លាយខ្លួនជាគណៈអប់រំបង្រៀនក្មេងៗដោយស្ម័គ្រចិត្តនៅតាមវាលស្រែ និងក្រោមដើមឈើជាដើម។ នាសម័យខ្មែរក្រហម សម្បូរ ត្រូវបានជម្លៀសពីស្រុកកំណើតទៅត្រពំាងកោះ ស្រុកអង្គុញ។ សម្បូរបានបន្តថា ឪពុកម្តាយរបស់គាត់មិនត្រូវបានជម្លៀសទេ ពោលគឺនៅផ្ទះជាសហករណ៍ ប៉ុន្តែបងប្អូនរបស់ សម្បូរ...
ភូមិរបស់ខ្ញុំមានប្រជាជនស្លាប់តែបីនាក់ប៉ុណ្ណោះនៅក្នុងរបបខ្មែរក្រហម
(ព្រះវិហារ) ៖ រឿង ខាន់ មានអាយុ ៦៣ឆ្នាំ ជាជនជាតិដើមភាគតិចកួយ មានស្រុកកំណើតស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ខាន់ ជាស្រ្តីមេម៉ាយ និងមានកូនម្នាក់។ នៅក្នុងសម័យខ្មែរក្រហម ខាន់ មានអាយុប្រហែល ១០ឆ្នាំជាងប៉ុណ្ណោះ។ ខាន់ មិនត្រូវបានជម្លៀសចេញពីស្រុកកំណើតឡើយ។ គាត់រស់នៅក្នុងភូមិប្រមេរតាំងពីសម័យដូនតា រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់ចាកចេញពីភូមិសម្បីតែមួយជំហានណាឡើយ។ ខាន់ បានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់នាសម័យខ្មែរក្រហមថា...

