គោលនយោបាយមុខពីរ របស់រដ្ឋាភិបាលថៃនិងយោធាថៃ

បញ្ហាតែងតែងកើតមានឡើង នៅពេលដែលប្រទេសមួយមានការបែងចែកជាពីរបក្សផ្សេងគ្នានៅក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតរបស់ខ្លួន ហើយប្រទេសថៃកំពុងតែប្រឈមទៅនឹងបញ្ហានេះ។ ខណៈដែល រដ្ឋាភិបាលថៃ និងយោធាថៃ អះអាងថាខ្លួនឈរលើជំហររួបរួមតែមួយ ក៏ប៉ុន្តែការពិតជាក់ស្តែង ប្រទេសនេះ មានទស្សនៈយល់ឃើញ ឥរិយាបថ និងសំឡេងពីរខុសពីគ្នាដាច់ស្រឡះ។ ការបែកខ្ញែកនេះ បានចោទជាបញ្ហាប្រឈមជាក់លាក់ ដែលមិនមែនចំពោះតែប្រទេសជិតខាងខ្លួន ក្នុងការបកស្រាយអំពីចេតនាពិតប្រាកដរបស់ថៃតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះប្រទេសលោកខាងលិច និងពិភពលោកថែមទៀតផង ក្នុងការស្វែងយល់អំពីសកម្មភាពរបស់ថៃដោយផ្អែកទៅលើអ្វីដែលប្រទេសនេះបានលើកឡើង។ វត្តមាន ក្រុមយោធាថៃប្រកាន់ជំហរជ្រុសហួសហេតុនៅផ្នែកម្ខាង និងរដ្ឋាភិបាលស៊ីវិលថៃដែលប្រកាន់ជំហរការទូតនៅផ្នែកម្ខាងទៀត គឺពិតជាពិបាកក្នុងការយល់ដឹងថាតើភាគីម្ខាង ឬភាគីណាមួយ គ្រប់គ្រងនៅពេលណា ហើយតើប្រតិកម្មតបគួរធ្វើឡើងចំពោះភាគីម្ខាង ឬភាគីណាមួយយ៉ាងដូចម្តេច។
សន្តិភាព អាចសម្រេចទៅបានលុះត្រាតែមានភាពស្មោះត្រង់ តម្លាភាព និងការប្តេជ្ញាចិត្ត។ បញ្ហាខាងលើ បានបង្កជាការពិបាកក្នុងការសម្រេចបានសន្តិភាព នៅពេលដែលមានភាគីពីរកំពុងប្រកួតប្រជែងគ្នា ត្រូវបង្ហាញនូវតម្លៃដែលបានរៀបរាប់រួមគ្នា ដើម្បីឆ្ពោះទៅមុខ។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
ប្រភពរូបថត៖ លោក ឃុន សេដ្ឋា ថាវីស៊ីន
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ
អត្ថបទទាក់ទង

យុវសិស្សចង់សិក្សាពីប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែមលើការសិក្សាប្...

ប្រទេសថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដោយប្រើប្រាស់វិធានការយោធា ដើម្...

សន្តិភាពដ៏អាក្រក់មួយ ប្រទេសថៃកំពុងលេងល្បែងមួយផ្សេងទៀត ហើយល្បែងនោះគឺមិន...

តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃដោយគ្រាន់តែនិយាយពាក្យថាសន្តិភាពនិងឈ...

យើងត្រូវតែការពារប្រាសាទព្រះវិហាររបស់យើង


