ឪពុកស្លាប់ដោយសារអង្គការចោទថាក្បត់
ស្រូវ ភ្លើង ភេទស្រី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ភ្លើង មានអាយុប្រមាណ១៥ឆ្នាំ ពេលនោះអង្គការបានជម្លៀសគាត់ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល ៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែង ទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅកោះញែក ភ្លើង ត្រូវរស់នៅភូមិទី៣។ តំបន់ដែល ភ្លើង...
ខ្មែរក្រហមបង្ខំឲ្យធ្វើការងារធ្ងន់ប៉ុន្តែមិនឲ្យហូបឆ្អែត
(ព្រៃវែង)៖ ការងារប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើច្រើនគ្មានពេលសម្រាក ផ្ទុយទៅវិញប្រជាជនទទួលបានរបបអាហារមិនគ្រប់គ្រាន់មិនសមនឹងកម្លាំងពលកម្មដែលត្រូវបំពេញ។ នេះគឺជាការរៀបរាប់ប្រាប់របស់អ្នករស់រានមានជីវិតម្នាក់ឈ្មោះ ចាប ពៅ ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិមេនងលើ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខាងក្រោមនេះជារឿងរ៉ាវសង្ខេបរបស់ ពៅ ដែលបានរស់នៅឆ្លងកាត់របបខ្មែរក្រហម។ ការឈឺចាប់ដែល ពៅ ចងចាំមិនអាចបំភ្លេចបានក្នុងរបបដ៏ខ្មៅងងឹតកាលពីអតីតកាល គឺពលកម្មហួសកម្លាំង ភាពអត់ឃ្លាន និងការបាត់បង់សមាជិកគ្រួសារ។ ពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាចនៅក្នុងភូមិ ឃុំ អង្គការបានឲ្យគាត់ កូន...
ប្រជាជនមូលដ្ឋាន
(ព្រៃវែង)៖ អេង ធឿន មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅសម័យសង្គមរាស្រ្តនិយម ធឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៩កាលពីជំនាន់នោះ និងបានឈប់រៀនជួយធ្វើការងារស្រែចម្ការឪពុកម្តាយដោយសារតែគ្រួសារមានជីវភាពខ្វះខាត។ នៅរបប លន់ នល់ ធឿន បានឃើញក្នុងភូមិមានយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកដែលគាំទ្ររបប លន់ នល់ បានធ្វើឲ្យផ្ទះសម្បែងខូចខាត និងសម្លាប់ប្រជាជន និងសត្វពាហនៈ។...
ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ
(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារដែលមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។ រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម...
ប្រវត្តិបដិវត្តន៍ អ៊ុក សារ៉ាន ហៅ ធាង ក្នុងរបបខ្មែរក្រហម
អ៊ុក សារ៉ាន ហៅ ធាង ភេទស្រី កើតនៅឆ្នាំ១៩៥៧ បច្ចុប្បន្នអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ត្រាច ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានកូនប្រុសបីនាក់។ គាត់ទទួលបានការសិក្សារៀនសូត្រត្រឹមថ្នាក់ទី៩ (ក្នុងសង្គមចាស់) នៅសាលាអណ្តូងពោធិ៍។ គាត់ឈប់រៀនដោយសារប្រទេសជាតិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ពេលនោះក្នុងភូមិមានទាហានយួនធៀវគី (វៀតណាមខាងត្បូង) ដែលគាំទ្ររបប លន់ នល់ តែងតែធ្វើសង្គ្រាមប្រឆាំងនឹងកម្លាំងចលនាខ្មែរក្រហម។ យន្តហោះសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃ...
អ្នកចម្រៀងក្នុងរបបខ្មែរក្រហម
(ព្រៃវែង)៖ “កាលពីក្មេងខ្ញុំច្រៀងបានពីរោះទើបអ្នកដឹកនាំក្នុងសហករណ៍តែងតែហៅខ្ញុំទៅច្រៀងពេលខ្មែរក្រហមមានកម្មវិធីជួបជុំគ្នាម្តងៗ។” នេះគឺជាការៀបរាប់របស់ ហម សាវឿន បច្ចុប្បន្នមានអាយុ ៦១ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សាវឿន ជាកូនទីប្រាំមួយក្នុងគ្រួសារដែលមានបងប្អូនចំនួន៩នាក់។ ក្នុងរបប លន់ នល់ គាត់រស់នៅស្រុកកំណើតរបស់ខ្លួននៅភូមិជ្រាវ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដោយសារតែឪពុកម្តាយគឺជាកសិករ មានជីវភាពខ្វះខាត គាត់ពុំបានសិក្សាអប់រំច្រើនទេ ពោលគឺរៀនបានត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ។...
របបខ្មែរក្រហមឲ្យធ្វើការងារច្រើនប៉ុន្តែមិនឲ្យហូបឆ្អែត
(ព្រៃវែង)៖ ឡៃ វៃ ចាប់កំណើតក្នុងរបបសង្គមរាស្រ្តនិយមក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត។ ក្នុងវ័យកុមារ គាត់ត្រូវជួយឪពុកម្តាយធ្វើស្រែ និងជួយមើលប្អូនៗ ដូច្នោះគាត់មិនមានឱកាសរៀនសូត្របានជ្រៅជ្រះទេ។ បច្ចុប្បន្ន វៃ មានអាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គាត់ជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់។ ក្នុងរបបលន់ នល់ នៅឆ្នំា១៩៧០ នៅស្រុកកំណើតរបស់វៃក្នុងភូមិព្រៃកណ្តៀង មានសង្គ្រាម និងការទម្លាក់គ្រាប់បែកដោយយន្តហោះសហរដ្ឋអាមេរិក។ គ្រួសារគាត់ និងប្រជាជនបានផ្លាស់ប្តូរទីលំនៅទៅក្នុងព្រៃ...
ធូ នួន លេខាស្រុកស្វាយរៀង និងជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣ នៃភូមិភាគបូព៌ាត្រូវបានកម្ទេចនៅស-២១ «ទួលស្លែង»
ធូ នួន ហៅ ថុនា ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនប្រំាបីនាក់ ស្រីប្រាំនាក់ និងប្រុសបីនាក់។ គាត់ត្រូវបានឃាត់ខ្លួនបញ្ជូនមកមន្ទីរសន្តិសុខ-ស២១ ហៅ គុកទួលស្លែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៨ នៅពេលនោះគាត់មានអាយុ៥៩ឆ្នាំ កំពុងបម្រើការងារជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣។[1] តំបន់២៣ ជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់ទាំងប្រាំ នៃភូមិភាភបូព៌ាដែលរួមមាន តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤)[2]។ ខែឧសភា ឆ្នាំ១៩៧៨...
ព្រះពុទ្ធសាសនាសម្ភារនិយមបដិច្ចសមុប្បាទរបស់កុម្មុយនិស្តខ្មែរក្រហម
ព្រះពុទ្ធសាសនាជាសាសនាធំមួយនៅប្រទេសកម្ពុជា ដែលអាចមានវត្តមាននៅក្នុងរជ្ជកាលហ្វូណននៅរវាងសតវត្សរ៍ទី៥ និងទី៦នៃគ្រឹស្តសករាជ។ មានសេចក្តីសន្និដ្ឋានមួយបានរកឃើញថា ចំនួនអ្នកកាន់ព្រះពុទ្ធសាសនាមានរហូតដល់៩៥% នៅឆ្នាំ១៧០០។ ឥទ្ធិពលនេះនៅតែបន្តមានជាបន្តបន្ទាប់ ប៉ុន្តែបានថមថយបន្តិចវិញនៅរវាងសតវត្សរ៍ទី៧ដល់ទី៨ និងទី១០ដល់១១[1]។ ព្រះបរមរតនកោដ្ឋ ព្រះបាទព្រះនរោត្តម សីហនុ បានគ្រប់គ្រងប្រទេសដែលមានការគោរពព្រះពុទ្ធសាសនា ដែលត្រូវបានគិតថា ដូចគ្នាទៅនឹងព្រះបាទជ័យវរ្ម័នទី៧បានធ្វើឲ្យព្រះពុទ្ធសាសនារីកចម្រើនឡើងវិញនៅរវាងឆ្នាំ ១៩៥៣ ដល់ ១៩៧០។ អ្វីៗត្រូវបានប្រែប្រួលជាខ្លាំងដោយសារតែឥទ្ធិពលនៃជម្លោះរបស់ប្រទេសមហាអំណាចដែលធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលនៅរវាងឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥។ ខ្មែរក្រហមជាអ្នកឈ្នះសង្រ្គាមស៊ីវិលនេះ និងបានបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា...
ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម
ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះគាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់មកគាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារក្បែរស្ថានទូតបារាំង...
ប្រជាជនមូលដ្ឋាន
(ព្រៃវែង)៖ អុជ អឿន មានអាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបបសង្គមរាស្រ្តនិយម អឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀនបានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀន។ ឆ្នាំ១៩៧១ គាត់បានរៀបការនៅភូមិព្រៃកំពែង និងមានកូនមួយ។ ក្នុងរបប នល់ នល់ អឿន បានឃើញក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។...

